ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី ខកខាន​សម្ដែងភាពយន្ត មក​ពី​ហេតុ​អ្វី​ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខកខាន​សម្តែង​ភាពយន្ត​ជា​ច្រើន​ខែ​មក​ហើយ បច្ចុប្បន្ន តារា​សម្តែង និង​ពិធី​ការិនី​វ័យក្មេង​កញ្ញា​បេ​ប៊ី​នៅ​តែ​មិន​ទាន់​មាន​ពេល​នៅឡើយ ។ តើ​មក​ពី​ហេតុ​អ្វី? ក្រៅពី​​អាជីព​សម្តែង​បេ​ប៊ី​គ្រោង

រាជធានី​ភ្នំពេញ ៖ ខកខាន​សម្តែង​ភាពយន្ត​ជា​ច្រើន​ខែ​មក​ហើយ បច្ចុប្បន្ន តារា​សម្តែង និង​ពិធី​ការិនី​វ័យក្មេង​កញ្ញា​បេ​ប៊ី​នៅ​តែ​មិន​ទាន់​មាន​ពេល​នៅឡើយ ។ តើ​មក​ពី​ហេតុ​អ្វី? ក្រៅពី​​អាជីព​សម្តែង​បេ​ប៊ី​គ្រោង​បើក​ភោជនីយដ្ឋាន​មួយ ។

បេ​ប៊​កន្លង​មក​បោះបង់​ឱកាស​សម្តែង​ភាពយន្ត​ក្នុង​តំណែង​ជា​តួឯក​ដល់​ទៅ​១​រឿង​ឯណោះ ។ ស្រី​ស្អាត​រូប​នេះ​បញ្ជាក់​ហេតុផល​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​មានការ​ខក​ខានមិនបាន​ទទួល​ថត​ភាពយន្ត​ក្នុងឆ្នាំនេះ​គិត ត្រួស​ៗ​ដល់​ទៅ​១០​រឿង​ឯណោះ ពិតជា​មាន​អារម្មណ៍​សោកស្តាយ​បំផុត ។ ប្រការ​ដែល​នាង​ខ្ញុំ​មិន​បាន​សម្តែង​កុន​ក្នុង​ទីផ្សារ​ភាពយន្ត ដែល​កំពុង​តែ​កក្រើក​ដែល​ចិត្ត​នាង​ខ្ញុំ​គឺ​ពិតជា​នៅ​ចង់​ងាក​មក​សម្តែង​មិន​អាច​ចោល​បាន​នោះ​ឡើយ​។ នាង​ខ្ញុំ​ដុះ​ចេញ​មក​ពី​ការ​សម្តែង​ភាពយន្ត​មុនគេ​ដែល​ចំណុច​នេះ​ហើយ​ដែល​នាង​ខ្ញុំ​នៅ​តែ​ផ្ចង់ចិត្ត​ចង់​មក​រក​ការ​សម្តែង​ដូច​ដើម​វិញ» ។

ការ​សម្តែង​មាន​ខាង​ផលិតករ​ជា​ច្រើន​សួរនាំ​តែ​មក​ពី​ការ​ទទួល​បាន​ងារ​ជា​ពិធី​ការិនី និង​ការ​ច្រៀង​សម្បូរ​ពេក ហើយ​ទៅ​តាម​ខេត្ត​ញឹកញាប់​បូក​ផ្សំ​ទាំង​ការ​សម្តែង​ខន​សឺត នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​សម្បូរ​ផង​នោះ ទើប​ធ្វើ​ឱ្យ​នាង​ខ្ញុំ​រលាស់​ខ្លួន​មក​សម្តែង​មិនកើត​» ។

បេ​ប៊ី​បញ្ជាក់​ថា នាង​អាច​វិល​ចូលរួម​សម្តែង​វិញ​ក្នុង​ឱកាស​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៨  គ្រា​ដែល​នាង​ស្បើយ​ពី​ការងារ សម​ល្មម​គិត​ពី​ការ​សម្តែង​ឡើង​វិញ ឬ​ក្រោយ​ពេល​នាង​លែង​រវល់​ទៅ​ច្រៀង​តាម​ខេត្ត​នានា ។

បេ​ប៊ី​តែងតែ​ច្រានចោល​សំណើសុំ​ស្នេហ៍​ពី​បុរស​មួយ​ចំនួន​ដោយ​បញ្ជាក់​ថា នាង​យកចិត្តទុកដាក់​តែ​លើ​អាជីព​សិល្បៈ​ប៉ុណ្ណោះ​ម្យ៉ាង​ខ្លួន​នៅ​ក្មេង​មិន​គិត​រឿង​ស្នេហា​ទេ ៕