ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បទល្មើស​នេសាទ​រឹបអូស​បាន​វត្ថុ​តាង ​តែ​​មិន​ដែល​​ស្គាល់​​មុខ​​​ជន​ល្មើស​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ រឹបអូស​បាន​វត្ថុ​តាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួច​ដុត​កំទេច​ចោល ប៉ុន្តែ​ពុំ​ធ្លាប់​មាន​ជនល្មើស​ណា​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ឡើយ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​លើ​កិច្ច​ប្រតិ បត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្ដែង​របស់​សមត្ថកិច្ច​នា​ពេល​កន្លង​មកនេះ​។ កម្លាំង​ចម្រុះ​ស្រុក​មោង​ប្ញ​ស្សី…

ខេត្តបាត់ដំបង ​៖ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នេសាទ រឹបអូស​បាន​វត្ថុ​តាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួច​ដុត​កំទេច​ចោល ប៉ុន្តែ​ពុំ​ធ្លាប់​មាន​ជនល្មើស​ណា​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ឡើយ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​លើ​កិច្ច​ប្រតិ បត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្ដែង​របស់​សមត្ថកិច្ច​នា​ពេល​កន្លង​មកនេះ​។

កម្លាំង​ចម្រុះ​ស្រុក​មោង​ប្ញ​ស្សី បាន​បើ​កិច្ច​ប្រតិបត្តិការ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ជា​ថ្មី​ទៀត កាលពី​ថ្ងៃ​ទី ២៤ វិច្ឆិកា នៅ​តំបន់​ទន្លេសាប ក្នុង​ទឹកដី​ឃុំ​ព្រៃតូច និងឃុំ​កកោះ ដែល​គេ​អះអាង​ថា ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​បទល្មើស​នេសាទ​ច្រើន​ស្អេកស្កះ ដែល​ជនល្មើស​កំពុង​សំរុក​ដាក់​ពង្រាយ​ស្ទាក់​ចាប់​ត្រី​គ្រប់​ប្រភេទ​បំពាន​ច្បាប់​។ នៅ​ក្នុង​របាយ​ការ​ណ៍ដែល​កោះសន្តិភាព​ទ​ទួល​បាន កម្លាំង​សម្រុះ​ស្រុក​មោងប្ញ​ស្សី បាន​រក​ឃើញ​ឧ​បករ​ណ៍​នេសាទ​ល្មើសច្បាប់ «​បរ​ណ​រ៉ាវ ឬ របាំង​​សាច់​អ៊ួ​ន​» ជា​ច្រើន​កន្លែង និង មាន​ប្រវែង​រាប់រយ​ម៉ែ​ត្រដែ​ល​ជនល្មើស​ដាក់​ពង្រាយ​ស្ទាក់​
ចាប់​ត្រី​នៅ​ក្នុង​ទឹកដី ឃុំ​ព្រៃតូច និងឃុំ​កកោះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​រឹបអូស​វត្ថុ​តាង ដូច​ជារ​បាំងសាច់​
អ៊ួ​ន​(​បរ​ណ​រ៉ាវ​) បាន​ប្រវែង​សរុប​ចំនួន​១,២០០​ម៉ែត្រ បង្គោល​ឈើ​ចំនួន​១៩០​ដើម ឡុ​ក​ចាប់​ត្រី​ចំនួន​០៤​គ្រឿង និង ប្រលែង​កូន​ត្រី​វិញ​ចំនួន​៥០​គីឡូក្រាម​។ ប៉ុន្តែ​របាយ​ការ​ណ៏​ចុះ​បង្ក្រាប​បទល្មើស​នេ​សាទ​​នេះ ក៏​មិន​ខុស​ពីរ​បាយ​ការ​ណ៍​មុន​ៗ​ដែរ គឺគេ​ពុំ​ឃើញ​មានឈ្មោះ​ជនល្មើស ដែល​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​ក្នុង​របាយ​ការ​ណ៍​ទេ សូ​ម្បី​តែ​ម្នាក់​។

គេ​នៅ​ចាំ​បាន​ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ នៃ​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដែល​និយាយ​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ និង បាន​សួរនាំ​អំពី «​អត្តសញ្ញាណ​ជនល្មើស ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​» ដែល​សមត្ថកិច្ច​បង្ហាញ​តែ​របាយ​ការ​ណ៏ និង វត្ថុ​តាង តែ​មិន​ដែល​មានឈ្មោះ​ជនល្មើស​នៅ​ក្នុង​របាយ​ការ​ណ៏​ឡើយ ហើយ​ក៏​មិន​ធ្លាប់​ឃើញ​សមត្ថកិច្ច​នាំ​ខ្លួន​ជនល្មើស​ណា​ម្នាក់​ចូល​តុលាការ​ដែរ​។

បើ​តាម​ប្រ​ភ​ព័​ត៌មានបទល្មើស​នេសាទ ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃនេះច្រើន​បំផុត​ គឺ​ជនល្មើស​ការ​ប្រើប្រាស​ឧ​បករ​ណ៍ «​របាំង​សាច់​អ៊ួ​ន​ក្រឡា​ញឹក​» ដាក់​ពង្រាយ​តាម​តំបន់​ព្រៃ​លិច​ទឹក​ស្ទាក់​ចាប់​យក​​ត្រី​ចម្រុះ ដែល​មួយ​ខ្សែ​ៗ​មាន​ប្រវែង​រាប់រយ រាប់​ពាន់​ម៉ែត្រ និងប្រើប្រាស​ឧ​បរក​ណ៍អគ្គិស​នី​«​ឆក់​»​មាន​គ្រប់​រូបភាព ទាំង​ប្រើ​ឧ​បករ​ណ៍​ស្ពាយ​លើ​ស្មារ​«​ឆក់​» និងប្រើ​ឧ​បករ​ណ៍បំពាក់​លើ​ទូក​ឬ​កាណូត​«​ឆក់​»​ក្ន​ង​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង​។ ប៉ុន្តែ​សកម្មភាព​ជនល្មើស ប្រើ​ឧ​បរក​ណ៍​«​ឆក់​»​ទាំងនេះ សមត្ថកិច្ច​មិន​ដែល​បង្ក្រាប​បាន​ទេ ទើប​ធ្វើ​ឲ្យ​ជនល្មើស​រឹតតែ​បង្កើន​សកម្មភាព​ទ្វេ​ដង​ទាំង​យប់​ទាំង​ថ្ងៃ ពាសពេញ​តំបន់​ទន្លេសាប​ ។

អត្ថបទសរសេរ ដោយ