ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ សុខា​រ៉ា​វី បាត់​មុខ​ពី​សិល្បៈ​ដោយសារ​អ្វី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​អ្នក​នាង​ខៀវ សុខា​រ៉ា​វី បាត់​មុខ​សា​ជា​ថ្មី​ម្ដងទៀត​ក្រោយ​ពី​ចូល​ប្រឡូក​អាជីព​សិល្បៈ​បាន​មួយ​រយៈ កាលពី​ប៉ុន្មាន​ខែ​មុន ។ វា​ជា​ការ​ចាក​ចេញពី​ពិភព​សិល្បៈ​របស់​តារា​សម្ដែង​ខៀវ សុខា​រ៉ា​វី ដើម្បី​

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​អ្នក​នាង​ខៀវ សុខា​រ៉ា​វី បាត់​មុខ​សា​ជា​ថ្មី​ម្ដងទៀត​ក្រោយ​ពី​ចូល​ប្រឡូក​អាជីព​សិល្បៈ​បាន​មួយ​រយៈ កាលពី​ប៉ុន្មាន​ខែ​មុន ។ វា​ជា​ការ​ចាក​ចេញពី​ពិភព​សិល្បៈ​របស់​តារា​សម្ដែង​ខៀវ សុខា​រ៉ា​វី ដើម្បី​ងាក​ទៅ​យកចិត្ដទុកដាក់​លើ​មុខរបរ​ផ្ទាល់ខ្លួន ។ តារា​សម្ដែង​ស្រី​រូប​នេះ​មិនដឹង​ថា វិល​ចូល​ពិភព​សិល្បៈ​វិញ​ពេល​ណា​ទេ ។

ការ​បញ្ជាក់​រឿង​នេះ​នៅ​ពេល​ខៀវ សុខា​រ៉ា​វី ចូលរួម​ពិធី​មង្គលការ​របស់​អ្នក​នាង​លី​ច័ន្ទ សីហា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ខៀវ សុខា​រ៉ា​វី និយាយ​ថា «​ការ​ចូល​សិល្បៈ​របស់​នាង​ខ្ញុំ​កាលពី​ពេល​កន្លង​មក គឺ​ការងារ​ទទួល​បាន​ធម្មតា​ៗ​មិនសូវ​ជា​រវល់​ឡើយ ពោល​គឺ​ទំនេរ​ច្រើន ទើប​នាង​ខ្ញុំ​សម្រេច​យក​ពេលវេលា​មក​រក​ស៊ី​ឱ្យ​បាន​ហ្មត់ចត់ បង្កើន​ជីវភាព​រស់នៅ​ឱ្យ​ល្អ​ជាង​មុន​ជា​បន្ដ​ទៀត ។ ទោះបីជា​យ៉ាងណា​ក្តី​ចិត្ដ​នៅ​តែ​ស្រឡាញ់​សិល្បៈ​មិន​អាច​ចោល​បាន​ទេ តែបើ​ការងារ​ខាងក្រៅ​មាន​សភាព​មមាញឹក​នាង​ខ្ញុំ​អត់​ច្បាស់​ថា ចូល​សិល្បៈ​ពេល​ណា​នោះ​ឡើយ ។

ក្រោយ​ពេល​បញ្ចូល​អារម្មណ៍​ជាមួយ​មុខរបរ​រក​ស៊ី នាង​ខ្ញុំ​បាន​បង្កើត​មុខ​ជំនួញ​ថ្មី​ជិត​ពីរ​ឆ្នាំ​ហើយ គឺ​របរ​ទិញ​លក់​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ដែល​មានការ​លក់ដូរ​ផ្ទះ ដីធ្លី​មួយ​ចំនួន ទទួល​បាន​ភាព​ប្រសើរ​គួរសម ហើយ​មមាញឹក​ត្រូវ​យកចិត្តទុកដាក់​មើល​មុខរបរ​ថ្មី​មួយ​នេះ​ឲ្យ​ល្អ ។ ជំនាញ​ទិញ និង​លក់​ដីធ្លី​នេះ​នាង​ខ្ញុំ​ចេះ​ដឹង​បាន ដោយសារ​ធ្លាប់​រៀន​ជំនាញ​នេះ​យូរ​មក​ហើយ​ទើប​មានការ​យល់​ឃើញ និង​មើល​មុខរបរ​ទាំងនេះ​បាន ក្រោម​ការ​គ្រប់គ្រង​ពី​ក្រុមការងារ​ផង​ដែរ ។

បន្ថែម​ពី​នេះ​នាង​ខ្ញុំ​ក៏​ឆ្លៀត​បង្កើត​កន្លែង​វេរ​លុយ​មួយ​កន្លែង​ទៀត ថ្មី​ៗ​នេះ ដែល​នៅ​ពុំ​ទាន់​ដំណើរការ​រលូន​នោះ​ទេ កំពុង​តែ​ព្យាយាម​ពង្រឹង​មុខរបរ​ឲ្យ​រឹង​មាំ​បន្ត ។

ប្រការ​នាង​ខ្ញុំ​ទទួល​បានការ​ងារ ថ្មី​ៗ​ទាំង​អស់នេះ ក្រោយ​ពី​បិទ​ហាង​មួយ​នៅ​ម្តុំ​មាត់ទន្លេ​មក​នាង​ខ្ញុំ​យល់​ថា ការងារ​ក្រៅ​សិល្បៈ​នេះ​ទៀមទារ​ឲ្យ​មានការ​មើល​ហ្មត់ចត់ មិន​អាច​បណ្តោយ​បាន​ទើប​រឿង​សិល្បៈ​ទុក​មួយ​ឡែក​សិន ដោយ​អត់​ដឹង​ថា​សម្តែង​បាន​វិញ​ពេល​ណា​ដែរ​» ។

អ្នក​នាង​ខៀវ សុខា​រ៉ា​វី រីករាយ​ដែល​ឃើញ​វិស័យ​សិល្បៈ​រីក​ចម្រើន ពិសេស​សិល្បៈ​ភាពយន្ដ​៕