ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​​iPhone 8 ​នឹង​មាន​តម្លៃថ្លៃ​​ ​​មិន​ធ្លាប់​​មាន​

6 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Metro ឱ្យដឹង​ថា ក្រុមហ៊ុន Apple នឹង​ធ្វើការ​កែប្រែ​ជា​ច្រើន​ ទៅ​លើ​ម៉ូ​ដែល​ទូរស័ព្ទ iPhone ដែល​រៀបនឹង​ចេញ ពោល​គឺ iPhone 8​ ។ តែ​ការ​កែប្រែ​នេះ​ នឹង​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​មិនធម្មតា បើ​ធៀប​ទៅ​នឹង iPhone ពី​មុន​ៗ ដែល​ធ្លាប់​ចេញ​លក់​។ អ្នកវិភាគ​

តាម​ប្រភព​​ពី​ Metro ឱ្យដឹង​ថា ក្រុមហ៊ុន Apple នឹង​ធ្វើការ​កែប្រែ​ជា​ច្រើន​ ទៅ​លើ​ម៉ូ​ដែល​ទូរស័ព្ទ iPhone ដែល​រៀបនឹង​ចេញ ពោល​គឺ iPhone 8​ ។ តែ​ការ​កែប្រែ​នេះ​ នឹង​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​មិនធម្មតា បើ​ធៀប​ទៅ​នឹង iPhone ពី​មុន​ៗ ដែល​ធ្លាប់​ចេញ​លក់​។ អ្នកវិភាគ​ប្រាប់​ថា iPhone 8 នឹង​មាន​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់ OLED ទំហំ​៥,៨​អ៊ី​ញ តែ​វា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង១០០០​ដុល្លារ (​តម្លៃ​ក្រៅស្រុក​)​។

នៅ​ឆ្នាំ​នេះ iPhone 8 គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ក្លាយជា​ទូរស័ព្ទ​ដែល​មានការ​បំពាក់​នូវ​ប​ចេ្ច​ក​វិទ្យា​ថ្មី​ៗ​ជា​ច្រើន ខុស​ពី​ម៉ូ​ដែល​មុន​ៗ​។ នៅ​ដើមឆ្នាំ​នេះ Nikkei Asian Review បាន​រាយការណ៍​ថា Apple បាន​បញ្ជា​ទិញ​អេ​ក្រង់ OLED ចំនួន ៧០​លាន​គ្រឿង ពី​ក្រុម​ហ៊ុន Samsung ដែល​អេ​ក្រង់​ទាំងនោះ​នឹង​ផ្តល់​ពណ៌​ច្បាស់​ល្អ​ដូច​ធម្មជាតិ​។ អេ​ក្រង់​នឹង​មាន​រាង​កោង​ដូច​ទៅ​នឹង Samsung S8​។ នេះ​បើ​តាម​របាយការណ៍​របស់​អ្នកវិភាគ​។

លោក David Hsieh មក​ពី HIS Markit បាន​មាន​ប្រសាសន៍​ថា «Apple បាន​បញ្ជា​ទិញ​អេ​ក្រង់ OLED ពី​ក្រុម​ហ៊ុម Samsung ចំនួន៧០​លាន​គ្រឿង​។ ខណៈ​ពេល​នេះ Samsung កំពុង​ត្រៀម​ទុក​អេ​ក្រង់​ដល់​ទៅ​ចំនួន៩៥​លាន​គ្រឿង សម្រាប់ Apple ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ការពារ​ក្រែងលោ​តម្រូវការ​លើស​ពី​ការ​រំពឹង​ទុក​» ។