ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ព្រមាន​អា​មេ​រិ​ក​ពី​ហានិភ័យ​​ Laptop

6 ឆ្នាំ មុន

សហភាព​អឺរ៉ុប ៖ អឺរ៉ុប​បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក​ថា ការ​ដាក់​បម្រាម​ហាមឃាត់​មិន​ឲ្យ​យក​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ឡើង​យន្តហោះ​ដែល​ហោះហើរ​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិច អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​សុវត្ថិភាព ។

សហភាព​អឺរ៉ុប ៖ អឺរ៉ុប​បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក​ថា ការ​ដាក់​បម្រាម​ហាមឃាត់​មិន​ឲ្យ​យក​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ឡើង​យន្តហោះ​ដែល​ហោះហើរ​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិច អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​សុវត្ថិភាព ។

រដ្ឋាភិបាល​របស់​លោក​ដូ​ណា​ល់ ត្រាំ កំពុង​តែ​រៀប​ចំការ​ហាមឃាត់​មិន​ឲ្យ​យក​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ធំ​ៗ​ចូល​ក្នុង​កាប៊ី​ន​យន្តហោះ​ដែល​ហោះហើរ​ពី​អឺរ៉ុប​ទេ ហើយ​នេះ​គឺជា​ការ​ពង្រីក​ការ​ហាមឃាត់​ថ្មី​ថែម​ទៀត ដែល​បាន​ដាក់​ចេញ​កាលពីដើម​ឆ្នាំ​នេះ​លើ​យន្តហោះ​ដែល​ហោះហើរ​ចេញពី​អាកាសយានដ្ឋាន​ទាំង​១០​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក ។ មន្ត្រី​បម្រើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ខែមីនា​ថា ប្រភព​របស់​ពួក​គេ​បាន​ប្រាប់​មក​ថា ភេរវជន​អាច​នឹង​លួច​ដាក់​គ្រាប់​ផ្ទុះ​ក្នុង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​នោះ​បាន ។
អ្នក​ដំណើរ​លើ​ជើង​យន្តហោះ​ទាំងនោះ មិន​អាចយ​កតាម​ខ្លួន​នូវ​អ្វី​ដែល​ធំ​ជាង​ទូរស័ព្ទ​ដៃ​បាន​ទេ ខណៈ​អ្នកជំនាញ​ផ្នែក​អាកាស​បាន​និយាយ​ថា ការ​រក្សា​ឧបករណ៍​ជា​ច្រើន​ដែល​មាន​ថ្ម lithium ក្នុង​កន្លែង​ដាក​អីវ៉ាន់ អាច​នឹង​បង្ក​ឲ្យ​មាន​អគ្គិភ័យ ។

មន្ត្រី​ភាគី​អឺរ៉ុប​ដែល​រួម​មាន​ស្នងការ​ខាង​ដឹក​ជញ្ជូន​របស់​EU លោកស្រី Violeta Bulc បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ក្នុង​អំឡុង​និយាយ​ទូរស័ព្ទ​ជាមួយនឹង​លោក​John Kelly លេខាធិការ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន ​៕