ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ជើង​ភ្នំ​ខេត្ត​កែប​មាន​សណ្ឋាគារ-​ផ្ទះ​សំណាក់​២៨ និង​កោះ​ចំនួន​១៣

13 ឆ្នាំ មុន

ខេត្តកែប ៖ កាលពីព្រឹកថ្ងៃទី​២៦ សីហា នៅ​សាលា​ក្រុង​កែប មាន​រៀបចំ​របាយ​ការណ៍​ស្តី​ពី​កិច្ច​ប្រជុំ​បូក​សរុប​ឆមាស​ទី​១ សំរាប់​៦ខែ ដើម​ឆ្នាំ​២០១០ និង​លើក​ទិសដៅ​ឆមាស​ទី​២ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​សំណាក់​លោក​ហាស់ សារ៉េត អភិបាលខេត្ត​កែប និង​លោក​ស្រី​ព្រំ ចំរើន អភិ​បាល​រង​ខេត្ត និង​មន្ត្រី​រាជ​ការ​ កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ស្ថាប័ន ។ លោកងិន ងិន​ដា អភិ​បាល​ក្រុង​កែប បាន​មានប្រសាសន៍​ថា ក្រុង​កែប​មាន​សង្កាត់​ចំនួន​២

ខេត្តកែប ៖ កាលពីព្រឹកថ្ងៃទី​២៦ សីហា នៅ​សាលា​ក្រុង​កែប មាន​រៀបចំ​របាយ​ការណ៍​ស្តី​ពី​កិច្ច​ប្រជុំ​បូក​សរុប​ឆមាស​ទី​១ សំរាប់​៦ខែ ដើម​ឆ្នាំ​២០១០ និង​លើក​ទិសដៅ​ឆមាស​ទី​២ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ពី​សំណាក់​លោក​ហាស់ សារ៉េត អភិបាលខេត្ត​កែប និង​លោក​ស្រី​ព្រំ ចំរើន អភិ​បាល​រង​ខេត្ត និង​មន្ត្រី​រាជ​ការ​ កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ស្ថាប័ន ។ លោកងិន ងិន​ដា អភិ​បាល​ក្រុង​កែប បាន​មានប្រសាសន៍​ថា ក្រុង​កែប​មាន​សង្កាត់​ចំនួន​២ គឺ​សង្កាត់​កែប និង​សង្កាត់​ព្រៃ​​ធំ​ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរនេសាទ ។ នៅ​ក្នុង​ពិធី​ប្រជុំ​ថ្ងៃ​​នេះ​ដែរ មាន​តំណាង​អង្គ​ការ​ផ្សេងៗ សហ​គមន៍​មួយ​​ចំនួន​ចូល​រួម​​​​៧៥នាក់ ដើម្បីស្តាប់​លទ្ធ​ផល​និង​ពិភាក្សា​អំពី​ទិសដៅ​ការ​ងារ​ទៅថ្ងៃ​មុខ ។

លោក​អភិបាល​ក្រុងកែប​ថ្លែង​ថា បញ្ហា​សកម្ម​ភាព​ចោរ​លួច​ចោរ​ប្លន់ គឺ​មិន​មាន​កើត​ឡើង​នោះ​ទេ ឬ​កើត​មានតិច​តួច​បំផុត ។ បើ​និយាយ​ពី​វិស័យ​ទេសចរណ៍​វិញ ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​២០០៩ ដោយ​ឡែក​ផ្ទះ​សំណាក់​ និងសណ្ឋា​គារ​មាន​ចំនួន​២៨ និង​កោះ​​ចំនួន​១៣​សំរាប់បំរើ​សេវា​ដល់​ភ្ញៀវ​ទេស​ចរ​ដែល​ទៅកំសាន្ត​ និង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ខេត្ត​នេះ​​ ហើយ​កោះ​ចំនួន​​១៣​ភ្ញៀវ​ទេសចរ​អាច​​ជិះទូក​ទៅ​លេង​បាន​គ្រប់​កោះ ។
លោក​ ហាស់ សារ៉េត អភិបាល​ខេត្ត​កែប បាន​មាន​ប្រសាសន៍​ថា ខេត្ត​កែប​ជា​ខេត្ត​តូច​មែន ប៉ុន្តែ​ខេត្ត​នេះ​មាន​ឈ្មោះ​បោះ​សំលេង​តាំង​ពី​ជំនាន់​ដើម ហើយ​ការ​អភិវឌ្ឍន៍​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រុងកែប​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​តាម​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់ ​កាលទី​២ របស់​រាជ​រដ្ឋាភិបាល​ និង​តាម​ការ​ដឹក​នាំ​ដ៏ឈ្លៀស​វៃ​របស់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ឆ្នាំ​២០០៩ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានមក​កំសាន្ត​នៅ​ខេត្ត​កែប​មាន​ចំនួន​៣៥​ម៉ឺននាក់ ហើយ​ជា​​ការ​​ឆ្លើយ​តប​ យើង​បានជំរុញ​ឱ្យ​មន្ត្រី​រាជ​ការ​នៅ​តាម​មូលដ្ឋាន​រហូត​ដល់​ស្រុក​-ខេត្ត​ ចូលរួម​ចលនា​ប្រជា​ពលរដ្ឋ​ឱ្យដាំ​ដើម​ឈើ​លំអ​នៅ​តាម​ដង​ផ្លូវ​និង​នៅតាម​ កន្លែង​ផ្សេងៗ​ដែល​អាច​លើក​សោ​ភ័ណភាព​ក្រុង និង​ខេត្ត​ ព្រោះ​ភ្ញៀវ​ទេសចរ​កាល​ណា​គេ​មមក​លេង​នៅខេត្ត​កែប តែង​តែមើល​គ្រប់​ទិស​ទី​ បើ​មើលទៅ​ឃើញ​កខ្វក់​កន្លែង​ណា​មួយ ក៏​គេ​មិន​ចាត់​ទុក​ថា ជាទីក្រុង​ស្អាត​ដែរ ។ លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា យើង​តម្រូវ​​​ឱ្យ​មន្ត្រី​រាជការ​ប្រឹង​យ៉ាង​ណា​ឱ្យ​ក្រុង​កែប​ក្លាយ​ជា​ទី​ ក្រុង​ធម្មជាតិ និង​មាន​តំបន់​វប្បធម៌​ខ្លះៗ ទើប​​ភ្ញៀវ​មក​លេង​កាន់តែ​ច្រើន ហើយ​ពល​រដ្ឋ​អ្នក​លក់​ដូរ​កាន់តែ​មានជីវ​ភាពធូរធារ ៕