ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ស្រី​ស្អាត​កម្ពុជា ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​ឈ្នះ​​តំណែង 3rd Runner up Miss Glamour Look international 2022

1 ឆ្នាំ មុន

ពិតជា​ពិសេស ដែល​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា​ទាំង​ពីរ​រូប​នេះ ទទួល​បាន​ឈាង​ម្នាក់​មួយ ពី​ការ​ជ្រើសរើស​របស់​ផេ​ក​ដ៏​ធំ​មួយ​នៅ​ហ្វី​លី​ពី​ន គឺ Pageantry Fanatics ដោយ​កញ្ញា ស៊ី​ន​ឌី ទទួល​បាន​តំណែង​ជា Pageantry Fanatics Queen និង​លោក រ៉េ​យ​ម៉ុ​ន ទទួល​បាន​តំណែង​ជា

ប្រទេស​ហ្វី​លី​ពី​ន ៖ ពិតជា​ពិសេស ដែល​បេក្ខភាព​តំណាង​ឲ្យ​កម្ពុជា​ទាំង​ពីរ​រូប​នេះ ទទួល​បាន​ឈាង​ម្នាក់​មួយ ពី​ការ​ជ្រើសរើស​របស់​ផេ​ក​ដ៏​ធំ​មួយ​នៅ​ហ្វី​លី​ពី​ន គឺ Pageantry Fanatics ដោយ​កញ្ញា ស៊ី​ន​ឌី ទទួល​បាន​តំណែង​ជា Pageantry Fanatics Queen និង​លោក រ៉េ​យ​ម៉ុ​ន ទទួល​បាន​តំណែង​ជា Pageantry Fanatics King កាលពី​រាត្រី​ផ្ដាច់ព្រ័ត្រ ដែល​ក្លាយជា​ការ​ភ្ញាក់ផ្អើល​ម្តងទៀត​ហើយ​សម្រាប់​កម្ពុជា សាង​បាន​ភាព​លេចធ្លោ​ជា​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ស្រី​ស្អាត​យើង​ម្នាក់​ទៀត​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ឆាក​អន្តរជាតិ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន បាន​ឈ្នះ​មកុដ​លំដាប់​រង​ទី​៣​។

កញ្ញា ដាំ សុភ​ក្រ័​ស៊ី​ន​ឌី ដែល​ជា​បវរកញ្ញា​ស្រស់​ស្អាត បាន​តស៊ូ ហើយ​ឆ្លងកាត់​គ្រប់​វិញ្ញាសា រហូត​ទទួល​បាន​ភាព​ទាក់ទាញ​ពី​គណៈ​ក​ម្មា ជ្រើសតាំង​ជា​ម្ចាស់​ជ័យ​លា​ភី ក្នុង​ចំណោម​បេក្ខជន និង​ចូល​ដល់​កំពូល​ទាំង​៥​។ បើ​និយាយ​ពី​ការ​ប្រកួត​លើ​វិស័យ​បវរកញ្ញា ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បាន​ឆ្លងកាត់​ការ​ប្រឡង​មួយ​ចំនួន​មក​ហើយ​។ ព្រោះតែ​ចង់​សម្រេច​ក្តី​ស្រ​ម៉ៃ នាង​បាន​ព្យាយាម​តស៊ូ មិន​ខុស​ពី​ម្ចាស់​មកុដ​មួយ​ចំនួន​នៅ​ក្នុងស្រុក​យើង​ឡើយ​។

ស្រី​ស្អាត ស៊ី​ន​ឌី ក៏​ជា​ពិធី​ការិនី​ម្នាក់​ប្រចាំ​ស្ថានីយទូរទស្សន៍​មួយ​។ បើ​ទោះជា​មានការ​ងារ​ផ្នែក​ពិធី​ការិនី នាង​ក៏​សាកល្បង​មក​ប្រឡង​លើ​មាគ៌ា​បវរកញ្ញា ដើម្បី​អោយ​ដឹង​ថា ការ​ស្រឡាញ់​របស់​នាង​ផ្នែក​នេះ ធ្វើ​បាន​ដល់​ចំណុច​ណា ស្រប​ពេល​ក្នុង​ចិត្ត​មាន​តែ​ការ​តស៊ូ​ព្យាយាម​។ ហើយ​ពេល​នេះ នាង​មិន​ត្រឹម​ជា​តួឯក​ក្នុងស្រុក​នោះ​ទេ ហើយ​ក៏​ក្លាយជា​រាជ​នី​សំខាន់​មួយ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​អ្នក​ណា​ក៏​ចូលរួម​អបអរ​គ្រប់​គ្នា​។

អ្វី​ដែល​ពិសេស កម្មវិធី​ប្រកួត​ខាងលើ​នេះ ទើបតែ​បង្កើត​លើក​ដំបូង មាន​បែងចែក​២​ផ្នែក បុរស​និង​នារី ដោយ​កម្ពុជា​យើង​ឈ្នះ​លំដាប់​រង​ទី​៣ ទាំងប្រុស​ទាំងស្រី​។ ហើយ​នៅ​មិន​ទាន់​ដឹង​ថា ស្រី​ស្អាត ដាំ សុភ​ក្រ័​ស៊ី​ន​ឌី បន្តការងារ​តំណែង​នេះ​ជាមួយ​ម្ចាស់​កម្មវិធី ឬ​នាង​ត្រូវ​វិល​មក​ស្រុក​វិញ​នៅឡើយ​។

ការ​ជាប់​បាន​តំណែង ពិសេស​នេះ​ប្រាកដជា​រុញ​អោយ​ស្រី​ស្អាត​រូប​នេះ មាន​ទីផ្សារ​ខ្ពស់ មិន​ថា​ការ​សម្តែង ឬ​ការ​ថត​ស្ព​ត​នោះ​ទេ​។ ថ្វី​ត្បិត​តែ​កម្ពុជា ទើបតែ​ចាប់ផ្ដើម​ក្នុង​វិស័យ​បវរកញ្ញា​ក៏​ពិតមែន ប៉ុន្ដែ​ក្នុង​ឆ្នាំ​២០២២​នេះ បេក្ខភាព​បវរកញ្ញា​កម្ពុជា បាន​នាំ​យក​ម្កុដ​មក​កាន់​ប្រទេស​វិញ​បាន​ចំនួន​៤​មក​ហើយ ដែល​មក​ពី​កម្មវិធី​ប្រកួត​សម្រស់​ផ្សេង​ៗ​គ្នា​ក្នុង​ពិភពលោក​។

សូម​ប្រជាជន​កម្ពុជា ចូលរួម​លើក​ស្ទួយ និង​អោយ​កម្លាំង​ចិត្តជា​បន្ត​ទៀត ហើយ​ក៏​បន្ត​អោយ​តម្លៃ​ទៅ​បេក្ខភាព​យើង​ដែល​ខំតស៊ូ​រហូត បើ​ទោះ​ចាញ់ ឬ​ឈ្នះ ព្រោះ​យ៉ាងណា​យើង​ក៏​បាន​សាង​ភាព​លេចធ្លោ​អោយ​គេ​ឃើញ ខណៈ​យើង​ទើបតែ​ងើបឈរ​បាន​រឹង​មាំ​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ​។ បន្ថែម​ដំណឹង យើង​ក៏​អបអរសាទរ​ដល់​បេក្ខភាព​កម្ពុជា​យើង​ម្នាក់​ទៀត​ទទួល​បាន​តំណែង​លំដាប់​រង​ទី​៣ Mister Glam international 2022 នៅ​ឯ​ប្រទេស Philippines ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ