ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ស្រាត​កណ្តាល​ហ្វូង​មនុស្សរំឭក​ខួប​សង្គ្រាម

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​យល់​ថា សង្គ្រាមលោក​លើក​ទី​២ គឺជា​មហាសង្គ្រាម​ធំ​បំផុត​នៅ​លើ​លោក និង​បាន​រៀបចំ​គម្រប់​ខួប​ជា​រៀង​រាល់​ឆ្នាំ ។

ដោយឡែក​ក្នុង​ឆ្នាំ​២០១៧​នេះ

ប្រទេស​រុ​ស្ស៊ី​យល់​ថា សង្គ្រាមលោក​លើក​ទី​២ គឺជា​មហាសង្គ្រាម​ធំ​បំផុត​នៅ​លើ​លោក និង​បាន​រៀបចំ​គម្រប់​ខួប​ជា​រៀង​រាល់​ឆ្នាំ ។

ដោយឡែក​ក្នុង​ឆ្នាំ​២០១៧​នេះ ទាំង​ផ្នែក​រដ្ឋ និង​ឯកជន​របស់​រុ​ស្ស៊ី​បាន​រៀបចំ​រំឭក​ខួប​នៃ​សង្គ្រាម​បង្ហូរឈាម​នោះ ដោយ​កងទ័ព​បាន​រៀបចំ​ក្បួនព្យុហយាត្រា​ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ឱ្យ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​បានឃើញ ។

នៅ​ក្នុង​ឱកាស​នោះ​មានរឿង​រ៉ាវ​ដ៏​លេចធ្លោ​មួយ​កណ្តាល​ក្រុង​មូ​ស្គូ គឺ​បុរស​ម្នាក់​ដើរ​ស្រាត​កណ្តាល​ហ្វូង​មនុស្ស​ដោយ​ពាក់​តែ​ស្បែកជើងផ្ទាត់ ។

បុរស​ស្រាត​ដើរ​បង្អួតរាង​លើ​ដងផ្លូវ​ដោយ​មិន​ខ្វល់​ពី​ភ្នែក​មហាជន​សម្លឹង​មើលរូប និង​យក​ទូរស័ព្ទ​ថតរូប​គេ​ទេ ។ នៅ​ពេល​រូបភាព​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​មានការ​រិះគន់​ថា បុរស​រូប​នោះ​បើ​មិន​ស្រវឹង​ក៏​ឆ្កួត​ដែរ ឬ​អាច​ជា​មនុស្ស​ចាញ់​ល្បែ​ក​អស់រលីង​ពី​ខ្លួន ៕