ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីសាហា.វម៉្លេះ! ចាប់​មនុស្ស​បោះ​ចូល​ភ្លើង​ទាំង​រស់

6 ឆ្នាំ មុន

លោក​Juan Rocha អាយុ​២៣​ឆ្នាំ គ្រូបង្រៀន​ផ្នែក​សាសនា​នៅ​វិហារ​ប្រូ​តេស្ត​ង់​បាន​ឡើង​សវនាការ​នៅ​ក្រុង​ម៉ា​ណា​ហា កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០១៧ ហើយ​ត្រូវ​តុលាការ​សម្រេច​ដាក់គុក​៣០​ឆ្នាំ ពី​បទ​ធ្វើ​ពិធី​ប

លោក​ Juan Rocha អាយុ​២៣​ឆ្នាំ គ្រូបង្រៀន​ផ្នែក​សាសនា​នៅ​វិហារ​ប្រូ​តេស្ត​ង់​បាន​ឡើង​សវនាការ​នៅ​ក្រុង​ម៉ា​ណា​ហា កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០១៧ ហើយ​ត្រូវ​តុលាការ​សម្រេច​ដាក់គុក​៣០​ឆ្នាំ ពី​បទ​ធ្វើ​ពិធី​បណ្តេញ​បិសាច​បណ្តា​ឱ្យ​ស្ត្រី​អាយុ​២៥​ឆ្នាំ​ម្នាក់​ស្លាប់ ។

AFP កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Juan Rocha និង​បក្សពួក​៤​នាក់​ទៀត ត្រូវ​តុលាការ​សម្រេច​ដាក់គុក​៣០​ឆ្នាំ ពី​បទ​រួមគំនិត​គ្នា​ធ្វើឃាត​នាង​Vilma Trujillo អាយុ​២៥​ឆ្នាំ ក្នុង​ពិធី​ប្រើ​វេទមន្ត​បណ្តេញ​បិសាច​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​ភូមិ​El Cortezal ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​នី​កា​រ៉ា​ហ្គា ។

ក្នុង​សវនាការ​នោះ​ជនជាប់ចោទ​ទាំង​៥​នាក់ បាន​សារភាព​ប្រាប់​តុលាការ​ថា នាង​Trujillo  «​ត្រូវ​បិសាច​ចូល​សណ្ឋិត​» ប៉ុន្តែ​បញ្ជាក់​ថា មិន​បាន​សម្លាប់​នាង​ទេ ។

សាក្សី​នៅ​ក្នុងភូមិ​រៀបរាប់​ថា នារី​រង​គ្រោះ​ត្រូវ​ក្រុម​របស់​លោក​Rocha អូស​ទៅ​បង្ខាំង​ទុក​ក្នុង​វិហារ​តាំងពី​ថ្ងៃ​ទី​១៥ ដល់​២១ កុម្ភៈ ២០១៧ ដោយ​បង្អត់អាហារ និង​ទឹក ។ ក្រោយមក​បាន​ចាប់​បោះ​នាង​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង តែ​ត្រូវ​សាច់ញាតិ​ចូល​ទៅ​ជួយ ។

នាង​ត្រូវ​ភ្លើង​ឆេះ​ខ្លួនប្រាណ​របួសធ្ងន់ និង​ស្លាប់​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ​ម៉ា​ណា​ហ្គា​ក្នុង​រយៈពេល​ក្រោយមក ។

លោក​Alfredo Silva ជា​ចៅក្រម​ថ្លែង​ថា «​ភាព​ឈឺចាប់​វេទនា​ដែល​នាង​Trujillo បាន​ទទួល គឺជា​រឿង​មួយ​មិន​គួរ​កើត​មាន​» ។

លើស​ពី​នេះ​តុលាការ​បាន​ពិន័យ​ជា​ប្រាក់​លើ​ចុងចោទ​ទាំង​៥​នាក់ ក្នុង​ម្នាក់​៥២២​ដុល្លារ ចាត់​ទុក​ថា​ច្រើន​បំផុត​សម្រាប់​ជនជាតិ​នី​កា​រ៉ា​ហ្គា ដែល​មាន​ប្រាក់​ឈ្នួល​មធ្យម​មិន​ដល់​៤០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក​Rocha គឺជា​សមាជិក​ក្នុង​វិហារ​មួយ​ឈ្មោះ​Church of the Assembly of Good ប៉ុន្តែ​ត្រូវ​គណៈកម្មការ​ក្នុង​វិហារ​បដិសេធ​ជា​សមាជិក និង​បញ្ជាក់​ថា​មិន​ធ្លាប់​តែងតាំង​ជា​អាចារ្យ​ផ្នែក​សាសនា​ទេ ៕