ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុសៗ​ដែល​​ចូលចិត្ត​រឿងអាសអាភាស​​ច្រើន សូម​​​ប្រយ័ត្ន​​…!

6 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Metro ​ឱ្យ​​ដឹង​ថា ការ​មើល​វី​ឌី​អូ​អាសអាភាស​ច្រើន​ពេក អាច​ធ្វើ​ឱ្យ​​បុរស​លែង​មានអារម្មណ៍​​នៅ​ពេល​រួម​ភេទ​​ជាមួយនឹង​ដៃគូ​​មែន​ទែន ​។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះបាន​រក​ឃើញ​​ថា ការ​មើល​រឿង​សិច​ច្រើន​ពេក ​អាច​ធ្វើ​ឱ្យមាន​បញ្ហា​ផ្លូវភេទ ​និង​ចិត្ត​ទៅលើ​

តាម​ប្រភព​​ពី​ Metro ​ឱ្យ​​ដឹង​ថា ការ​មើល​វី​ឌី​អូ​អាសអាភាស​ច្រើន​ពេក អាច​ធ្វើ​ឱ្យ​​បុរស​លែង​មានអារម្មណ៍​​ នៅ​ពេល​រួម​ភេទ​​ជាមួយនឹង​ដៃ​គូ​​មែន​ទែន ​។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះបាន​រក​ឃើញ​​ថា ការ​មើល​រឿង​សិច​ច្រើន​ពេក ​អាច​ធ្វើ​ឱ្យមាន​បញ្ហា​ផ្លូវភេទនិង​ចិត្ត​ទៅលើ​បុរសៗ ជា​ពិសេស​គឺ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឡើង​រឹង​​នៃ​ប្រដាប់​ភេទ ។ ប៉ុន្តែ​​ចំពោះ​នារី​​វិញ គឺ​មិនសូវ​មានការ​ប៉ះពាល់​ទេ ទោះបីជា​មើល​រឿង​​ប្រភេទ​នេះ​ច្រើន​​ក៏​ដោយ​ ។

លទ្ធផល​​ស្រាវជ្រាវឃើ​ញ​​នេះ ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​វិទ្យាសាស្ត្រ​ប្រចាំឆ្នាំ​លើក​ទី​១១២ នៃ​សមាគម​ផ្លូវទឹក​ម៉ូ​ត្រ​អា​មេ​រិ​ក ។ វា​បាន​ផ្អែក​ទៅ​លើ​ការ​សាកសួរ​ទៅ​លើ​បុរស​ និង​នារី អំពី​ទម្លាប់​នៃ​ការ​មើល​រឿង​សិច​របស់​ពួក​គេ​ ។

អ្នក​ស្រាវជ្រាវ​​បាន​ឱ្យ​​ក្រដាស​សំណួរ​ទៅ​នារី​ចន្លោះ​អាយុ​២០​ ទៅ​៤០​ឆ្នាំ ដែល​ជា​អ្នកជំងឺ​​នៅ​គ្លីនិក​ព្យាបាល​ទឹក​ម៉ូ​ត្រ​របស់​កងទ័ព​ ។ ក្រដាស​​សំណួរនេះ​ដែរ ​​ត្រូវ​បាន​ចែក​ជូន​ដល់​អ្នកជំងឺ​បុរស​ចំនួន​​៣១២​នាក់ ដែល​ស្ថិត​នៅ​ចន្លោះ​អាយុ​ដូច​គ្នា​ទៅ​នឹង​នារី​ ។

លទ្ធផល​​ទទួល​បាន​ គឺពិតជា​មានការ​កត់សម្គាល់​យ៉ាង​ខ្លាំង​ទៅ​​លើ​ខាង​បុរស​ ឯខាង​នារី​​មិនសូវ​ជា​មាន​បញ្ហា​ទេ​​ ។ មាន​បុរស​៤% ក្នុង​ចំណោម​​បុរស ​ដែល​គេ​សាកសួរ​ចូល​ចិត្ត​ប្រើ​ដៃ ​ខណៈ​ពេល​មើល​រឿង​សិច ជាង​រួម​ភេទ​ជាមួយនឹង​ដៃគូ​ ។

លោក​វេជ្ជបណ្ឌិត Joseph Alukal ដែល​ជា​ប្រធាន​ខាង​ផ្នែក​សុខភាព​បន្ត​ពូជ​បុរស នៅ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក បាន​មាន​ប្រសាសន៍​​ថា ការ​មើល​រឿង​សិច​​ ក៏​អាច​ធ្វើ​ឲ្យ​បុរស​មាន​ជំ​ងឺ​ថប់​អារម្មណ៍​ដែរ ព្រោះ​ពួក​គេ​អាច​នឹង​ប៉ង​ចង់​ធ្វើ​ដូច​ទៅ​នឹង​តួអង្គ​ក្នុង​រឿង តែ​ធ្វើ​មិន​បាន​ដូច។