ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយកូនប្រុសជាឃាតករ ត្រូវអ្នកនាងឃ្មិប​សម្រេចចិត្ត​​ថា…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះ​ជា​ក្តី​សង្ឃឹម​ចុងក្រោយ​តែ​មួយ​គត់​ ដើម្បី​អ្នក​នាង​ឃ្មឹ​ប​​អាច​ដោះស្រាយ​ជីវភាព​បាន​ខ្លះ ​តាម​រយៈ​​ការ​​ចូល​​​ទៅ​សម្តែង​​សិល្បៈ​​ឡើង​​​វិញ​ ដោយ​នាង​​បាន​​តាំង​ជំហ​​លែង​ទៅ​ណា​ និងលែង​​​បណ្តោយ​ខ្លួនទៀត​ ក្រោយ​ឃើញ​កូនប្រុស​មានទោស​
បែប​នេះ​ ។

រាជធានីភ្នំពេញ ៖ នេះ​ជា​ក្តី​សង្ឃឹម​ចុងក្រោយ​តែ​មួយ​គត់​ ដើម្បី​អ្នក​នាង​ឃ្មឹ​ប​​អាច​ដោះស្រាយ​ជីវភាព​បាន​ខ្លះ ​តាម​រយៈ​​ការ​​ចូល​​​ទៅ​សម្តែង​​សិល្បៈ​​ឡើង​​​វិញ​ ដោយ​នាង​​បាន​​តាំង​ជំហ​​លែង​ទៅ​ណា​ និងលែង​​​បណ្តោយ​ខ្លួនទៀត​ ក្រោយ​ឃើញ​កូនប្រុស​មានទោស​បែប​នេះ​ ។ រំជួលចិត្ត​ពេញ​តុលាការ! ក្រោយឮ​«​ខំ​ថែរក្សា​ខ្លួន​ណាកូន» និង «​កូន​​ខុស​ហើយ​​ម៉ែ​​»….

បន្ទាប់​ពី​​បានដឹង​​ថា​ កូនប្រុស​របស់​ខ្លួន​មានទោស​ធ្ងន់​ ក្រោយ​ពី​កាត់ក្តី​និង​ចោទប្រកាន់​​ជា​ឃាតក​រ អ្នក​នាង​ឃ្មឹ​ប​បាន​តាំង​យ៉ាង​ជំហ​​មុត​មាំ​ក្រោកឈ​រ ដើម្បី​មក​ចូល​សិល្បៈ ​។ ​ការ​គិតដល់​ចំណុចនេះ​ ដោយសារ​តែ​អាច​រក​ប្រាក់​បាន​ខ្លះ ​ស្រប​ពេល​នាង​មាន​វិជ្ជា​​មួយ​នេះ​ស្រាប់ ​ដើម្បី​បាន​លុយ​ទុក​ទិញ​អង្ករ​ឱ្យ​​កូន​ជាប់​ទោស​ផង​ដែរ ​។

អ្នក​នាង​ឃ្មឹ​ប ​បាន​សន្យា​សារ​ជា​ថ្មី​ឡើង​វិញ​ម្តងទៀត​ថា​ នាង​នឹង​តស៊ូ​ពី​បាតដៃ​ទទេរ​ឡើង​វិញ​ ដើម្បី​ក្រសោប​ការងារ​សិល្បៈ​ដូច​ជា​ចូល​កំប្លែង​ និង​សម្តែង​នានា ​។ ​ការ​យល់​សេចក្តី​បែប​នេះ​ មក​ពី​នាង​ឃើញ​កូន​នៅ​តុលាការ​មានការ​តក់​ស្លុត និង​មាន​អារម្មណ៍​អាណិតកូន​បើ​ទៅ​ឆ្ងាយ​ទៀត ​មិនកើត​មាន​តែ​យ៉ាប់​ធ្លាក់​ដុនដាប​ប៉ុណ្ណោះ​។
 
អតីត​​តារា​កំប្លែង​ធ្លាប់​សាង​ស្នាដៃ​កំប្លែង​យូរ​ឆ្នាំ​កន្លង​មក​ នាង​ឃ្មឹ​ប​បាន​ឱ្យ​​ដឹង​ថា ​នាង​លែង​ទៅ​ខេត្តបន្ទាយមានជ័យ​វិញ​ហើយ​​ម្តងនេះ​នាង​នឹង​ប្រើ​ជីវិត​ម្តងទៀត​ តស៊ូ​ជាមួយ​សិល្បៈ​​លែង​ទៅ​ជីក​ក្តាម​ខ្យង​ធ្វើ​ស្រូប​រាវ​ខ្យ​ង-​ខ្ចៅ​ទៀត​ហើយ ​។ ​នាង​មិន​អាច​ដកថយអោប​ទុក្ខ​តទៅ​ទៀត​ ដូច​ពេល​កន្លង​មក​ឡើយ​ នាង​នឹង​ព្យាយាម​កវែកកឆ្នាំង​ឡើង​វិញ​ក្នុង​សិល្បៈ ​ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះ​ជួយ​កូន​ទាំង​មិន​ជាប់​ឃុំ​ និង​ជាប់​ទោស​ ។ ​

តារា​ដែល​ធ្លាប់​ចែងចាំង​ បែរជា​ស្រអាប់​ជីវិត​រូប​នេះ​បន្ត​ថា​ នាង​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់​ ដែល​បាន​ជួយ​លើកទឹកចិត្ត​អាណិត​អាសូរ​នាង​ និងមាន​អំណោយ​ជា​ច្រើន​ឧបត្ថម្ភ​ដល់​ដៃ​នាង​ទៀត ក្រោយ​ដឹង​ថា ​នាង​ធ្លាក់ខ្លួន​ខ្វះខាត​ជីវភាព​នេះ​ ជា​មហា​កម្លាំងចិត្ត​មួយ​ដែល​នាង​កាន់តែ​រំភើប​ឃើញ​ខ្មែរ​ជួយ​ខ្មែរ​ ។​ ​