ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស២.៥០០​នាក់​អាក្រា.ត​កាយ​នៅ​ឆ្នេរ​អូស្ត្រាលី ដើម្បី​ផ្សព្វផ្សាយ​ពី​ជំងឺមហារីក​ស្បែក

1 ឆ្នាំ មុន

អ្នក​ស្ម័​គ​ចិត្ត​អាក្រា.ត​កាយ​ចំនួន ២.៥០០​នាក់​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២៦ វិ​ច្ឆ​កា នៅ​ឆ្នេរសមុទ្រ Bodi Beach ក្នុង​ទីក្រុង Sydney…

អ្នក​ស្ម័​គ​ចិត្ត​អាក្រា.ត​កាយ​ចំនួន ២.៥០០​នាក់​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២៦ វិ​ច្ឆ​កា នៅ​ឆ្នេរសមុទ្រ Bodi Beach ក្នុង​ទីក្រុង Sydney ដើម្បី​ធ្វើ​ការងារ​សិល្បៈ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើ​កម្ពស់​ការ​យល់​ដឹង​ពី​ជំងឺមហារីក​ស្បែក​។

ការ​ជួបជុំ​គ្នា​ទាំង​អាក្រា.ត​កាយ​នោះ​ជា​គម្រោង​ចុង​ក្រោយបង្អស់​របស់​អ្នក​ថតរូប និង​វិចិត្រករ​អា​មេ​រិ​ក​ឈ្មោះ Spencer Tunick ដែល​មាន​គោលបំណង​លើកទឹកចិត្ត​ប្រជាជន​អូស្ត្រាលី​ឱ្យធ្វើ​ការ​ពិនិត្យ​ស្បែក​ជា​ទៀងទាត់​។ច្បាប់​នៅ​អូស្ត្រាលី​ត្រូវ​បាន​កែប្រែ​ដើម្បី​អនុញ្ញាតឱ្យ​មានការ​អាក្រា.ត​កាយ​ជា​សាធារណៈ​នៅ​លើ​ឆ្នេរសមុទ្រ​ជា​លើក​ដំបូង​។

អូស្ត្រាលី​ជា​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ជំងឺមហារីក​ស្បែក​ក្នុង​ពិភពលោក​។ នេះ​បើ​យោង​តាម​មូលនិធិ​ស្រាវជ្រាវ​ជំងឺមហារីក​ពិភពលោក​។

ចាប់ពី​ម៉ោង ៣:៣០​នាទី​ព្រឹក ម៉ោង​ក្នុង​តំបន់ អ្នក​ស្ម័គ្រ​ចិត្តបាន​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ឆ្នេរ​ដើម្បី​ចូលរួម​ក្នុង​ការ​បង្កើត ដែល​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​អង្គការ​សប្បុរសធម៌ Skin Check Champion អំឡុង​ស​ប្តា​ហ៍​យល់​ដឹង​ពី​ជំងឺមហារីក​ស្បែក​។

លោក Spencer Tunick បាន​និយាយ​ថា «យើង​មានឱកាស​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ពិនិត្យ​ស្បែក ហើយ​ខ្ញុំ​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​មក​ទី​នេះ​ដើម្បី​បង្កើត​សិល្បៈ​របស់ខ្ញុំ និង​អប់អរ​រូប​កាយ និង​ការ​ការពារ​»។

លោក Spencer Tunick ល្បី​ខាង​បង្កើត​រូបភាព​អាក្រា.ត​កាយ​ទ្រង់ទ្រាយ​ធំ​នៅ​ទីតាំង​ល្បី​ៗ​មួយ​ចំនួន​របស់​ពិភពលោក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ