ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ពូន មី​ដា​ដា ពោល​យ៉ាង​កំសត់​ទៅ​កាន់​កូនស្រី ក្រោយ​ឃើញ​កូន​លេង​ហ្គី​តា និង​ច្រៀង​ចម្រៀង​របស់​ខ្លួន(វីដេអូ)

1 ឆ្នាំ មុន
  • ភ្នំពេញ

តីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក សា​ពូន មី​ដា​ដា បាន​ពោល​ពាក្យ​យ៉ាង​កំសត់​ទៅ​កាន់​កូនស្រី និង​បង្ហាញ​បំណង​មិន​ចង់​ឃើញ​កូនស្រី​ដើរ​លើ​វិ​ថី​សិល្បៈ​ដូច​ជា​រូប​លោក​ឡើយ​

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក សា​ពូន មី​ដា​ដា បាន​ពោល​ពាក្យ​យ៉ាង​កំសត់​ទៅ​កាន់​កូនស្រី និង​បង្ហាញ​បំណង​មិន​ចង់​ឃើញ​កូនស្រី​ដើរ​លើ​វិ​ថី​សិល្បៈ​ដូច​ជា​រូប​លោក​ឡើយ​។

ជាមួយនឹង​រូបភាព​វី​ដេ​អូ​កូនស្រី សា​ពូន ដា​រ៉ា​ពិមាន បាន​លេង​ហ្គី​តា​បកស្រាយ​បទ​ចម្រៀង​របស់​ឪពុក ដែល​មាន​ចំណងជើង​ថា «​ពុក​អើយ​ម៉ែអើយ​» លោក សា​ពូន មី​ដា​ដា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​កូនស្រី​មាសឪពុក ច្រៀង​ចម្រៀង​ផ្ញើ​មក​ពុក ឲ្យ​ពុក​សណ្តាប់​សម្រាន្ត​លក់​ស្រួល កូនស្រី​ដ៏​កំសត់​របស់​ពុក ឆាកជីវិត​គឺ​កំសត់​យ៉ាងនេះ​ហើយ គ្រប់​រសជាតិ​ជីវិត​នឹង​ជម្រុញ​ឲ្យ​កូន​កាន់តែ​រឹង​មាំ តែ​រឿង​មួយ​ដែល​ពុក​សុំ​បើ​អាច គឺ​មិន​ចង់​ឲ្យ​កូន​ដើរ​លើ​ផ្លូវ​សិល្បៈ​ដូច​ឪពុក​ទេ​»​។

លោក​បញ្ជាក់​ថា «៩​ឆ្នាំ​ហើយ ដែល​ពុក​ចាក​ចេញពី​វិ​ថី​សិល្បៈ​ដោយ​គ្មាន​ស្តាយស្រណោះ​បន្តិច​ឡើយ ចូរ​កូន​រស់​ក្នុង​ជីវភាព​ដ៏​សាមញ្ញ​មួយ ដោយ​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរលឹក រលាស់​ខ្លួន​ចេញពី​លោកីយ៍​នេះ ទៅ​រក​និព្វាន​ជា​ត្រើយ​សុខ​ចុះ​កូន​»​។

យ៉ាងណា​តាម​រយៈ​សារ និង​រូបភាព​ដែល​លោក សា​ពូន មី​ដា​ដា បាន​បង្ហោះ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​ខំ​មិន ដោយ​មួយ​ចំនួន​ហាក់​មិន​បាន​យល់​ស្រប​នូវ​គោលបំណង​របស់​លោក​បែប​នេះ​ចំពោះ​កូន​ឡើយ​។ ពួក​គេ​យល់​ថា ក្នុង​នាម​ជា​ឪពុក​គួរតែ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​កូន ហើយ​ជា​អ្នកមាន​ជំនាញ​សិល្បៈ​ម្នាក់​ផង​នោះ គួរ​ណាស់​ខំ​បណ្តុះ​កូន បើសិន​កូន​មាន​និស្ស័យ​ខាង​សិល្បៈ​ហើយ​នោះ​។

ជា​ការ​កត់សម្គាល់​កូនស្រី​របស់​លោក សា​ពូន មី​ដា​ដា និង​អ្នក​នាង សឿ សុធា​រ៉ា គឺ​កញ្ញា សា​ពូន ដា​រ៉ា​ពិមាន ក៏​ធ្លាប់​បាន​បង្ហាញ​ការ​សម្តែង​នៅ​ខ្សែភាពយន្ត​នា​ពេល​កន្លង​មក​ដែរ​។ កូនស្រី​របស់​អ្នក​ទាំង​ពីរ ក៏​មាន​ដុ​ង​សិល្បៈ​ផ្នែក​ចម្រៀង​នេះ​ផង​ដែរ ដោយ​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​បាន​ខ្លះ និង​ច្រៀង​បាន​ដូច​ជា​លោក សា​ពូន មី​ដ​ដា ទៀត​ផង​។

ក្រោយ​ការ​សម្រេច​ចែកផ្លូវ​គ្នា​រវាង​លោក សា​ពូន មី​ដា​ដា និង​អ្នក​នាង សឿ សុធា​រ៉ា នោះ​បច្ចុប្បន្ន​កូនស្រី និង​កូនប្រុស​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​មើលថែ​ពី​អ្នក​នាង សឿ សុធា​រ៉ា ខណៈ​ពេល​អ្នក​នាង​កំពុង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ហើយ​ម្តាយ​របស់​អ្នក​នាង​ក៏​ទើបតែ​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ