ជីវភាពអតីតតារាភាពយន្តខៃ ប្រសិដ្ឋ
រាជធានីភ្នំពេញ ៖ អតីតតារាភាពយន្តលោកខៃ ប្រសិដ្ឋ បានបង្ហាញជីវភាពហ៊ឺហា នៅលើទឹកដីប្រទេសអូស្ត្រាលី ទីដែលលោកកំពុងតែសាងគ្រួសារថ្មី ក្រោយចាកចេញពីស្រុកកំណើតប្រមាណជាង១០ឆ្នាំមកនេះ ។

រូបភាពចំនួន៣សន្លឹកត្រូវលោកសាវិន ហ្វីលីព ជាមិត្តភក្តិជិតស្និទ្ធរបស់លោកខៃ ប្រសិដ្ឋ បង្ហោះនៅលើហ្វេសប៊ុករបស់លោកនាពេល ថ្មីៗកន្លងមកបង្ហាញពីភាពហ៊ឺហារបស់អតីតតារាភាពយន្តជើងចាស់រូបលោក ។
រូបភាពដែលបង្ហោះនោះគឺលោកខៃ ប្រសិដ្ឋ បានបង្ហាញរថយន្ត Range Rover និងវីឡាធំមួយនៅប្រទេសអូស្ត្រាលី ក្នុងពេលលោកកំពុងតែមមាញឹកនឹងហាងអាហារថៃដែលលោកទើបតែបើកថ្មី ។
លោកសាវិន ហ្វីលីព បញ្ជាក់ថា លោកខៃ ប្រសិដ្ឋ មិនសូវមានពេលទំនេរលេងហ្វេសប៊ុកទេ ព្រោះលោករវល់នឹងហាងអាហារថៃ ដែលទើបតែបើកថ្មី ។ បច្ចុប្បន្នលោកខៃ ប្រសិដ្ឋ រស់នៅក្នុងរដ្ឋ Brisbane ជាមួយកូនប្រុសច្បងវ័យប្រមាណជិត២៥ឆ្នាំ ឈ្មោះខៃសិដ្ឋលីស័ក្ត ហៅម៉ៃឃើល ជាតំណក់ឈាមជាមួយអ្នកនាងពិសិដ្ឋ ពិលីកា រួមរស់នៅជាមួយភរិយាថ្មីរបស់លោកដែលមានកូនប្រុស-ស្រីចំនួន៣នាក់ទៀត ។
លោកខៃ ប្រសិដ្ឋ បានចាកចេញពីទឹកដីកំណើតទៅរស់នៅប្រទេសអូស្ត្រាលីអំឡុងឆ្នាំ១៩៩៩ ។ ផ្ញើប្រាណលើទឹកដីស៊ីវីល័យថ្មីនោះលោកបញ្ចប់អាជីពសិល្បៈទាំងស្រុង ហើយចូលធ្វើការនៅក្នុងក្រុមហ៊ុនអគ្គិសនី ។
លោកខៃ ប្រសិដ្ឋ និងអ្នកនាងពិសិដ្ឋ ពិលីកា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងឆ្នាំ១៩៩០ និងមានកូនប្រុសម្នាក់ មុនពេលដែលអ្នកទាំងពីរបានបែកបាក់គ្នានាអំឡុងឆ្នាំ១៩៩៨។ បន្ទាប់ពីលែងលះគ្នានោះមក លោកខៃ ប្រសិដ្ឋ បាត់មុខពីពិភពសិល្បៈទៅរស់់នៅប្រទេសអូស្ត្រាលី។
លោកខៃ ប្រសិដ្ឋ ធ្លាប់មកលេងស្រុកខ្មែរម្តងជាពីរដងមកហើយ ប៉ុន្តែតែងតែលាក់បាំងដោយមិនចង់ឱ្យគេដឹងពីដំណើររបស់លោក ទេ ។ ទោះជាយ៉ាងណាក្តីគេដឹងថា លោកធ្លាប់ធ្វើដំណើរមកលេងស្រុកកាលពីឆ្នាំ២០០៨ ដើម្បីលក់ផ្ទះ ហើយនៅឆ្នាំ២០១៣ ត្រឡប់មកម្តងទៀត ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការកូនរបស់តារាកំប្លែងជើងចាស់នាយត្រដក់ និងអ្នកនាងជុំ រស្មី ហៅស្រីទូច ៕
ចែករំលែកព័តមាននេះ