ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើបាបអ្នកទោស​​ពេកហើយ…. «ចង់បាន លុះត្រាតែបរិភោគ​លា​មក»

6 ឆ្នាំ មុន

អង់គ្លេស​ ៖ តាម​ប្រភពពី Metro ​ឱ្យ​​ដឹង​ថា អ្នកទោស​ម្នាក់​ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួលទាន​សាំង​វិច​​ដាក់​លាមក ដើម្បី​ដោះ​ដូរ​យក​គ្រឿង​ញៀន​ទុក​ប្រើប្រាស់​ ។ ប្រភេទ​គ្រឿងញៀ.ន​ម្យ៉ាង​ ដែល​ធ្លាប់តែ​ស្របច្បាប់ (​កញ្ឆា​) ត្រូវ​បាន​គេ​ដោះ​ដូរ​ជាមួយនឹង​ការ​ឲ្យ​អ្នកទោស​ហូប​លាមក​មនុស្ស​ ។

អង់គ្លេស​ ៖ តាម​ប្រភពពី Metro ​ឱ្យ​​ដឹង​ថា អ្នកទោស​ម្នាក់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួលទាន​សាំង​វិច​​ដាក់​លាមក ដើម្បី​ដោះ​ដូរ​យក​គ្រឿង​ញៀន​ទុក​ប្រើប្រាស់​ ។ ប្រភេទ​គ្រឿងញៀន​ម្យ៉ាង​ ដែល​ធ្លាប់តែ​ស្របច្បាប់ (​កញ្ឆា​) ត្រូវ​បាន​គេ​ដោះ​ដូរ​ជាមួយនឹង​ការ​ឲ្យ​អ្នកទោស​ហូប​លាមក​មនុស្ស​ ។

នៅ​ក្នុង​វី​ឌី​អូ​ដែល​គេ​ថត​បាន គេ​អាច​​ឮសំឡេង​មនុស្ស​សើចចំអក​ទៅ​នឹង​សកម្មភាព​ទទួលទាន​លាមក​របស់​អ្នកទោស​ម្នាក់​ ។ ហេតុ​ការណ៍​ខាងលើ នៅ​ពេល​នេះ កំពុង​តែ​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អ្នក​គ្រប់​គ្រងពន្ធនាគារ HMP Hindley នៅ​ក្នុង​ទីក្រុង Wigan ចក្រ​ភព​អង់គ្លេស​។

មាន​អតីត​ជា​អ្នកទោស​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ម្នាក់បាន​ប្រាប់​ថា ​ពន្ធនាគារ​នៅ​ភាគ​ខាងជើង​ប្រទេស​ មាន​គ្រឿងញៀន​សំបូរ​ហូរហៀរ​។
ក្រុម​ភ្នាក់ងារ​ពន្ធនាគារ​កំពុង​តែ​ធ្វើការ​សាកសួរ​អំពី​ហេតុការណ៍​កើត​មាន​ដែល​គូរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ។ អ្នកទោស​បាន​និយាយ​ថា អ្នក​ទោស​ខ្លះ​សុខចិត្ត​កាត់​ខ្មាស​ឲ្យ​តែ​បាន​ប្រើប្រាស់​កញ្ឆា​ ។

មាន​អ្នកទោស​ម្នាក់​ប្រាប់​មក​ព័ត៌មាន Manchester Evening News ថា «នៅ​​គឺជា​សកម្មភាព​ ដែល​កើត​មាន​ឡើងជា​ធម្មតា​រៀង​រាល់ថ្ងៃ​។ មាន​អ្នកខ្លះ​សុខចិត្ត​កោរសក់​ខ្លួនឯង ហើយ​អ្នកខ្លះ​ទៀត​សុខចិត្ត​ផឹកទឹក​នោម ​ក៏​មាន​ដែរ ឲ្យ​តែ​បាន​កញ្ឆា​យក​ទៅ​ប្រើ​។បុគ្គ​លិក​គ្មាន​មាន​សកម្មភាព​ចាត់ការ​លើ​រឿង​នេះ​ទេ ​។

បើ​ថ្នាំជក់​វិញ រឹតតែ​ពិបាក​យក​មក​ប្រើ​ជាង​កញ្ឆា​ទៅ​ទៀត ដោយ​វា​មាន​តម្លៃ​ប្រហែល​២៦០​ដុល្លា​ក្នុង​២៨​ក្រាម​។ ពន្ធនាគារ Hindley ពេញ​ទៅ​ដោយ​កញ្ឆា​។ ខ្ញុំ​បានឃើញ​មនុស្ស​ត្រូវ​បាន​គេ​ឆក់​ដើម្បី​ឲ្យ​ដឹងខ្លួន​ឡើង​វិញ​ពី​ការ​ញៀន​ថ្នាំ» ។ គួរ​បញ្ជាក់​ទៀតថា ខាង​ប្រភព​ព័ត៌មាន Metro បាន​សម្រេច​ថា​ មិន​បង្ហោះ​វី​ឌី​អូ​នៃ​សកម្មភាព​ខាងលើ​ជា​សាធារណៈ​ទេ​ ។