ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបថតស្នាដៃកូនខ្មែរទទួលបានចំណាត់ថ្នាក់​លេខ២​ក្នុង​មហោស្រពពិព័រណ៍រូបថតអាស៊ាន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិព័រណ៍​រូប​ថត​​ប្រទេស​​អាស៊ាន ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១០ នៅប្រទេស​វៀត​ណាម​ មាន​១០​ប្រទេស​ចូលរួម​ ក្នុង​នោះ​​​​រូប​ថតជា​ស្នាដៃ​​របស់​លោក​ចាន់ សូរ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈដែល​រូប​ថត​របស់​អ្នក​ថតរូប​ប្រទេស​ភូមា​ ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​១។ លោក​ចាន់ សូរ មាន​អាយុ​៦០ឆ្នាំ​ ជា​ប្រធាន​ការិយាល័យ​រៀបរៀង​ និង​វិចិត្រ​កម្ម​នាយក​​ដ្ឋា​ន​​​ទស្សនាវដ្តី​កម្ពុជា​ ក្រសួង​ព័ត៌​មាន

រាជធានីភ្នំពេញ ៖ ពិព័រណ៍​រូប​ថត​​ប្រទេស​​អាស៊ាន ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១០ នៅប្រទេស​វៀត​ណាម​ មាន​១០​ប្រទេស​ចូលរួម​ ក្នុង​នោះ​​​​រូប​ថតជា​ស្នាដៃ​​របស់​លោក​ចាន់ សូរ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ខណៈដែល​រូប​ថត​របស់​អ្នក​ថតរូប​ប្រទេស​ភូមា​ ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​១។ លោក​ចាន់ សូរ មាន​អាយុ​៦០ឆ្នាំ​ ជា​ប្រធាន​ការិយាល័យ​រៀបរៀង​ និង​វិចិត្រ​កម្ម​នាយក​​ដ្ឋា​ន​​​ទស្សនាវដ្តី​កម្ពុជា​ ក្រសួង​ព័ត៌​មាន​ ។

លោក​គឺ​ជា​អតីត​អ្នក​ថតរូប​ ដែល​មាន​ជំនាញ​ម្នាក់​និង​ធ្លាប់​ត្រូវ​បាន​ទទួល​​ស្គាល់​និង​គាំទ្រ​ ហើយ​ស្នាដៃ​រូប​ថត​របស់​លោក​ក៏​ធ្លាប់​យកទៅ​ប្រកួត​ប្រជែង​ក្នុងពិព័រណ៍​រូប​ថត​អន្តរជាតិ​ចំនួន​៣​លើក​រួច​មក​ហើយដែរ​ នៅ​ប្រទេស​វៀតណាម​ និង​ឡាវ តែ​​ជា​អកុសល​​​ទាំង​៣​លើក​​នោះ ស្នាដៃ​របស់​លោក​មិនទទួល​បាន​ចំណាត់​ថ្នាក់អ្វី​​​ឡើយ ។ លោក​ចាន់ សូរ មាន​ប្រសាសន៍​ថា ការ​ជ្រើស​រើស​យករូប​ថត​ដែលជា​ស្នាដៃ​របស់​លោក​ទៅ​តាំងពិព័រណ៍​លើក​នេះ​ គឺជា​ការ​អបអរសាទរ​ខួប​១៧ឆ្នាំ​របស់​សមាគម​អាស៊ាន​ ដែល​រៀបចំ​ធ្វើ​​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។

ប៉ុន្តែ​អ្វីដែល​ជាការ​ភ្ញាក់​ផ្អើល​នោះ គឺ​លោក​មិន​បាន​ត្រៀម​ខ្លួនជាមុន​ដើម្បី​សំរិតសំរាំង ​ក្នុងការ​​ថតរូបនោះទេ តែ​លោក​បានយក​ហ្វីល​រូប​ថត​​​​ចាស់​ៗ​ដែលជា​ស្នាដៃ​របស់​លោក​ទៅផ្តិត​ ហើយ​យកទៅ​ចូលរួម​ប្រកួត​ប្រជែង​​តែម្តង។ ព្រោះ​ការ​ទទួល​​ព័ត៌​មាន​និង​ការ​សំរេចចិត្ត​របស់​ក្រសួង​ព័ត៌​មាន ​ឱ្យ​លោក​យក​រូប​ថត​ទៅ​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ​មាន​រយៈពេល​តែ២​ថ្ងៃប៉ុណ្ណោះ​។ យ៉ាងនេះក្តី​​ស្នាដៃ​រូប​ថត​របស់​លោក​​ដែល​ភាគច្រើន​ជារូប​ភាព​នៃ​ប្រាង្គ​ប្រាសាទ​​បុរាណ​របស់​ខ្មែរ ​​ពិសេស​រូបភាព​អង្គរ​វត្ត​ គឺទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំងតែម្តង រហូត​មានការ​វាយ​តម្លៃ​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ ដែល​ធ្វើ​​​ឱ្យ​លោក​មាន​ក្តី​រំភើប ​និង​​រីករាយយ៉ាង​​ខ្លាំង ។

លោក​ចាន់ សូរ បានបន្ត​​ថា ថ្វី​ដ្បិត​តែ​អ្វី​ដែល​ទទួល​បាន​​ជាស្នាដៃ​របស់​លោក​មែន តែក៏​​ជា​មោទនភាព​សំរាប់​ប្រជាជាតិ​ខ្មែរ​​ទាំង​មូលផង​ដែរ​ ។ លោក​មាន​ជំនឿ​ថា ស្នាដៃ​របស់​​លោក​និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ នាពេល​ខាង​មុខ​មិន​ខាន ព្រោះ​លោក​ធ្លាប់​មាន​ជំនាញ​ថតរូប​នេះ​រយៈ​ពេល​ជិត​៣០ឆ្នាំ​ហើយ​ និង​មាន​​បទ​ពិសោធន៍​ច្រើន ក្នុង​ការ​ថតរូប​ដើម្បី​​​​​​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍ ​និង​ការ​ប្រកួត​​ប្រជែង​​ទាំង​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ ៕