ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុប​ពី ណែនាំ​ភេទ​ទី​3 កុំឱ្យ​ចាញ់ល្បិច​ប្រុសខកចិត្ត ខក​ប្រាណ​ដូច​នាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ភេទ​ទី​បី កញ្ញា​ប៉ុប​ពី នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត និង​ល្បីឈ្មោះ​ក្នុង​សង្គម​សិល្បៈ ។ តារា​ភេទ​ទី​បី​រូប​នេះ​បាន​ឆ្លងកាត់​រសជាតិ​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួន ហើយ​បទ​ពិសោធន៍​ធ្វើ​ឱ្យ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ភេទ​ទី​បី កញ្ញា​ប៉ុប​ពី នៅ​តែ​រក្សា​បាន​ភាព​ស្រស់​ស្អាត និង​ល្បីឈ្មោះ​ក្នុង​សង្គម​សិល្បៈ ។ តារា​ភេទ​ទី​បី​រូប​នេះ​បាន​ឆ្លងកាត់​រសជាតិ​ស្នេហ៍​ជាមួយ​បុរស​មួយ​ចំនួន ហើយ​បទ​ពិសោធន៍​ធ្វើ​ឱ្យ​នាង​យល់​ថា​វា​អត់​ប្រយោជន៍ ។ ប៉ុប​ពី​ណែនាំ​ភេទ​ទី​៣​ទាំងឡាយ​គួរ​កុំ​ធ្វេសប្រហែស​ឱ្យ​ចាញ់ល្បិច​ប្រុស ។

ឆ្លងកាត់​ជីវិត​ស្នេហា​មិន​ប្រាកដប្រជា​កន្លង​មក កញ្ញា​ប៉ុប​ពី​ដែល​មានចិត្ត​ស្រឡាញ់​ស្មោះ​លើ​បុរស​មួយ​ចំនួន​នោះ​បាន​ត្រឹមតែ​ខកចិត្ត ។ បុរស​ទាំងនោះ​ទីបំផុត​តោះតើយ​លែង​ត្រូវការ​នាង​។ រឿង​នេះ​ហើយ​ដែល​ប៉ុប​ពី តាំងចិត្ត​បញ្ចប់​ចិត្ត​ស្រឡាញ់​ប្រុស​ស្មោះត្រង់​ខ្លាំង​ពេក​ដូច​មុន ។ នាង​ចាត់​ទុក​បុរស​ទាំងនោះ​យក​រូបរាង​កាយ​ទម្រាំ​គ្រាន់តែ​ជា​ស្ពាន​តោង​ភេទ​ទី​៣​បោក​ស៊ី​ចាយ​សប្បាយ​ប៉ុណ្ណោះ ។

កញ្ញា​ប៉ុប​ពី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ខ្ញុំ​មានចិត្ត មាន​បេះដូង​ស្រឡាញ់​បុរស​ម្នាក់​ជា​ស្វាមី​មួយ​ជីវិត​ដែរ ប៉ុន្តែ​រឿង​នេះ​ប្រហែលជា​មិន​អាច​កើត​មាន​ក្នុង​ជាតិ​នេះ​ទេ ព្រោះថា​បុរស​ដែល​ស្រឡាញ់​យើង​ទាំង​ដឹង​ថា យើង​ខុស​ធម្មជាតិ​គឺ​ចិត្ត​មិន​ស្មោះ​ទេ គួរ​ថយ​ការ​ចូល​កៀក ។

ទោះបី​ពេល​នេះ​គេ​ហាក់​លើកតម្កើង​ភេទ​ទី​៣​មែន តែ​យើង​ក៏​គិតពិចារណា​ឱ្យ​ច្រើន ស្រឡាញ់​ខ្លួនឯង​ឱ្យ​ច្រើន កុំ​បណ្តោយ​ចិត្ត​លើ​ស្នេហា​ពេក ។ ត្រូវ​ខំ​រក​លុយ​ធ្វើ​ជា​មនុស្ស​ល្អ ជួយ​អ្នក​ផ្ទះ ជួយ​បងប្អូន​ឱ្យ​ហើយ ទាន់​យើង​មាន​កម្លាំង មាន​សម្រស់​ធ្វើ​ការងារ​កើត ។ ចេះ​ទុកដាក់​លុយកាក់​ឱ្យ​ល្អ ការពារ​ទៅ​ថ្ងៃក្រោយ​មាន​រវល់ ឬ​ចាស់​ទៅ​មានទ្រព្យ​សល់​ជាប់​ខ្លួន​ខ្លះ ដើម្បី​ដោះស្រាយ​ចំពោះ​មុខ ។

នាង​ខ្ញុំ​មិន​ហាម​រឿង​មិន​ឱ្យ​មាន​ស្នេហា​នោះ​ទេ តែ​ខ្លាច​លង់​ចាញ់បោក​ប្រុស​ល្អ​ចង់បាន​តែ​ពី​ខ្ទើយ​ស្តាយ​លុយ​ស្តាយ​ពេលវេលា ។

សម្រាប់​នាង​ខ្ញុំ​អត់​ដែល​មាន​បំណង​ពឹង​លើ​មនុស្ស​ប្រុស​ណា​ទេ ដោយ​នាង​ខ្ញុំ​ធ្វើការ​សន្សំ​លុយ ខំធ្វើការ​សងគុណ​ឪពុក​ម្តាយ​នោះ​ហើយ​ជា​បំណង​ដែល​នាង​ខ្ញុំ​ខំ​ធ្វើ​» ។

ប៉ុប​ពី​បាន​ផ្តាំ​ដល់​ដល់​ភេទ​ទី​៣​ទាំងឡាយ​ឱ្យ​ចេះ​ស្រឡាញ់​គ្នា សាមគ្គី​គ្នា កុំ​ប្រកាន់​បក្សពួក ឬ​ធ្វើអំពើ​ណា​មិន​សមរម្យ​នាំ​ឱ្យ​សង្គម​មើលងាយ ។ សម្រាប់​រូប​នាង​ផ្ទាល់​ប្រហែលជា​លែង​ផ្តោត​រឿង​ស្នេហា​ជា​រឿង​សំខាន់​ទៀត​ហើយ ។

តស៊ូ​ក្នុង​មុខរបរ​ទាំង​ការងារ​សិល្បៈ​មាន​ពិធីករ ការ​សម្តែង និង​អាជីព​ផាត់មុខ​កូនក្រមុំ ជា​អ្វី​ដែល​ប៉ុប​ពី​ផ្តោត​យកចិត្តទុកដាក់ ហើយ​សន្សំ​លុយ​ទិញ​ផ្ទះល្វែង​មួយ​នៅ​ម្តុំ​ចោម​ចៅ​ដាក់​ជួល ។ លើស​ពី​នេះ​ឆ្លៀត​ទិញ​ដី​នៅ​ខេត្តកំពត​មួយ​ឡូត៍ ជា​ដី​ភូមិ​ក្បែរ​ភ្នំ​សម្រាប់​ទុក​សម្រាក​ចុង​ស​ប្តា​ហ៍​មើល​ទេសភាព បំបាត់​ភាព​នឿយហត់ ។

ដី និង​ផ្ទះ​នោះ​ប៉ុប​ពី​ទិញ​ជា​ច្រើន​ខែ​មក​ហើយ​ដើម្បី​ទុកជា​កេរ​ចេញពី​ញើស​ឈាម​របស់​ខ្លួន ។ ជា​ពិសេស​ចង់ឱ្យ​ប៉ា​ម៉ាក់ និង​បងប្អូន​នាង​សប្បាយចិត្ត​ចំពោះ​ការ​ខំប្រឹង​ប្រែង​លើ​ការងារ​របស់​នាង ៕