ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កំណត់​ម៉ោង​សំឡឹង​អេ​ក្រង់​ចំពោះ​កូន​អ្នក​ឱ្យ​មាន​ប្រសិទ្ធភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កំណត់​ការ​មើល​ទូរទស្សន៍ និង​លេង​ហ្គេ​ម​វី​ដេ​អូ​សម្រាប់​កុមារ​មិន​តែងតែ​ងាយស្រួល​ទេ​នៅ​ក្នុង​ពិភពលោក ដែល​ពោរពេញ​ទៅ​ដោយ​ការ​សំឡឹង​អេ​ក្រង់​នា​ពេល​បច្ចុប្បន្ន​នេះ ។ ប៉ុន្តែ​ខាងក្រោម​នេះ គឺជា​គន្លឹះ ១០ យ៉ាង​ដែល​ឪពុក​ម្តាយ​អាច​ប្រើ​ដើម្បី​សម្រេច​ថា…

រាជធានី​ភ្នំពេញ ៖ ការ​កំណត់​ការ​មើល​ទូរទស្សន៍ និង​លេង​ហ្គេ​ម​វី​ដេ​អូ​សម្រាប់​កុមារ​មិន​តែងតែ​ងាយស្រួល​ទេ​នៅ​ក្នុង​ពិភពលោក ដែល​ពោរពេញ​ទៅ​ដោយ​ការ​សំឡឹង​អេ​ក្រង់​នា​ពេល​បច្ចុប្បន្ន​នេះ ។ ប៉ុន្តែ​ខាងក្រោម​នេះ គឺជា​គន្លឹះ ១០ យ៉ាង​ដែល​ឪពុក​ម្តាយ​អាច​ប្រើ​ដើម្បី​សម្រេច​ថា តើ​រយៈពេល​ប៉ុន្មាន​ក្នុង​ការ​មើល​អេ​ក្រង់​ដែល​សម​ហេតុផល​សម្រាប់​កូន​ៗ ៖

១. ការ​ប្រើប្រាស់​អេ​ឡិច​ត្រូ​និក​ដែល​មាន​សុខភាព​ល្អ ៖ ឪពុក​ម្តាយ​ត្រូវធ្វើ​ជា​គំរូ​នៃ​ការ​ប្រើប្រាស់​អេ​ក្រង់​សម្រាប់​កូន​ៗ​របស់​ពួក​គេ ។ ការ​បើក​ទូរទស្សន៍​ចោល​គ្រប់ពេល ឬ​ការ​ចុច​ទូរស័ព្ទ​គ្រប់ពេល​ដែល​អ្នក​ទំនេរ មិនមែន​ជា​គំរូ​ល្អ​ទេ ។

២. អប់រំ​ខ្លួន​អ្នក​អំពី​អេ​ឡិច​ត្រូ​និក ក្មេង​ៗ​សម័យនេះ​ចេះ​បច្ចេកវិទ្យា ។ ពួក​គេ​ភាគច្រើន​ដឹង​អំពី​អេ​ឡិច​ត្រូ​និក​ច្រើន​ជាង​មនុស្ស​ពេញវ័យ ។ ឪពុក​ម្តាយ​ត្រូវ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​ហ្គេ​ម និង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​និន្នាការ​ចុង​ក្រោយបង្អស់ ។

៣. បង្កើត​តំបន់​គ្មាន​បច្ចេកវិទ្យា ៖ បង្កើត​តំបន់​នៅ​ក្នុងផ្ទះ​របស់​អ្នក ដែល​គ្រឿង​អេ​ឡិច​ត្រូ​និក​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើ មិន​ថា ជា​ទូរស័ព្ទ​ដៃ ហ្គេ​ម​វី​ដេ​អូ ឬ​កុំព្យូទ័រ​យួរដៃ​នោះ​ទេ ។ ឧទាហរណ៍​មួយ​គឺ​បន្ទប់​បរិភោគ​អាហារ ឬ​ផ្ទះបាយ​របស់​ផ្ទះ​អ្នក ដែល​អ្នក​អាច​រក្សា​ទុក​សម្រាប់​ការ​ញ៉ាំ​អាហារ និង​ការ​សន្ទនា​ជា​លក្ខណៈ​គ្រួសារ ។

៤. កំណត់​ពេលវេលា​នៅ​ឆ្ងាយ​ពី​អេ​ឡិច​ត្រូ​និក ៖ កំណត់​ពេលវេលា​សម្រាប់​គ្រួសារ​ទាំងមូល​របស់​អ្នក​ដើម្បី​ដក​ខ្សែ​ចេញពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ពួក​គេ ឧទាហរណ៍ អាហារ​ពេល​ល្ងាច ឬ​មួយ​ម៉ោង​មុន​ពេល​ចូល​គេង ដើម្បី​ផ្តល់​ឱ្យ​គ្រួសារ​របស់​អ្នក​នូវ​ឱកាស​ដើម្បី​ចំណាយ​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​គ្នា ។

៥. គ្រប់គ្រង​ដោយ​ឪពុក​ម្តាយ ៖ អ្នក​អាច​កំណត់​អ្វី​ដែល​កូន​អ្នក​ចូល​មើល website ដែល​គេ​រុករក ឬ​ហេ្ក​ម​ណា​ដែល​គេ​អាច​លេង​បានជា​ដើម ។

៦. ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​កំណត់​ពេលវេលា​លើ​អេ​ក្រង់ ៖ ដោយ​ផ្អែក​លើ​អ្វី​ដែល​សម​ស្រប​នឹង​អាយុ​របស់​កូន​អ្នក សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្ន​កំណត់​ម៉ោង​មើល ដូច​ជា​មិន​អនុញ្ញាត​ឱ្យ​លេង​ហ្គេ​ម​ហិង្សា កម្មវិធី​ទូរទស្សន៍ ឬ​ភាពយន្ត​ដែល​អាច​បង្ក​គ្រោះថ្នាក់ ។

៧. សួរ​រក​ពាក្យ​សម្ងាត់​របស់​កូន​អ្នក ៖ អ្នក​ប្រហែលជា​ចង់​ពិចារណា​សួរ​កូន​របស់​អ្នក​សម្រាប់​លេខ​សម្ងាត់​ទៅ​គណនី​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​របស់​ពួក​គេ ។ កុមារ​មិន​តែងតែមាន​ភាព​ចាស់ទុំ​ចាំបាច់​ដើម្បី​ដោះស្រាយ​អន្តរ​កម្ម​តាម​អ៊ីនធឺណិត​ទេ ហើយ​អាច​ងាយ​រង​ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត ។ អ្នក​នឹង​ត្រូវ​ពិភាក្សា​អំពី​ជម្រើស​ជា​គ្រួសារ ប៉ុន្តែ​វា​នឹង​អាស្រ័យ​លើ​អ្នក​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ក្នុង​ការ​ស្វែងរក​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ការពារ​កូន​របស់​អ្នក ខណៈ​ពេល​ដែល​នៅ​តែ​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​ភាព​ឯកជន និង​ស្វ័យភាព​ខ្លះ ។

៨. លើកទឹកចិត្ត​សកម្មភាព​ផ្សេង​ៗ ៖ ជាមួយនឹង​កម្មវិធី​ហ្គេ​ម ឧបករណ៍ និង​មាតិកា​ដ៏​សម្បូរ​បែប វា​ងាយស្រួល​សម្រាប់​កុមារ​ក្នុង​ការ​ពឹងផ្អែក​លើ​គ្រឿង​អេ​ឡិច​ត្រូ​និក​សម្រាប់​ការ​កម្សាន្ត ។ លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​ស្វែងរក និង​ចូលរួម​ក្នុង​សកម្មភាព​ដែល​មិន​ត្រូវការ​អេ​ក្រង់ ។ ការ​លេង​នៅ​ខាងក្រៅ ការ​អាន​សៀវភៅ លេង​បាល់​ទាល់ គឺជា​គំនិត​ដ៏​ល្អ ។

៩. ធ្វើ​ឱ្យ​ពេលវេលា​មើល​អេ​ក្រង់​ជា​ឯកសិទ្ធិ ៖ នៅ​ពេល​ដែល​អ្នក​បាន​កំណត់​ចំនួន​ម៉ោង​មើល​អេ​ក្រង់​ដែល​ត្រូវ​បាន​អនុញ្ញាត សូមកុំ​អនុញ្ញាត​ឱ្យ​ក្មេង​ៗ​រកបាន​ម៉ោង​បន្ថែម​ជា​រង្វាន់ ។ ផ្ទុយ​ទៅ​វិញ​ចូរ​ប្រកាន់ខ្ជាប់​នូវ​ដែន​កំណត់​ប្រចាំ​ថ្ងៃ ។

១០. រក្សា​បន្ទប់​គេង​របស់​កូន​អ្នក​ដោយ​គ្មាន​អេ​ក្រង់ ៖ អ្នក​នឹង​មិន​អាច​តាមដាន​ការ​ប្រើប្រាស់​លើ​អេ​ក្រង់​របស់​កូន​អ្នក​បាន​ទេ ។ កុំ​ដាក់​ទូរទស្សន៍ ប្រព័ន្ធ​វី​ដេ​អូ​ហ្គេ​ម និង​កុំព្យូទ័រ​នៅ​ក្នុង​បន្ទប់​គេង​របស់​កូន​អ្នក ពីព្រោះ​ពួក​គេ​អាច​ល្បួង​ឱ្យ​ប្រើ​នៅ​ពេល​យប់​ជ្រៅ ដែល​អាច​រំខាន​ដល់​ការ​គេង​របស់​ពួក​គេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​វគ្គ​សិក្សា​ថ្មី កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំ​ណែ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕