ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀត ! ដី​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​នឹងមាន​តម្លៃ​ទ្វេ​ដង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ បាន​សន្យា​ថា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ តំបន់​កណ្តាល​រាជធានី​ភ្នំពេញ មិន​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ត្រាំត្រែង​ដូច​ពី​មុន​ទៀត​ទេ ជា​ពិសេស​តំបន់​ដែល​ធ្លាប់តែ​លិច​ចំនួន​២៧​គោលដៅ​កន្លង​មក នឹង​មាន​ភាព​ប្រសើរ​ឡើង​ឬ​ក៏​អាច​និយាយ​បាន​ថា មិន​លិចលង់​តែ​ម្តង ដោយសារ​ការ​ខិតខំ​របស់​អាជ្ញាធរ ។

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ភ្នំពេញ បាន​សន្យា​ថា​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ តំបន់​កណ្តាល​រាជធានី​ភ្នំពេញ មិន​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ត្រាំត្រែង​ដូច​ពី​មុន​ទៀត​ទេ ជា​ពិសេស​តំបន់​ដែល​ធ្លាប់តែ​លិច​ចំនួន​២៧​គោលដៅ​កន្លង​មក នឹង​មាន​ភាព​ប្រសើរ​ឡើង​ឬ​ក៏​អាច​និយាយ​បាន​ថា មិន​លិចលង់​តែ​ម្តង ដោយសារ​ការ​ខិតខំ​របស់​អាជ្ញាធរ ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ស្ថិត​ក្នុង​តំបន់​អភិ​វ​ឌ្ឃ​ន៏​ជ្រោយចង្វារ​ត្រើយ​ខាងកើត នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា  ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ តម្លៃ​ដី​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត នឹង​ឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​បច្ចុប្បន្ន ចំណែកឯ​ទីផ្សារ​ដី​នៅ​តំបន់​ព្រែក​ព្នៅ ក៏​មានការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លង​មកនេះ ។ លោក​បន្ត​ថា ការ​កើនឡើង​នៃ​តម្លៃ​ទីផ្សារ​ដី​បែប​នេះ ដោយសារ​ប្រជាជន​បាន​សម្លឹង​ឃើញ​ថា ដី​ជ្រោយចង្វារ​នេះ​ជា​តំបន់​អភិ​វ​ឌ្ឃ​ន៏​ថ្មី​របស់​ក្រុមហ៊ុន ដែល​មាន​ធនធាន និង​មាន​បទ​ពិសោធ​ន៏ នឹង​ប្រែក្លាយ​ឲ្យ​តំបន់​ជ្រោយចង្វារ​ទៅ​ជាទី​ក្រុង​ទំនើប​មិន​ធ្លាប់​មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ទាក់ទិន្ន​ទៅ​នឹង​ពិធី​សម្ពោធ​ខាងលើ លោក ប៉ា សុ​ជាតិ​វង្ស បាន​ថ្លែង​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ខណ្ឌ​ជ្រោយចង្វារ ក៏​ដូច​ប្រជាពលរដ្ឋ កងកម្លាំង​មាន​សមត្ថកិច្ច​ទូ​ទាំង​ខណ្ឌ ដែល​បាន​ខិតខំ​បំពេញការងារ​លើ​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ន៏​មូលដ្ឋាន ជា​ពិសេស​បន្ត​លើកកំពស់​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ចប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អណ​ត្តិ​ទី​៤​ទាំង​អំឡុង​ពេល​ឃោសនា ពេល​បោះ​ឆ្នោត និង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។ លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា និង​ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​គូស​លើ​សន្លឹក​ឆ្នោត​ដែល​ស្មើនឹង​ការ​ប្រគល់​វាសនា​យើង​ទៅ​លើ​អ្នកដឹកនាំ​មូលដ្ឋាន​ដែល​ចេះ​ស្រឡាញ់ បំរើ​ប្រជាពលរដ្ឋ ដឹង​សុខទុក្ខ និង​ជា​អ្នក​អភិវឌ្ឍ​ន៏​ក្នុង​សង្កាត់​របស់​យើង​ពិតប្រាកដ​ដោយ​មិន​សន្យា​ខ្យល់ ។ លោក ប៉ា សុ​ជាតិ​វង្ស បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀមលក្ខណៈ ឲ្យ​បាន​រួច​ជា​ស្រេច​ចំពោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ពិសេស​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​ដែល​ជា​ឯកសារ​ចាំបាច់ តែបើ​បងប្អូន​មិន​មាន​អត្តសញ្ញាណ​ប​ណ្ណ័ ឬ​បាត់​ត្រូវ​ទៅ​សុំ​បំពេញ​ឯកសារ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​សង្កាត់ ដោយ​មាន​រូបថត​៣​គុណ​នឹង​៤ ចំនួន​៣​សន្លឹក រួម​និង​សាក្សី​ចំនួន​២​រូប ដើម្បី​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ ។

លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ថា ខណ្ឌ​ជ្រោយចង្វា​ជា​ខណ្ឌ​មួយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៃ​រាជធានី​ភ្នំពេញ ដែល​បាន​កាត់​ចេញពី​ខណ្ឌ​ឬ​ស្សី​កែវ តាម​រយៈ​អនុក្រឹត្យ​លេខ​៥៧៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៣ របស់​រាជរដ្ឋាភិបាល និង​បាន​ប្រកាស​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​មាន​សង្កាត់​ចំនួន​៥​ជា​ចំណុះ​ស្មើនឹង​២២​ភូមិ មាន​ប្រជាពលរដ្ឋ ១៣.៧៥៨​គ្រួសារ ស្មើនឹង​ចំនួន​មនុស្ស​៥៩.៥៧៧​នាក់ ។ លោក​បញ្ជាក់​ថា ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ពេល​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​ចូលរួម​អបអរសាទរ​ចំពោះ​ចំណងដៃ​ថ្មី​ជូន​ចំពោះ​មន្ត្រីរាជការ និង​បុគ្គលិក​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​របស់​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​ថ្មី​មួយទៀត​នៃ​ការ​អនុវត្ត​គោលនយោបាយ​កំណែទំរង់រដ្ឋបាល​សាធារណៈ និង​កំណែទំរង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ដែល​ជា​របៀប​វារ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​ន៏​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ។ សូម​បញ្ជាក់​ថា អគារ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ដែល​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​មាន​បណ្តោយ​២៨​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ កំពស់​២​ជាន់​សាងសង់​លើ​ផ្ទៃដី​ទំហំ​២៥០០​ម៉ែត្រការ៉េ សម្រាប់​ផ្តល់​ជូន​ជាទី​កន្លែង​បំពេញការងារ​របស់​មន្ត្រីរាជការ បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ ៕