ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាតិ​ជាស្ត្រី​​តែ​ង​​ទឹក​ភ្នែក ដោយ​សារ​ប្រុស​​មិនចេះ​​អស់​ចំណង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែកយំ​រហូត​លែង​ខ្មាស​អៀន​នរណា​ទាំងអស់ ខណៈ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​សង្កាត់​កា​កាប ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ដោយ​និយាយ​ថា គាត់​និង​ប្ដី​រៀប​ការ​ជា​២០​ឆ្នាំ​មក​ហើយ​ថែម​ទាំង​មានកូន​៤​នាក់ ។ ប៉ុន្តែ​ទីបំផុត ប្ដី​កំហូច​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែកយំ​រហូត​លែង​ខ្មាស​អៀន​នរណា​ទាំងអស់ ខណៈ​មក​កាន់​ប៉ុស្ដិ៍​នគរបាល​សង្កាត់​កា​កាប ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ដោយ​និយាយ​ថា គាត់​និង​ប្ដី​រៀប​ការ​ជា​២០​ឆ្នាំ​មក​ហើយ​ថែម​ទាំង​មានកូន​៤​នាក់ ។ ប៉ុន្តែ​ទីបំផុត ប្ដី​កំហូច​លួច​ទៅ​មាន​ស្រី​នៅ​ខាងក្រៅ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ដូច​ជា​យក​ម៉ូតូ​ទៅ​លក់​អស់​ជា​ច្រើន​គ្រឿង  លួច​លុយ​គាត់ និង​លួច​អន្ទង់​ដែល​គាត់​ដាក់​លក់​នៅ​ផ្សារ​ទៅ​លក់​យក​លុយ​ដើរ​ស៊ីចាយ ព្រមទាំង​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅផ្ទះ​ខ្ទេចខ្ទី​ថែម​ទៀត​ផង ។ ដោយសារ​អត់ទ្រាំ​នឹង​ទ​ង្វើ​នោះ​លែង​បាន ទើប​គាត់​សម្រេចចិត្ត​ប្តឹង​ឲ្យ​នគរបាល​ជួយ ។

ស្ត្រី​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឲ្យ​នគរបាល ជួយ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ។ នាង​ឈ្មោះ មាស វិ​ជ្ជ​រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​អន្ទង់​នៅ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ។ ចំណែកឯ​បុរស​ជា​ប្ដី​ឈ្មោះ អឿ​ន គ​ន្ធា អាយុ​៣៦​ឆ្នាំ​ដូច​គ្នា អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ ប៉ុន្តែ​នាង​បាន​ឲ្យ​ឈប់​ធ្វើការ​តាំងពី​ពេល​រៀប​ការ​បាន​៥​ទៅ​៦​ឆ្នាំ​ម្ល៉េះ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ត្រ​ពាំ​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​រៀប​ការ​ហើយ ប្ដី​បាន​ពួតដៃគ្នា​រកស៊ី​យ៉ាង​សស្រាក់ សស្រាំ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ទើបតែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ប្ដី​នាង​បែកគំនិត​ខិលខូច​លួច​ទៅ​មាន​ស្រី​ថ្មី​ក្បត់ចិត្ត​នាង ។ មិនតែប៉ុណ្ណោះ ស្រី​ថ្មី​នោះ​មិនមែន​ជា​ស្ត្រី​មេម៉ាយ ឬ​ក្រមុំ​ទេ គឺជា​ប្រពន្ធ​គេ​ដែល​មាន​ប្ដី​ជា​មន្ត្រី​នគរបាល ហើយ​ស្ត្រី​នោះ​មានមុខ​របរជា​អ្នកលក់​មាន់នៅ​ផ្សារ​អូរ​ឫស្សី ។ ក្រោយមក​ប្ដី​របស់​ស្ត្រី​នោះ​ដឹង​រឿង ហើយ​ហាមឃាត់​ប្រពន្ធ​របស់​ខ្លួន​មិន​ស្ដាប់ ក៏​លែងលះ​ប្រពន្ធ​ចោល​ទៀត​ផង ។ ចំណែក​ប្ដី​នាង នៅ​តែ​ទាក់ទង​ជាមួយ​ស្ត្រី​នោះ​រាល់ថ្ងៃ និង​បាន​នាំ​គ្នា​ស្នាក់​នៅផ្ទះ​ជួល​ផង​ដែរ ។

ស្ត្រី​ខាងលើ​រៀបរាប់​ទៀត​ថា ក្រោយ​ពេលមាន​ស្រី​ថ្មី ប្ដី​គាត់​តែងតែ​ធ្វើបាប​គាត់​គ្មាន​ល្ហែ​ឡើយ ថ្ងៃ​ណា​ក៏​រករឿង​ឈ្លោះ​ទាស់​ដែរ​។ មិន​តែប៉ុណ្ណោះ បាន​យក​ម៉ូតូ​ទៅ​លក់​អស់​ជា​ច្រើន​គ្រឿង និង​យក​លុយ​ពី​ផ្ទះ​ទៅ​ចាយ និង​ឲ្យ​ស្រី​ស្នេហ៍ដោយ​មិន​ដែល​ជួយ​រកស៊ី​អ្វី​ទេ ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​គ្មាន​លុយ បាន​លួច​យក​អន្ទង់​ម្ដង​១០​គីឡូក្រាម​ទៅ​លក់​យក​លុយ​ទៀត​ផង ។ ជាង​នេះ​ទៀត ពេល​ឈ្លោះ​ទាស់​ជាមួយ​នាង តែងតែ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់ ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ប្តី​នាង​បាន​វាយ​បំផ្លាញ​អី​វា​៉​ន់​នៅ​ក្នុងផ្ទះ ហាក់បីដូចជា​មនុស្ស​កំរោលចូល ដែល​ទ​ង្វើ​បែប​នេះ​ធ្វើ​ឲ្យ​នាង​ជា​ប្រពន្ធ​ទ្រាំ​លែង​បាន​ត​ទៀត​ហើយ ទើប​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ឲ្យ​ជួយ ។ ប៉ុន្តែ​ខណៈនោះ នគរបាល​បាន​ឲ្យ​នាង​ទៅ​ប្ដឹង​លោក​មេ​ភូមិ សុំ​ឲ្យ​លោក​មេ​ភូមិ​ត្រពាំង​ល្វា ជួយ​ហៅ​ប្ដី​ទៅ​ធ្វើការ​អប់រំ ហើយ​នគរបាល​ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ពេល​ណា​មានការ​ប្រើ​ហិង្សា​ពី​សំណាក់​ប្ដី​ផង​ដែរ ។

ទោះបីជា​បែប​ណា មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក អឿ​ន គ​ន្ធា ដែល​ត្រូវ​ប្រពន្ធ​ចោទ​បាន​ទេ ។