ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ស្រវឹងស្រា​ ដើរ​ធ្លាក់ទឹក​ប្រឡាយ លង់​ស្លា.ប់​នៅ​ស្រុកស្រែ​អំបិល

1 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​០៨​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ន​ន់ ភា មេ​ភូមិ​វាល​ជើង បាន​រាយការណ៍…

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​០៨​និង​១២​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ន​ន់ ភា មេ​ភូមិ​វាល​ជើង បាន​រាយការណ៍ ប្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែអំបិល អោយ​ដឹង​ថា មាន​មនុស្ស​ម្នាក់​លង់ទឹក​ស្លា​.​ប់ នៅ​ចំណុច​ភូមិ​វាល​ជើង ស្រុកស្រែ​អំបិល ។

ជន​រង​គ្រោះ​មានឈ្មោះ យ៉ុ​ង ចៃ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​វាល​ជើង ឃុំ​ស្រែអំបិល ស្រែអំបិល ខេត្តកោះកុង ។

ផ្នែក​ជំនាញ​វិភាគ នៅ​ទីកន្លែង​កើតហេតុ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ស្រែអំបិល និង​កងរាជអាវុធ​ហត្ថ​ស្រុកស្រែ​អំបិល ពិនិត្យ​ទៅ​លើ​សាកស​.​ព ពុំ​ឃើញ​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ សាកស​.​ព​ពិតជា​លង់ទឹក​ស្លា​.​ប់​ពិតប្រាកដ​មែន ។

តាម​ការ​សាកសួរ​បំភ្លឺ​របស់​ប្រពន្ធ និង​បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ និង​អ្នក​ជិតខាង បាន​ប្រាប់​ថា បុរស​រង​គ្រោះ បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរទៅ​ផ្ទះ​កូន​គាត់ ក៍​រអិល​ជើង ធ្លាក់​ក្នុង​ប្រឡាយ​ទឹក បណ្តាល​ឲ្យ​ស្លា​.​ប់ រួច​ក្មួយ​របស់​គាត់​បាន​យក​សាកស​.​ព​ទៅ​ផ្ទះ រង​ចាំ​ផ្នែក​ជំនាញ​មក​ពិនិត្យ ។

តាម​សេចក្តីសន្និដ្ឋាន ផ្នែក​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្រែអំបិល និង​កង​រាជ​អាវុធ​ហត្ត​ស្រុកស្រែ​អំបិល ជន​រង​គ្រោះ​ពិតជា​បាន​ស្លា​.​ប់​ដោយសារ​លង់ទឹក​ដោយ​ខ្លួនឯង ពិតមែន ។

បច្ចុប្បន្ន សាកស​.​ព ត្រូវ​បាន​ផ្នែក​ជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ