ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Xi Jinping ប្រាប់ Kim Jong-un ថា ​ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​កូរ៉េ​ខាងជើង​ ដើម្បី​សន្តិភាព​ពិភពលោក

1 ឆ្នាំ មុន

ប្រធានាធិបតី​ចិន Xi Jinping បាន​ប្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ថា​ទីក្រុង​ប៉េ​កាំ​ង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ដើម្បី​សន្តិភាព​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA នៅ​ថ្ងៃ​សៅរ៍…

ប្រធានាធិបតី​ចិន Xi Jinping បាន​ប្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ថា​ទីក្រុង​ប៉េ​កាំ​ង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ដើម្បី​សន្តិភាព​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA នៅ​ថ្ងៃ​សៅរ៍ ទី ២៦ វិ​ច្ឆ​ការ​នេះ​។

សារ​ពី​មេដឹកនាំ​ចិន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ដោយ​របប​ផ្តាច់​ការ​នេះ​ប្រកាស​ថា​ខ្លួន​នឹង​ប្រើ​នុយ​ក្លេ​អែរ​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំ​រា​.​ម​កំហែង​របស់​នុយក្លេអ៊ែរ​អា​មេ​រិ​ក​។

នៅ​ក្នុង​សារ​ទៅ​កាន់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក Xi Jinping និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​ជាមួយ​កូរ៉េ​ខាងជើង​ដើម្បី “​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍន៍ និង​វិបុលភាព​នៃ​តំបន់ និង​ពិភពលោក​”​។

ប្រធានាធិបតី​ចិន​និយាយ​ទៀត​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង ខណៈ​ដែល «ការ​ផ្លាស់​ប្តូរ​ក្នុង​ពិភពលោក ពេលវេលា និង​ប្រវត្តិសាស្ត្រ​កំពុង​កើតឡើង​តាម​របៀប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃមុន​ពេល​មានការ​បា​.​ញ់​មី​ស៊ី​ល​អន្តរទ្វីប​ពី​កូរ៉េ​ខាងជើង លោក Xi Jinping បាន​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ Bali ប្រទេស​ឥណ្ឌូ​នេស​។ លោក Joe Biden សម្តែង​ការ​ជឿជាក់​ថា ទីក្រុង​ប៉េ​កាំ​ង​មិន​ចង់​ឃើញ​ការ​បង្កហេតុ​បន្ថែម​ទៀត​ពី​សំណាក់​ទីក្រុង​ព្យុ​ង​យ៉ាងនោះ​ទេ​។

ទីក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា ខ្លួន​ចង់ឱ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ជួយ​គ្រប់គ្រង​កូរ៉េ​ខាងជើង​។ ចិន​ជា​សម្ព័ន្ធ​ដ៏​សំខាន់​បំផុត​មួយ​របស់​កូរ៉េ​ខាងជើង​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ