ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំមើលនឹងមានទស្សនីយភាពអ្វីកើតឡើង ស្របពេលវណ្ណដា និងជី ដេវីត ប៉ះគ្នាដំបូងក្នុង​ព្រឹត្តិការណ៍​បិទ​កីឡា​ជាតិ​លើក​ទី​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ទាំង​ទ្វេ​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​ទាំង​ទ្វេ​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជន​ពិការ​លើក​ទី​១ នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​វិមាន​កីឡាដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

ទន្ទឹម​នេះ អ្វី​ដែល​កាន់តែ​ធ្វើ​ឲ​កក្រើក និង​ភ្ញាក់ផ្អើល​នៅ​វិមាន​កីឡាដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្រប​ពេល​ពិធី​បិទ​វគ្គ​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​១ ឆ្នាំ​២០២២ និង​លេច​វត្តមាន​តារា​រ៉េ​ប​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា ២​ដួង គឺ​លោក ងួ​ន​ចាន់ ដេ​វីត ហៅ​ជី ដេ​វីត និង​លោក ម៉ា​ន់ វណ្ណ​ដា ហៅ​វណ្ណ​ដា និង​តារាចម្រៀង ស្រី​ដ៏​ល្បីល្បាញ និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ខ្លាំង​ម្នាក់​ទៀត គឺ​អ្នក​នាង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ចូលរួម​ច្រៀង និង​សម្ដែង ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ និង​បង្កើត​នៅ​ទស្សនីយភាព ដ៏​កម្រ​ក្នុង​ការ​លើកយក​បទ​ចម្រៀង​ដែល​លើក​ស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ មក​ច្រៀង និង​សម្ដែង​ជូន​ទស្សនា​។ នេះ​បើ​យោង​តាម​កម្មវិធី​(​ព្រាង​) នៃ​ពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ ។

យ៉ាងណាមិញ ចំពោះ​វត្តមាន​តារា​រ៉េ​ប​លំដាប់​អន្តរជាតិ​មក​ពី​ផលិតកម្ម​បារមី លោក ម៉ា​ន់ វណ្ណ​ដា ហៅ វណ្ណ​ដា នៅ​វិមាន​កីឡាដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុង​ពិធី​បិទ​វគ្គ​ព្រឹត្តិការណ៍ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​១ ឆ្នាំ​២០២២ លោក​នឹង​ឡើង​ច្រៀង​បង្កើត​ទស្សនីយភាព​ជាមួយ​បទ «Time To Rise» ។

ចំណែកឯ​លោក ងួ​ន ចាន់​ដេ​វីត វិញ ក្នុង​ព្រឹត្តិការណ៍​កក្រើក​នេះ លោក និង​លើកយក​ទស្សនី​យ​ភា​ប​ចម្រៀង វីរៈនារី មក​បកស្រាយ និង​សម្ដែង​ផង​ដែរ ។ រីឯ​តារាចម្រៀង​ស្រី​អ្នក​នាង​ឱ​ក សុគន្ធ​កញ្ញា នឹង​ឡើង​ច្រៀង​បទ​ចម្រៀង «​ក្រោកឈរ​» ដែល​តារា​ប្រុស​ស្រី​ទាំង​៣​ដួង និង​លេច​វត្តមាន​ក្នុង​ថ្ងៃ​តែ​មួយ ដែល​ត្រូវជា​ថ្ងៃ​បញ្ចប់​កម្មវិធី ។

ក្រៅពី​ការ​ចម្រៀង និង​សម្ដែង​របស់​តារា​ប្រុស​ស្រី​៣​ដួង​ខាងលើ ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ទស្សនីយភាព​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​, សម្តែង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ សុន្ទរកថា​ថ្នាក់​ដឹង​នាំ និង​សុន្ទរកថា​បិទ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករ​ដ្ធ​មន្ត្រី​កម្ពុជា ។

ក្រៅ​កម្មវិធី​នេះ ក៏​នឹង​មាន​ពិធី​ពន្លត់ភ្លើង​គប់ និង ការ​អុជ​កាំជ្រួច​យ៉ាង​ធំ​ថែម​ទៀត​ផង ។ ដោយឡែក អ្វី​ដែល​មហាជន​អ្នកគាំទ្រ​កំពុង​រង​ចាំ​មើល និង​រំពៃ​គិត​នោះ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​មាន​វត្តមាន Top Rapper 2 ដួង គឺ លោក​ជី ដេ​វីត និង​លោក វណ្ណ​ដា ចូលរួម​ក្នុង​ថ្ងៃ​តែ​មួយ តើ​និង​មាន​ទស្សនីយភាព​អ្វី​កើតឡើង​ខ្លះ និង​រឿងរ៉ាវ​ស្មាន​មិន​ដល​អ្វីខ្លះ ដែល​អាច​កើតឡើង ហើយ​អ្នកគាំទ្រ​និង​បញ្ចេញយោបល​យ៉ាងណា ចំពោះ​វត្តមាន​របស់​អ្នក​ទាំង​២​ប៉ះ​គ្នា ខណៈ​ថ្មី​ៗ​នេះ​ពួក​គេ​បាន​ប៉ះទង្គិច​ពាក្យ​សម្ដី តាម​រយៈ​បទ​ចម្រៀង បញ្ឆិតបញ្ឆៀង ឌឺដង ផ្លែផ្កា​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង រហូត​បង្កើត​បានជា​រលក​កំ​ដៅ ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម និង​ធ្វើ​ឲ​អ្នកគាំទ្រ​ចេញ​មុខការ​ពារ​អាយ​ដល​រៀង​ៗ​ខ្លួន អម​ដោយ​មតិ​រិះគន់​តបត​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ