ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​2​នាក់​ត្រូវ​វាយ​80​រំពាត់ ដោយសារ​​រួមរ័ក​ភេទ​ដូច​គ្នា

6 ឆ្នាំ មុន

អយ្យការ​នៅ​ខេត្ត​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​នាំ​ខ្លួន​ទៅ​បើក​សវន​ការ​ក្នុង​តុលាការ​ក្រោម​ច្បាប់​«​សារី​អា​»(Sharia)​អាច​ទទួលទោស​ដោយ​ដាក់​ទណ្ឌកម្ម​វាយ​ចំនួន​៨០​រំពាត់​ពី​បទ

អយ្យការ​នៅ​ខេត្ត​អា​សេ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​នាំ​ខ្លួន​ទៅ​បើក​សវន​ការ​ក្នុង​តុលាការ​ក្រោម​ច្បាប់​«​សារី​អា​»(Sharia)​អាច​ទទួលទោស​ដោយ​ដាក់​ទណ្ឌកម្ម​វាយ​ចំនួន​៨០​រំពាត់​ពី​បទ​រួមរ័ក​ភេទ​ដូច​គ្នា ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុម​អយ្យការ​បញ្ជាក់​ថា បុរស​២​នាក់​អាយុ​២០​ឆ្នាំ និង​២៣​ឆ្នាំ សារភាព​ថា​ពួក​គេ​រួមរ័ក​ជាមួយ​គ្នា​ដោយ​មាន​តឹកតាង​ជា​វី​ដេ​អូ​ឃ្លី​ប រួម​ទាំង​ភស្តុ​តាង​ផ្សេង​ទៀត​ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ពួក​គេ ។

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ទាំង​២​នាក់ កាលពី​ចុងខែ​មីនា ក្រោយ​ពី​ពលរដ្ឋ​នៅ​ទីប្រជុំជន​BandaAceh​ចោទ​ថា​ពួក​គេ​គឺជា​ដៃគូ​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ការ​ចាប់ខ្លួន​រួម​ទាំង​តឹកតាង ខណៈ​ពេល​ពួក​គេ​កំពុង​រួមរ័ក ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ថត​ដោយ​ទូរស័ព្ទ និង​បង្ហោះ​ក្នុង​វេ​ប​សាយ បង្ហាញ​ឱ្យ​ឃើញ​បុរស​ម្នាក់​ស្រាត​ននល និង​ទូរស័ព្ទ​សុំ​ការ​ជួ​យស​ង្គ្រោះ​ពី​អាជ្ញាធរ ប៉ុន្តែ​បុរស​ម្នាក់​ទៀត​ចូល​សង្គ្រុប​កំ​ឱ្យ​រត់​ចេញពី​បន្ទប់ ។

ប្រសិនបើ​តុលាការ​សម្រេច​ថា មាន​កំហុស​ពិតមែន​ពួក​គេ​នឹង​ក្លាយជា​ករណី​ដំបូង​ត្រូវ​ទទួលទោស​ដោយ​ធ្វើ​ទារុណកម្ម​តាម​ច្បាប់​Sharia​ដែល​ចាប់ផ្តើម​ប្រើ​នៅ​ក្នុង​ខេត្ត​អា​សេ​កាលពី​២​ឆ្នាំ​មុន ។

អា​សេ​ជា​ខេត្ត​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ប្រើ​ច្បាប់​Sharia​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​បែងចែក​ទឹកដី ។ ច្បាប់​នេះ​បាន​កំណត់​ឱ្យ​មានការ​ធ្វើ​ទារុណកម្ម​វាយ​នឹង​រំពាត់​កុំឱ្យ​លើស​ពី​១០០​រំពាត់​ដល់​អ្នក​ប្រព្រឹត្ត​ខុស​នឹង​សីលធម៌​ដូច​ជា​ការ​រួមរ័ក​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ការ​មាន​សហាយស្មន់ ភ្នាល់​ល្បែង ពិសា​ស្រា​និង​នារី​ដែល​ពាក់អាវ​រឹប​រាង​ជាដើម ៕