ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បុរស​២​នាក់​ជិះ​តាម​ពីក្រោយ​នារី​ម្នាក់​យក​ខ្សែ​.​កបាន​ហើយ តែ​ចប់​ត្រឹម​នាង​ស្រែក​ផ្អើល​ពេញ​ភូមិ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​មាស​១​ខ្សែ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​រត់​អត់​រួច ដោយ​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​នោះ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​មាស​១​ខ្សែ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​រត់​អត់​រួច ដោយ​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​នោះ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ដេញ​តាម​ចាប់​បាន​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ស្ត្រី​រង​គ្រោះ​ក៏​ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ដែរ ចំណែក​ខ្សែ​.​ក​របស់​គាត់​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​បាន​សម្រេច​នោះ គឺ​មាន​ទម្ងន់​ជាង​១​តម្លឹង​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ឱ្យ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ពាក់​ខ្សែ​.​ក រួច​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ក្រហម​១​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ឌុ​ប​គ្នា​តាម​ពីក្រោយ​ដេញ​តាម​ឆក់​យក​ខ្សែ​.​ក​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច រួច​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក ស្ត្រី​រូប​នោះ ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ដើម្បី​ឲ្យ​អ្នកដំណើរ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ស្រប​ពេល​នោះ​ដែរ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​ជួយ​ដេញ​តាម រហូត​ដល់​ក្នុង​បុរី​ឈូក​វ៉ា​២ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ចាប់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់ រួច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​សំរោង​ក្រោម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ