ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះត្រួតពិនិត្យកាស៊ីណូរឹតបន្តឹងមិនអនុញ្ញាតឲ្យខ្មែរចូលលេង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក សុខា រាម អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែ​ន វិបុល អភិបាលខេត្ត…

ខេត្តស្វាយរៀង ៖ លោក សុខា រាម អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែ​ន វិបុល អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បន្ត​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​ទីតាំង​ល្បែងស៊ីសង​នៅ​តាម​កាស៊ីណូ​ចំនួន​២​ទីតាំង ក្នុង​ឃុំ​សំរោង​ស្រុក​ច​ន្ទ្រា​។

ទីតាំង​ទាំង​ពីរ​ក្នុង​នោះ​រួម​មាន​ទី​១.​កាស៊ីណូ​៦៧ និង​ទី​២.​កាស៊ីណូ​៩៩​និង​តាម​បណ្តា​កាស៊ីណូ​ផ្សេង​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ​ទាំង​ពីរ​ខាងលើ គឺ​មាន​បើក​ល្បែង​បញ្ជា​ល់​មាន់ មហាជន​បាន​លើក​ជា​សំនួ​រថា តើ​នៅ​តាម​កាស៊ីណូ​មានច្បាប់​អនុញ្ញាតឲ្យ​បើក​ល្បែង​បញ្ជា​ល់​មាន់​ដែរ​ឬទេ?

ដោយ​ល្បែង​បញ្ជា​ល់​មាន់ ល្បែង​ឆ្នោត​ឡូ​តូ ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​បង្ក្រាប និង​បិទ​មិន​អនុញ្ញាត​ឲ្យ​បើក​ល្បែង​បញ្ជា​ល់​មាន់ និង​ល្បែង​ឆ្នោត​ឡូ​តូ​នេះ​ឡើង​វិញ​ទេ ក៏​ប៉ុន្តែ​នៅ​តាម​កាស៊ីណូ​ក្នុង​ខេត្តស្វាយរៀង​នៅ​តែ​មាន​បង្កប់​ល្បែង​បញ្ជា​ល់​មាន់​ដដែល​។

សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាស៊ីណូ​គេ​មាន​អាជ្ញា​ប័​ណ្ឌ ជា​ពិសេស កាស៊ីណូ​គេ​លេងល្បែង​បញ្ជា​ល់​មាន់​ឲ្យ​តែ​ជនបរទេស​ចូល​លេង​មិន​អនុញ្ញាតិ​ឲ្យ​ខ្មែរ​ចូល​លេង​ទៅ​ចប់​។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ក៏​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​កាស៊ីណូ​ទាំង​ពី​ខាងលើ សូមកុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ជា​ដាច់ខាត​។

ចំពោះ​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ​ក្នុង​ចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​ដូច​ជា​ការ​ជួញដូរ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ក្មេង​ទំនើង និង​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

លោក​បន្ត​ថា ត្រូវ​ជំរុញ និង​បំផុល​ចលនា​ឱ្យ​មានការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​ជាទី​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ