ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រង​អំពើ​ហិ.ង្សា​ពី​ស្វាមី ស្វែង សុជាតា បាត់​មុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​តារា​សម្តែង​អ្នក​នាង​ស្វែង សុជាតា នៅ​មិន​ទាន់​ធូរស្រាល​មួយ​រយ​ភាគរយ​នៅឡើយ​ទេ ក្រោយ​ពី​នាងរង​ការ​វា.យដំ​ពី​ស្វាមី​វ័យក្មេង​របស់​ខ្លួន ។

បញ្ហា​សុខភាព​នេះ​ត្រូវ​អ្នក​នាង​ស្វែង សុជាតា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​តារា​សម្តែង​អ្នក​នាង​ស្វែង សុជាតា នៅ​មិន​ទាន់​ធូរស្រាល​មួយ​រយ​ភាគរយ​នៅឡើយ​ទេ ក្រោយ​ពី​នាងរង​ការ​វាយដំ​ពី​ស្វាមី​វ័យក្មេង​របស់​ខ្លួន ។

បញ្ហា​សុខភាព​នេះ​ត្រូវ​អ្នក​នាង​ស្វែង សុជាតា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​មិនដឹង​អាច​វិល​ទៅ​សម្តែង​វិញ​នៅ​ពេល​ណា​ឡើយ ខណៈ​ស្លាកស្នាម​នៃ​ការ​វាយដំ​រូប​នាង​នៅ​ឈឺចាប់​នៅឡើយ ។

អ្នក​នាង​ស្វែង សុជាតា ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ភ្នែក​ខាងឆ្វេង​របស់​នាង​ដែល​រង​ការ​វាយដំ​នោះ​នៅ​មាន​អាការ​ចុកចាប់​នៅឡើយ នៅ​ពេល​ត្រូវ​កម្តៅថ្ងៃ ។ ដោយសារ​តែ​បញ្ហា​នេះ​នាង​អាច​នឹង​ស្វែងរក​គ្រូពេទ្យ​ណាមួយ​នៅ​ក្នុងស្រុក​ដើម្បី​ព្យាបាល ហើយ​ប្រសិនបើ​អាការ​បាន​ធូរស្បើយ​ហើយ​នោះ នាង​នឹង​ចូលរួម​សម្តែង​ជា​ថ្មី​វិញ ។

បើ​តាម​អ្នក​នាង​ស្វែង សុជាតា អាការ​ជំងឺ​របស់​នាង​មិនដឹង​ប្រើ​ពេលវេលា​យូរ​ប៉ុនណា​ទេ​សម្រាប់​ព្យាបាល ហេតុនេះ​នាង​មិន​អាច​កំណត់ពេល​ចូលរួម​សម្តែង​នៅ​ពេល​ណា​ដែរ ។

ស្វែង សុជាតា បាន​ថ្លែងអំណរគុណ​ដល់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​នាង​ទាំងអស់​ដែល​តែងតែ​ព្រួយបារម្ភ និង​សាកសួរ​សុខទុក្ខ​រូប​នាង​ជា​បន្តបន្ទាប់​។ ទន្ទឹម​នេះ​ថ្លែងអំណរគុណ​មូលនិធិ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជួយ​រូប​នាង​ក្នុង​ពេល​នាង​ជួប​ទុក្ខ​លំបាក ។

តារា​សម្តែង​អ្នក​នាង​ស្វែង សុជាតា​រង​ការ​វាយដំ​ពី​ស្វាមី​វ័យក្មេង និង​ជា​គ្រូ​ផ្សំ​ឱសថ​បុរាណ​លោក​ថោ​ង សុខុម វ័យ​២៥​ឆ្នាំ កាលពី​ពេល​កន្លង​មក ។ នាងរង​របួស​ខៀវ​ភ្នែក និង​បែក​ថ្គាម ដែល​អំពើ​ហិង្សា​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​អ្នក​ជិតខាង​នៅ​ក្រុង​តា​ខ្មៅ​។ ស្វាមី​របស់​នាង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​ពី​ប្រើ​ហិង្សា​នោះ​រួច​មក ។

ស្វាមី​របស់​អ្នក​នាង​ស្វែង សុជាតា ត្រូវ​គេ​អះអាង​ថា លួចលាក់​មាន​ស្រី​ក្មេង និង​បាន​យក​លុយ​ដែល​រកបាន​ទៅ​ចិញ្ចឹម​ស្រី​ម្នាក់​នោះ ហើយ​តែងតែ​ប្រើ​អំពើ​ហិង្សា​ជា​ញឹកញាប់​លើ​អ្នក​នាង​សុជាតា។

បើ​តាម​ការ​អះអាង​របស់​អ្នក​នាង​ស្វែង សុជាតា​ថា​វា​មិនមែន​ជា​លើក​ទី​១​ទេ ដែល​នាងរង​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង តែ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទេ ដោយ​ចង់​ទុក​ឱកាស​ឲ្យ​ប្តី​កែខ្លួន គឺ​គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប៉ុណ្ណោះ ។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នាង​ក៏​ទទួល​រង​អំពើ​ហិង្សា​ទៀត​បណ្តាល​ឱ្យ​របួសធ្ងន់ ៕