ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ផឹក​បង​ដឹង ! បង​ស្រវឹង​បង​ដេក !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ជិះ​ម៉ូតូ​ទៅ​បុក​ដុំ​ថ្ម​ដួល​ដេក​ឱប​ម៉ូតូ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ត្រង់​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក វី​វ៉ា ព​ណ៍​ខ្មៅ ស្លាក់​លេខ ភ្នំពេញ ១O-៦៥៤៦ បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវលំ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​បុរស​ស្រវឹងស្រា​ទប់​ស្មារតី​លែង​ជាប់ បាន​បើក​កិន​ដុំ​ថ្ម​មួយ​ដុំ​បណ្តាល​ឲ្យ​ដួល​ដេក​ឱប​ម៉ូតូ​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយសារ​តែ​ភាគី​ខាង​ម៉ូត​មាន​សាច់ញាតិ​មក​ទទួល​គាត់​យក​ត្រឡប់​ទៅ​ផ្ទះ ប៉ុន្តែ​ភ្លាម​ៗ​នោះ​សាច់ញាតិ​មិន​ទាន់​មក​ដល់ សមត្ថកិច្ច​ចាំ​យូ​ពេក​ក៏​ដឹក​បុរស​ស្រវឹង​ជោក​មក​ចាំ​នៅ​ប៉ុស្តិ៍​រង់ចាំ​សាច់ញាតិ និង​ម៉ូតូ​ទៅ​ផ្ទះ​វិញ ៕