ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រុស​ស្រឡាញ់​ប្រុស​ ស្រីស្រឡាញ់​ស្រី​ ​​កំពុង​​​កញ្ជ្រោល​​​​​ខ្លាំង​​​​ក្នុងសង្គមបច្ចុប្បន្ន

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​ នៅ​ពេលបច្ចុប្បន្ន ​គេ​សង្កេត​ឃើញ​ថា​ រូបភាព​ប្រុស​ៗ​​ស្រឡាញ់​គ្នា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហាក់​មាន​ការហក់​កើនឡើង និង​​ពុះកញ្ជ្រោល​​​​បន្តបន្ទាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។ ពេលខ្លះ រហូត​មាន​ប្រុស​ៗ​​​យក​គ្នា​ជា​គូស្នេហ៍​ស្លា.ប់​-រស់​ ដោយ​ប្រកាស​ចូល​រោងការ​​ពេញ​មុខ​ ឱ្យ​​គេ​ដឹង​ឮ​ថែម​ទៀត​ផង​ ។

រាជធានីភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​ នៅ​ពេលបច្ចុប្បន្ន ​គេ​សង្កេត​ឃើញ​ថា​ រូបភាព​ប្រុស​ៗ​​ស្រឡាញ់​គ្នា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហាក់​មាន​ការហក់​កើនឡើង និង​​ពុះកញ្ជ្រោល​​​​បន្តបន្ទាប់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ។ ពេលខ្លះ រហូត​មាន​ប្រុស​ៗ​​​យក​គ្នា​ជា​គូស្នេហ៍​ស្លាប់​-រស់​ ដោយ​ប្រកាស​ចូល​រោងការ​​ពេញ​មុខ​ ឱ្យ​​គេ​ដឹង​ឮ​ថែម​ទៀត​ផង​ ។

​លើស​ពី​នេះ​ ក៏​មាន​ប្រុស​ៗ​ខ្លះ​​ ដែល​មាន​ច​រិ​ត​​ធម្មជាតិ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ក៏​​នាំ​គ្នា​សម្លៀង​​ចិត្ត​ចង់​ឱ្យ​​គេ​ដឹង​ឮ​រឿង​ផ្ទៃក្នុង​ស្នេហ៍​​ខុស​តម្រា​នេះ​ទៀត​ ដោយ​​ព្រោងព្រាត​តែ​ម្តង ។ ឥឡូវនេះ​ នៅ​ក្នុង​សង្គម​រស់នៅ​នៃ​ប្រទេស​កម្ពុជា​យើង មាន​​បញ្ហា​រឿងរ៉ាវ​ប្រុស​ស្រឡាញ់​ប្រុស​ ស្រី​ស្រឡាញ់​ស្រី​ ​កំពុង​តែ​មាន​ប្រជាប្រិយភាព​ណាស់​ ដែល​ពី​មុនគេ​ឃើញ​មាន​តែ​នៅ​ក្នុង​សង្គម​ប្រទេស​ជឿន​លឿង​អឺរ៉ុ​ប ​និង​ប្រទេស​ជិតខាង​យើង​តែ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ពេល​នេះ​ ​កើត​​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​ចាប់អារម្មណ៍​ ពិសេស​ប្រុស​ស្រឡាញ់​ប្រុស​គ្នា​ឯង​ សំបូរ​​ពេញ​ក្រុងភ្នំពេញ​ និង​ខេត្ត​ និង​ល្បី​ៗ​​​​ពេញ​ប្រទេស ​។ ​លើស​ពី​នេះ​ មានរឿង​រ៉ាវ​ប្លែក​ៗ​ជា​ច្រើន​ បាន​កើតឡើង​ពេញ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក ដោយ​ប្រុស​ៗ​ខ្លះ​ឆាត​តាម​ហ្វេ​ស​បុក​រក​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ខ្លះ​ទៀត​​ហ៊ាន​ទាំង​បង្ហាញ​រូបភាព​កៀកកើយ​​ ឱប​ថើប​គ្នា ​ក្នុង​បន្ទប់​គេងទាំង​​ឡាយ ឬ​បង្ហាញ​​វី​ដេ​អូ​ឱ្យ​​គេ​បានដឹង​​ ថែម​ទាំង​ប្រើ​ពាក្យ​ហាន់​នី​ ឬ​​ប្តី​​-ប្រ​ព​ន្ធ​ពេញមាត់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ​។

​ករណីនេះកំពុង​កើត​ឡើងនៅសង្គមខ្មែរយើង​គួរឱ្យកត់សម្គាល់​ តើមិត្តៗអ្នកអាន​​មាន​គំនិត និងយោបល់បែបណាដែរ​?