ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​នៅ​ឥណ្ឌា​បើក​ឆាកប្រយុទ្ធ​គ្នា អំឡុង World Cup 2022 (វីដេអូ)

1 ឆ្នាំ មុន

ឥណ្ឌា ៖ ព្រឹត្តិការណ៍ FIFA World Cup 2022 បាន​ចាប់ផ្ដើម​រួច​ហើយ នៅ​ប្រទេស​កា​តា ហើយ​អ្នកគាំទ្រ​

ឥណ្ឌា ៖ ព្រឹត្តិការណ៍ FIFA World Cup 2022 បាន​ចាប់ផ្ដើម​រួច​ហើយ នៅ​ប្រទេស​កា​តា ហើយ​អ្នកគាំទ្រ​បាល់ទាត់​រាប់រយ​លាន​នៅ​ជុំវិញ​ពិភពលោក កំពុង​តាមដាន​ការ​ប្រកួត​ដោយ​រីករាយ និង​យកចិត្តទុកដាក់​បំផុត ទាំង​អ្នកគាំទ្រ​ប្រទេស​មាន​សិទ្ធិ​ប្រកួត និង​អ្នកគាំទ្រ​ប្រទេស​គ្មាន​សិទ្ធិ​ប្រកួត​។
ប៉ុន្តែ​ផ្ទុយ​ពី​ប្រទេស​ដទៃ​ផ្សេង​ទៀត ដែល​កំពុង​សប្បាយ​រីករាយ​ជាមួយ​ការ​ប្រកួត World Cup 2022 ដោយឡែក ស្ថានភាព​នៅ​ប្រទេស​ឥណ្ឌា​ឯណោះ​វិញ គឺ​ផ្ទុយ​ស្រឡះ​ទាំងស្រុង​តែ​ម្តង​។

ទោះបីជា​ឥណ្ឌា​មិន​ធ្លាប់​ឈាន​ដល់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup យ៉ាងណា​ក៏​ដោយ ក៏​ភាព​រំភើប​ជុំវិញ​ការ​ប្រកួត​មិន​ដែល​រីងស្ងួត​ឡើយ​។ ហើយ​កន្លង​មក អ្នកគាំទ្រ​បាល់ទាត់​នៅ​ឥណ្ឌា​តែងតែ​រីករាយ​នឹង​ការ​ប្រកួត​នេះ ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ដូច​ជា Kerala និង West Bengal ដែល​មាន​វប្បធម៌​បាល់ទាត់​ដ៏​អស្ចារ្យ​។ ទីតាំង​មួយ​ចំនួន ថែម​ទាំង​មានការ​ដង្ហែរ​ក្បួន និង​ដាក់​តាំង​រូបសំណាក​បោះពុម្ព​ធំ​ៗ​របស់​កីឡាករ​កំពូល​ៗ​លំដាប់​ពិភពលោក និង​រហូត​ឈាន​ដល់​ការ​លាបថ្នាំ​តប​តែង​ជញ្ជាំង​ផ្ទះ តាម​ទង់ជាតិ​ប្រទេស​ដែល​ខ្លួន​គាំទ្រ​ថែម​ទៀត​ផង​។

ឥណ្ឌា​មិនមែន​ជា​ផ្នែក​នៃ​ការ​ប្រកួត World Cup 2022 ដែល​កំពុង​បន្ត​នៅ​កា​តា តែ​វា​មិន​អាច​រារាំង​អ្នកគាំទ្រ​ឥណ្ឌា​មិន​ឱ្យ​ជ្រើសរើស​ប្រទេស ដែល​ពួក​គេ​ស្រឡាញ់​គាំទ្រ​នោះ​ទេ​។ ប៉ុន្តែ​ការ​គាំទ្រ​របស់​ប្រជាជន​ឥណ្ឌា ដែល​ស្រឡាញ់​បាល់ទាត់​មួយ​ចំនួន​ហាក់​ងប់​ង​ល់​ខ្លាំង​ពេក​រហូត​យើង​នឹក​ស្មាន​មិន​ដល់​។

ជាក់ស្តែង យោង​តាម​របាយការណ៍​របស់​កាសែត The Times of India បាន​រាយការណ៍ អំពី​ករណី​ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​មួយ​រវាង​ក្រុម​អ្នកគាំទ្រ​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដែល​ជនជាតិ​ឥណ្ឌា ស្ថិត​នៅ​ទីតាំង​បញ្ចុះស.ព​មួយ​កន្លែង​ក្នុង​ទីក្រុង Kollam នៃ​រដ្ឋ Kerala កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន ANI របស់​ឥណ្ឌា​បាន​រាយការណ៍ ប៉ូលិស​មិន​បាន​ប្តឹងផ្តល់​ករណី​ណាមួយ​ឡើយ ដោយសារ​តែ​បញ្ហា​នេះ ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​ការ​សម្របសម្រួល​ពី​ចាស់ទុំ​នៅ​ទីនោះ​។ ប៉ុន្តែ​នៅ​ពេល​វី​ដេ​អូ​នៃ​ការ​វាយតប់​គ្នា ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្តាញ​សង្គម ប៉ូលិស​ក្នុង​តំបន់​បាន​សម្រេច​បញ្ចេញ​សកម្មភាព​របស់​ខ្លួន ដើម្បី​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​រក​ដើមហេតុ​នៃ​ជំ​លោះ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​ជន​បង្កហេតុ​ទាំងអស់​។

សូម​ជម្រាប​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា បាន​ធ្លាក់​ត្រឹម​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាស៊ី (AFC) ជុំ​ទី​២ ដោយ​បញ្ចប់​ទៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​តារាង​ពូ​ល E ឆ្លងកាត់​៨​ប្រកួត ឈ្នះ​១ ស្មើ​៤ និង​ចាញ់​៣ គ្មាន​សិទ្ធ​បន្ត​ការ​ប្រកួត​ជុំ​បន្ទាប់ ដើម្បី​អាច​មានឱកាស​ឡើង​កាន់ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា​៕ (​ដកស្រង់​ចេញពី MensXP និង Free Press Journal)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ