ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​ លី​ណូ​ សុំ​​​​​តុលាការជួយ​ ក្នុង​រឿង​ឪពុកចុង​​ប្រើ​ហិ​ង្សា​​​​លើ​​ប្អូន​ស្រី​​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​អាជីព​ចម្រៀង​​លោក​​ជុំ លី​ណូ ចាប់ផ្ដើម​ស្ទុះ​ឡើង​វិញ​​ជា​ថ្មី​នោះ​ ថ្មី​ៗ​នេះ​ស្រាប់តែ​ផ្ទុះ​ដំណឹង​​ថា ប្អូនស្រី​របស់​លោក​ឈ្មោះ​កុមារី ទូច សុ​ម៉ា​និ​តា ដែល​បច្ចុប្បន្ន​អាយុ​​១២​ឆ្នាំ ត្រូវ​បាន​​ឪពុកចុង​ឈ្មោះ​​ភុំ មុនី​រ័​ត្ន អតីត​ព្រះសង្ឃ​ និង​​ជា​អតីត​ប្រធាន​អង្គការ​ក្ដី​សង្ឃឹម​ បាន​ប្រើ​ហិ.ង្សា​ជាំ​​សាច់​ស្ទើរ​ពេញ​ខ្លួន ​។ ​ប៉ុន្តែ​រឿង​ក្ដី​នោះ​ បាន​អូស​បន្លាយពេល​ជាង១​ឆ្នាំ​មក​ហើយ ​

រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​អាជីព​ចម្រៀង​​លោក​​ជុំ លី​ណូ ចាប់ផ្ដើម​ស្ទុះ​ឡើង​វិញ​​ជា​ថ្មី​នោះ​ ថ្មី​ៗ​នេះ​ស្រាប់តែ​ផ្ទុះ​ដំណឹង​​ថា ប្អូនស្រី​របស់​លោក​ឈ្មោះ​កុមារី ទូច សុ​ម៉ា​និ​តា ដែល​បច្ចុប្បន្ន​អាយុ​​១២​ឆ្នាំ ត្រូវ​បាន​​ឪពុកចុង​ឈ្មោះ​​ភុំ មុនី​រ័​ត្ន អតីត​ព្រះសង្ឃ​ និង​​ជា​អតីត​ប្រធាន​អង្គការ​ក្ដី​សង្ឃឹម​ បាន​ប្រើ​ហិង្សា​ជាំ​​សាច់​ស្ទើរ​ពេញ​ខ្លួន ​។ ​ប៉ុន្តែ​រឿង​ក្ដី​នោះ​ បាន​អូស​បន្លាយពេល​ជាង១​ឆ្នាំ​មក​ហើយ ​ដែល​កុមារី​​ នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ។

លោក​ជុំ លី​ណូ បាន​​ឱ្យ​ដឹង​ថា រឿង​ឪពុកចុង​វ៉ៃ​ ធ្វើបាប​ប្អូនស្រី​របស់​លោក​ បាន​កើតឡើង​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​លោក​មិន​នឹក​ស្មាន​ថា បញ្ហា​នេះ​ បាន​កើត​នៅ​ក្នុង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក​ទេ​។ ​ដូច្នេះ​ លោក​មាន​តែ​សំណូមពរ​ឲ្យ​ប្រព័ន្ធ​តុលាការ​ព​ន្លឿ​ន​ការ​ជំនំ​ជម្រះក្ដី ​ដើម្បី​ឲ្យ​ប្អូនស្រី​របស់​លោក ​ទទួល​បាន​ពន្លឺយុត្តិធម៌ផង ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ​លោក​វេជ្ជបណ្ឌិត​មាស ឡេ​ង ដែល​ជា​ពូ​បង្កើត​របស់​​ជុំ លី​ណូ និង​ជា​ឪពុក​បង្កើត​កុមារី​រង​គ្រោះ ​បាន​ឱ្យ​​ដឹងដែរ​​​ថា លោក​​ពិតជា​មានការ​ឈឺចាប់​ខ្លាំង​ណាស់​ ​ក្រៅពី​ដណ្ដើម​ប្រពន្ធ​ដែល​លោក​ធ្លាប់​អោប​​នឹង​ដើមទ្រូង​​ទៅ​ហើយ​នោះ​ អតីត​ព្រះសង្ឃ​ព្រះ​មហា​ភុំ មុនី​រ័​ត្ន ថែម​ទាំង​វ៉ៃ​ធ្វើ​ទារុណកម្ម​កូន​ស្រី​ដែល​លោក​ស្រលាញ់​ស្មើនឹង​កែវភ្នែក​ទៀត ​គឺ​លោក​ពិបាក​នឹង​ទទួលយក​​បំផុត​ហើយ​បុរស​​ក្នុង​លោក​ក៏​ប្រហែលជា​ឈឺចាប់​ដូច​លោក​ដែរ ប្រសិនបើ​ជួប​បញ្ហា​បែប​នេះ​នៅ​ក្នុង​គ្រួសារ​ ។

​ការ​ទម្លាយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​ព័ត៌មាន ជុំវិញ​រឿងរ៉ាវ​ក្មេង​ស្រី​ម្នាក់ ​ត្រូវ​ឪពុកចុង​ជា​អតីត​ព្រះសង្ឃ​ប្រើ​អំពើ​ហិង្សា ហើយ​ត្រូវ​បាន​ឪពុក​ដើម​ប្ដឹង​យក​សិទ្ធិ​មក​គ្រប់គ្រង​វិញ ហើយ​ក៏​ត្រូវ​ស្ត្រី​ជា​ម្ដាយ និង​ឪពុកចុង​នោះ ​ប្ដឹង​ពី​បទ​ជំរិត និង​បង្ខាំង​ក្មេង​។

មានការ​ទម្លាយ​ថា ​ក្មេង​ស្រី​នោះ​​ជា​ប្អូនស្រី​តារាចម្រៀង​លោក ជុំ លី​ណូ ដោយ​លោក​បញ្ជាក់​ថា​ ក្រោយ​ការ​ប្ដឹងផ្ដល់​ឪពុក​ដើម​ ដែល​ត្រូវជា​ពូ​បង្កើត​របស់​លោកទទួល​បាន​​យុត្តិធម៌ ​រឿង​អាចយ​កកូន​មក​គ្រប់គ្រង​វិញ តែ​បណ្ដឹងទាមទារ​ឲ្យ​ឪពុកចុង​ទទួលខុសត្រូវ​លើ​ករណី​ហិង្សា​បណ្ដាល​ឲ្យ​មាន​ស្នាក​ស្នាម​លើ​ក្មួយ​ស្រី​របស់​លោក នៅ​មិន​ទាន់​ដោះស្រាយ​នោះ​ទេ ទើប​លោក​ទទូច​ឲ្យ​ឈប់​បន្ត​ការ​ពន្យារពេល ដោយសារ​តែ​រឿង​ក្ដី​នោះ​អូស​បន្លាយ​យូរ​មក​ហើយ​។