រឿងរ៉ាវខ្លីៗនៅលើពិភពលោក
១-ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ធ្វើឱ្យទន្សាយរក្សងាប់
ម្ចាស់ទន្សាយយក្ស«Simon» ដែលងាប់ក្នុងពេលធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍United Airline កំពុងទាមទារប្រាក់សំណងពីក្រុមហ៊ុនធ្វើឱ្យទន្សាយងាប់ ។

២-ឃ្លាំងរក្សាទុកកាំជ្រួចនៅម៉ិកស៊ិកផ្ទុះស្លាប់១៤នាក់
មានអ្នកស្លាប់ចំនួន១៤នាក់ ក្នុងនោះមានក្មេង១១នាក់ និងរបួសជាច្រើននាក់ ដោយសារឃ្លាំងស្ដុកកាំជ្រួចភ្លើងមួយនៅរដ្ឋពួយប្លាភាគកណ្ដាលប្រទេសម៉ិកស៊ិកផ្ទុះកាលពីពេល ថ្មីៗកន្លងមក ។
៣-រូងក្រោមដីរក្សាទុកកាកសំណល់វិទ្យុសកម្មលេចធ្លាយនៅអាមេរិក
ផ្នែកមួយនៅក្រោមដីផ្ទុកកាកសំណល់វិទ្យុសកម្មក្នុងរដ្ឋវ៉ាស៊ីនតោន បានបែកធ្លាយឧស្ម័ន ប៉ុន្ដែគ្មានសារធាតុវិទ្យុសកម្មបំផ្លាញកម្មករដែលកើតឡើងទេនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ។
៤-ក្រិកស្នើច្បាប់អនុញ្ញាតឱ្យរើសភេទក្នុងអត្ដសញ្ញាណប័ណ្ណ
រដ្ឋាភិបាលក្រិក បានស្នើសេចក្ដីព្រាងច្បាប់មួយដោយផ្ដល់ឱកាសដល់មនុស្សពេញវ័យដែលមិនទាន់រៀបការ គួរជ្រើសរើសយកភេទនៅក្នុងអត្ដសញ្ញាណប័ណ្ណ ។
៥-ត្រៀមបិទជួសជុលរោងល្ខោន«Opera» នៅស៊ីដនី
អាជ្ញាធររដ្ឋញូវសៅវ៉ែល ប្រទេសអូស្ដ្រាលី ត្រៀមបិទជួសជុលមួយផ្នែកនៃរោងល្ខោនOpera ដោយចំណាយពេលជួសជុលប្រហែល៧ខែ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ។
៦-សមាជិកព្រឹទ្ធសភាអូស្ដ្រាលីបំបៅដោះកូនក្នុងពេលប្រជុំ
លោកស្រីLarissa Waters សមាជិកព្រឹទ្ធសភាពីគណបក្សហ្គ្រីនរបស់អូស្ដ្រាលី បានបង្កើតប្រវត្ដិសាស្ដ្រនយោបាយថ្មីក្លាយជានារីលើកដំបូងនៅលើពិភពលោក ដែលបំបៅដោះកូនក្នុងពេលប្រជុំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។
៧-ក្មេងលេងនៅដណ្ដើរយន្ដកៀបជើង
កុមារអាយុ៩ឆ្នាំ ជនជាតិតួកគីលេងលើជណ្ដើរយន្ដក្នុងហាងមួយត្រូវកៀបជើងចូលទៅខាងក្រោម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ។
៨-បាតុករវ៉េណេស៊ុយអេឡា ប្រើលាមកវាយប្រហារប៉ូលិស
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ត្រៀមអាវុធជាលាមកវាយប្រហារលើប៉ូលិសដោយជះ ឬគប់ដាក់ប៉ូលិសជំនួសការប្រើដុំថ្ម ។
៩-អាមេរិកផ្ដល់រង្វាន់១០លានដុល្លារចាប់មេខ្លោងឧទ្ទាមស៊ីរី
ប្រធានាធិបតីអាមេរិក ប្រកាសផ្ដល់រង្វាន់ខ្ពស់ដល់ទៅ១០លានដុល្លារដល់អ្នកដែលបង្ហាញតម្រុយ ឬកន្លែងស្នាក់នៅរបស់មេឧទ្ទាមអាល់កៃដា ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ។
១០-កន្លែងប្រសូតរបស់ព្រះពុទ្ធ «លុម្ពិនី» សំបូរជាតិពុល
អាជ្ញាធរនេប៉ាល់ បានក្រើនរំលឹកថា ទីតាំងប្រសូត្ររបស់ព្រះពុទ្ធ កំពុងប្រឈមមុខនឹងអាកាសធាតុមានជាតិពុលដោយសារការរីករាលដាលនៃឧស្សាហកម្ម និងការដឹកជញ្ជូនឆ្លងដែនជាមួយឥណ្ឌា ៕
ចែករំលែកព័តមាននេះ