ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​ក្លាយជា​ម្ចាស់​មកុដ ស្រី​ស្អាត Marima Suphatra Kliangprom ប្រកួត​ហើយ​ប្រកួត​ទៀត​លើ​វិ​ថី​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់​ទុក​ថា ជា​រឿង​មួយ​ធ្វើ​ជា​បទ​ពិសោធន៍ ព្រោះ​ម្ចាស់​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ជនជាតិ​ថៃ រូប​នេះ បាន​តស៊ូ​ក្នុង​ការ​ប្រកួត​មិន​តិច​ដង បើ​ពេល​ខ្លះ​ចំណាត់ថ្នាក់​មិនសូវ​ល្អ​ក៏​ដោយ ក៏​នាង​មិន​ដកថយ​ដែរ​។ ហើយ​នៅ​តែ

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ចាត់​ទុក​ថា ជា​រឿង​មួយ​ធ្វើ​ជា​បទ​ពិសោធន៍ ព្រោះ​ម្ចាស់​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ ជនជាតិ​ថៃ រូប​នេះ បាន​តស៊ូ​ក្នុង​ការ​ប្រកួត​មិន​តិច​ដង បើ​ពេល​ខ្លះ​ចំណាត់ថ្នាក់​មិនសូវ​ល្អ​ក៏​ដោយ ក៏​នាង​មិន​ដកថយ​ដែរ​។ ហើយ​នៅ​តែ​ត្រឡប់​មក​ជាមួយ​ជំនឿ​ចិត្ត ដោយ​នាង​បាន​ដើរ​ដល់​គោលដៅ និង​ស​.​បញ្ជាក់​ថា គ្មាន​អ្វី​ក្រៅពី​ពាក្យ​ថា​តស៊ូ ដើម្បី​ប្រឆាំង​ជាមួយនឹង​ឧបសគ្គ​។

ម្ចាស់​មកុដ រូប​នេះ បាន​ឆ្លងកាត់​ប្រវត្តិ​ប្រកួត​អស់​ជា​ច្រើន​ដង ទម្រាំ​បាន​ញញឹម​ក្នុង​ពេល​នេះ ។ ហើយ​បើ​ក្រឡេក​មើល​អតីតកាល នាង​ឆ្លងកាត់​មិនធម្មតា ហើយ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​លើ​ឆាក រុញ​អោយ​នាង​កាន់តែ​យល់​ដឹង​។ ហើយ​នៅ​វិនាទី​ចុង​ក្រោយ គោលដៅ​របស់​នាង​ទទួល​បាន​លទ្ធ​ល​ប្រសើរ ឈ្នះ​មកុដ​លើ​លោក សម​តាម​ចិត្ត​ប្រាថ្នា​។

ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ បាន​បិទ​បញ្ចប់​ហើយ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​នោះ ក៏​បាន​រក​ឃើញ​ម្ចាស់​មកុដ ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ដែល​មក​ពី​ប្រទេស​ថៃ​។ កញ្ញា​នឹង​បន្ត​បេសកកម្ម​ជា​ច្រើន ក្នុង​ឱកាស​ក្លាយជា​ម្ចាស់​មកុដ​។ នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​មួយ របស់​នាង ដែល​ឈ្មុល​លើ​វិស័យ​មួយ​នេះ​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​វគ្គ ឃើញ​ថា ភ្នែក​គណៈ​ក​ម្មា​ការ​បាន​ឃ្លាំមើល​ស្រី​ស្អាត​រូប​នេះ​ច្រើន​ជាងគេ ក្រោយ​ពេល​គ្រប់​វគ្គ​ប្រកួត នាង​តស៊ូ ដោយ​ចេញពី​ថាមពល​ក្នុង​ខ្លួន​ពិតប្រាកដ​។ នាង​គឺជា​តួឯក​ទាំង​១០​រូប នៃ​កម្មវិធី Miss Grand Thai ដោយ​ត្រូវ​បាន​ជ្រើសតាំង​តំណាង ក្នុង​ការ​ប្រកួត​កញ្ញាឯក​ទេសចរណ៍​។

សម្រាប់​កម្ពុជា​យើង​វិញ ដែល​មាន​កញ្ញា ឆ​ន ស្រី​នេ​ត ចូលរួម ដោយ​មិន​បាន​ទទួល​ចំណាត់ថ្នាក់​អ្វី​ឡើយ បើ​ទោះបីជា​ព្យាយាម​យក​អស់​សមត្ថភាព​បែប​ណា​។ ស្រី​ណេ​ត បាន​ត្រឹម​សុំ​ទោស​មហាជន​កម្ពុជា ហើយ​អ្នកគាំទ្រ​នៅ​តែ​ជា​កម្លាំងចិត្ត​នាង ព្រោះ​ប្រឡង​មាន​ឈ្នះ​ចាញ់​ចឹ​ង​ឯង​។ យ៉ាងណា យើង​រំពឹង​ថា ឆ្នាំ​ក្រោយ​កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​យើង​ក៏​ទទួល​បាន​ភាពល្អ​លើ​ការ​ប្រកួត​មួយ​ចំនួន​ពី​ការ​ប្រឡង​សម្រស់​រួច​ហើយ​លើ​វិស័យ​បវរកញ្ញា​លើ​ឆាក​អន្តរជាតិ​។ សូម​ហ្វេ​ន​ៗ​កម្ពុជា​យើង បន្ត​ចូលរួម​លើក​ស្ទួយ​វិស័យ​បវរកញ្ញា នៅ​ក្នុង​ប្រទេស​យើង អោយ​បាន​ផុសផុល​រីក​ចម្រើន​ទៀត​។ ការ​ខិតខំ​ប្រឹងប្រែង​មិន​ដែល​ក្បត់​នរណា​ម្នាក់​ឡើយ​។

ដើម្បី​បាន​គ្រង​មកុដ​នៅ​លើ​ឆាក​អន្តរជាតិ យើង​ត្រូវ​ឆ្លងកាត់​រឿង​ជា​ច្រើន​! នេះ​ជា​មាគ៌ា​របស់​«Marima» ដែល​បាន​ឆ្លងកាត់​ការ​ប្រកួត​ម្តង​ហើយ​ម្តងទៀត ដែល​រួម​មាន ៖ – 1st Runner-up Miss Grand Phangnga 2016 – Top20 Miss Grand Phuket 2017 – 3rd Runner-up Miss Grand Phuket 2019 – Miss Grand Bangkok 2020 – Miss Grand Thailand Top 10 – Miss Grand Prae 2021 – 4th Runner-up Miss Grand Thailand 2022 – Miss Tourism International 2022 ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ