ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​អតីត​អភិបាល​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ថត​ជិះ​កង់​នៅ​ខាង​មុខ​អគារ​ទួ​អេ​ហ្វ​ហ្វ៊ែ​ល
អតីត​ម្ចាស់​តួឯក​«​មនុស្ស​ដែក​»​ក្នុង​ខ្សែភាពយន្ត​អា​មេ​រិ​ក និង​ជា​អភិបាល​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ឈរ​ថត​ដោយ​កាន់​កង់​នៅ​ខាង​មុខ​អគារ​ទួ​អេ​ហ្វ​ហ៊្វែ​ល ក្នុង​

១-​អតីត​អភិបាល​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ថត​ជិះ​កង់​នៅ​ខាង​មុខ​អគារ​ទួ​អេ​ហ្វ​ហ្វ៊ែ​ល
អតីត​ម្ចាស់​តួឯក​«​មនុស្ស​ដែក​»​ក្នុង​ខ្សែភាពយន្ត​អា​មេ​រិ​ក និង​ជា​អភិបាល​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ឈរ​ថត​ដោយ​កាន់​កង់​នៅ​ខាង​មុខ​អគារ​ទួ​អេ​ហ្វ​ហ៊្វែ​ល ក្នុង​ចំណោម​ក្រុម​អ្នកទេសចរ​ជនជាតិ​ថៃ ។

២-​ប៉ា​គី​ស្ថាន​ប្រហារជីវិត​អ្នកទោស​តា​លី​បង់​៣​នាក់
ប៉ា​គី​ស្ថាន​បង្ហាញ​សមាជិក​ប្រដាប់​អាវុធ​តា​លី​បង់​៣​នាក់​ត្រូវ​ប្រហារជីវិត ក្រោយ​ពី​តុលាការយោធា​សម្រេច​ថា​មាន​ពាក់ព័ន្ធ​នឹង​ការ​បង្ក​ភេរវកម្ម​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៣-​ធ្លាយ​ឧស្ម័ន​ពុល​នៅ​ក្រុង​ញូ​វ​ដេ​លី​សិស្សសាលា​២០០​នាក់​ត្រូវ​សង្គ្រោះនៅ​មន្ទីរពេទ្យ
សិស្ស​ជិត​២០០​នាក់​នាំ​ទៅ​ស​ង្រេ្គ​ោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ផ្សា​ភ្នែក និង​រលាក​បំពង់ក​ដោយសារ​ឧស្ម័ន​ពុល​ធ្លាយ​នៅ​ភាគ​ខាងត្បូង​ក្រុង​ញូ​វ​ដេ​លី ។

៤-​ស្លាប់​៣៧​នាក់​ក្នុង​ហេតុការណ៍​ចលាចល​បណ្តេញ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា
យ៉ាង​ហោច​ណាស់​សិស្ស​៣៧​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០១៧ ក្នុង​ពេល​តវ៉ា​បណ្តេញ​លោក​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ។

៥-​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី​ថយ​ចុះ​ក្រោយ​ពី​កិច្ចព្រមព្រៀង​បង្កើត​តំបន់​សុវត្ថិភាព​ចូល​ជា​ធរមាន
ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ីរី​បាន​ថយ​ចុះ​ក្រោយ​ពី​កិច្ចព្រមព្រៀង​រវាង​រុ​ស្ស៊ី និង​អីុ​រ៉​ង់​ក្នុង​ការ​បង្កើត​តំបន់​សនិ្ត​ភាព​ចំនួន​៤​ដោយ​ដាក់​ឱ្យ​ចូល​ជា​ធរមាន ។

៦-​អ្នកទោស​ឥណ្ឌូ​ណេ​ស៊ី​ហែក​គុក​ចេញ
អ្នកទោស​ជាង​១០០​នាក់​បាន​ហែក​គុក​គេចខ្លួន​នៅ​ក្រុង​ប៉េ​ហ្គា​ន់​បា​រូ​លើ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​ណេ​សុ​ី​ក្នុង​នោះ​មាន​១​ភាគ​៣​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ពេល​ក្រោយ ។

៧-​ក្រុម​ភេរវ​ករ​Boko Haram​ដោះ​លែង​ចំណាប់ខ្មាំង​៨២​នាក់
Boko Haram​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ក្មេង​ស្រី​ដែល​ចាប់​ជា​ចំណាប់ខ្មាំង​តាំងពី​៣​ឆ្នាំ​មុន​ចំនួន​៨២​នាក់ ជា​ថ្នូរ​នឹង​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​ដោះ​លែង​អ្នកទោស​Boko Haram​មួយ​ផ្នែក ។

៨-​អាកាសយានដ្ឋាន​ក្រុង​អុ​ី​ស្លា​ម៉ា​បាត​សាងសង់​ជិត​រួចរាល់
អាកាសយានដ្ឋាន​ក្រុង​អុ​ី​ស្លា​ម៉ា​បាត​របស់​ប៉ា​ឡេ​ស្ទី​ន​សាងសង់​ជិត​រួចរាល់ ដោយ​កំណត់​បើក​នៅ​ពាក់កណ្តាល​ខែសីហា​ខាង​មុខ ។

៩-​កំពូល​អ្នក​ឡើង​ភ្នំ​នេ​ប៉ា​ល់​ស្លាប់​បាត់បង់​ជីវិត
វីរបុរស​ឡើង​ភ្នំ​អាយុ​៨៥​ឆ្នាំ​ជនជាតិ​នេ​ប៉ា​ល់ ដែល​ធ្លាប់​បង្កើត​ឯតទគ្គ​កម្ម​មនុស្ស​វ័យ​ចំណាស់​ឡើង​លើ​ភ្នំ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៦ ឧសភា ២០១៧ ។

១០-​កូរ៉េ​ខាងត្បូង​ឃើញ​ឆ្អឹង​មនុស្ស​នៅ​លើ​នាវា​លិច
ក្រសួង​ដែនសមុទ្រ​កូរ៉េ​ខាងត្បូង​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១០​ឧសភា ២០១៧ ថា​បានឃើញ​បំណែក​ឆ្អឹង​មនុស្ស​ជាប់​លើ​គ្រោង​នាវា​«Sewol»​ដែល​ស្រង់​ពី​បាតសមុទ្រ​កាលពី​ខែមីនា កន្លង​មក ៕