ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ដាក់​គោលដៅ​ចំណូល​ពី​ឧស្សាហកម្ម​ល្បែង​ឱ្យ​បាន​1​ប៊ី​លាន​ដុល្លារ

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ឧស្សាហកម្ម​ល្បែង​វៀតណាម​ត្រូវ​បាន​រំពឹង​ថា នឹង​រក​ចំណូល​ប្រចាំឆ្នាំ​ឲ្យ​ឈាន​ដល់​១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ ។ នេះ​បើ​យោង​តាម​អ្នកជំនាញ ។

កាលពី​ឆ្នាំ​មុន វៀតណាម​បាន​បើក​ដំណើរការ​ល្បែង​ចំនួន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ឧស្សាហកម្ម​ល្បែង​វៀតណាម​ត្រូវ​បាន​រំពឹង​ថា នឹង​រក​ចំណូល​ប្រចាំឆ្នាំ​ឲ្យ​ឈាន​ដល់​១​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​១​ឆ្នាំ ។ នេះ​បើ​យោង​តាម​អ្នកជំនាញ ។

កាលពី​ឆ្នាំ​មុន វៀតណាម​បាន​បើក​ដំណើរការ​ល្បែង​ចំនួន​១៥០​ប្រភេទ ដែល​អាច​ទាក់ទាញ​អ្នក​ចូល​លេង​ចំនួន​៣៦​លាន​នាក់ និង​រក​ចំណូល​បាន​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយនឹង​តួលេខ​នេះ វៀតណាម​បាន​ក្លាយជា​ទីផ្សារ​ល្បែង​លំដាប់​កំពូល​នៅ​អាស៊ាន និង​ជាទី​ផ្សារ​ធំ​លំដាប់​ទី​៦ នៅ​អាស៊ី​អាគ្នេយ៍ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន VNG Corporation លោក Le Hong Minh ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណូល​ពី​ឧស្សាហកម្ម​ល្បែង​ក្នុងស្រុក នឹង​ឈាន​ដល់​១​ប៊ី​លាន​ដុល្លារ​នៅ​មុន​ឆ្នាំ​២០២៧ ។

លោក​បន្ថែម​ថា បណ្ដា​ទីតាំង​ល្បែង​របស់​វៀតណាម​បាន​រចនា​ដោយ​មាន​ប្រភេទ​ល្បែង​ជា​ច្រើន និង​មាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ ។ ទោះបី​យ៉ាងនេះ​ក្ដី ទីផ្សារ​ល្បែង​ទាំងអស់​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ល្បែង​បែប​បរទេស ។

លោក​និយាយ​ថា ចំណូល​អាជីវកម្ម​ដែល​ទទួល​បាន​ពី​ល្បែង​ឆ្នាំ​នេះ នឹង​កើនឡើង​ពី​៤០​ទៅ​៨០​លាន​ដុល្លារ ប្រសិនបើ​រួម​បញ្ចូល​ទាំង​នៅ​ក្នុង AppStore ផង​នោះ ។

យោង​តាម​តួលេខ​បង្ហាញ​ថា ចំណូល​អាជីវកម្ម​ក្នុង​ប្រទេស​ភាគច្រើន ទទួល​បាន​ពី​ប្រភេទ​ល្បែង​បរទេស ខណៈ​ឧស្សាហកម្ម​ល្បែង​ក្នុងស្រុក​ហាក់​ដើរ​យឺត​ជាង​បណ្ដា​ប្រទេស​នានា​ដូច​ជា អា​មេ​រិ​ក ចិន និង​កូរ៉េ​ខាងត្បូង ។

កាលពី​ឆ្នាំ​មុន ឧស្សាហកម្ម​ល្បែង​វៀតណាម មិន​ត្រូវ​បាន​ស្ថិត​ក្នុង​ចំណោម​បញ្ជី​ល្បែង​អន​ឡាញ​ទាំង​១០ នៅ​ក្នុង​ប្រទេស​នោះ​ទេ ។

ដើម្បី​សម្រេច​គោលដៅ​១​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ចំណូល​ប្រចាំឆ្នាំ​ក្នុង​រយៈពេល​១០​ឆ្នាំ លោកនាយក​ប្រតិបត្តិ​រូប​នេះ​យល់​ថា ឧស្សាហកម្ម​មួយ​នេះ​គួរ​បែរ​ឆ្ពោះទៅ​រក​ទីផ្សារ​អន្តរជាតិ ហើយ​មិន​គួរ​ផ្ដោត​លើ​ទីផ្សារ​ក្នុងស្រុក​ឡើយ ៕