ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេផ្ទះអត់ការងារធ្វើ! នាំគ្នាអង្គុយលេងបៀរ ត្រូវប៉ូលិស ចាប់យកទៅអប់រំ និង​ផាកពិន័យ

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានដឹកនាំកម្លាំងប៉ុស្ដិ៍…

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកសាលាក្រៅ បានដឹកនាំកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងប្រជាការពារភូមិ បាន​ធ្វើវិធានការរដ្ឋបាល ដោយអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងឃុំសាលាក្រៅ ជាក្រុមស្ត្រីមេផ្ទះ ដែលកំពុងនាំគ្នា លេងល្បែងបៀរ ដែលជាល្បែងស៊ីសងខុសច្បាប់។ ស្ត្រីមេផ្ទះទាំង ៥នាក់ ដែលលេងបៀរយ៉ាងពពាក់ពពូននោះ បានលេងនៅផ្ទះក្បែរមាត់អូរ ស្ថិតក្នុងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប៉ូលិសបាននាំស្ត្រីទាំងនោះ យកទៅអប់រំណែនាំ នៅស្នាក់ការប៉ុស្តិ៍ប៉ូលិសសង្កាត់ ពីផលអាក្រក់នៃការលេងល្បែងស៊ីសង ព្រោះអាចឱ្យកើតជាអំពើលួចប្លន់ ហិង្សាក្នុងគ្រួសារ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមផងដែរ។   

ស្រ្តីមេផ្ទះ ដែលនគរបាលចាប់ឃាត់ខ្លួនទាំងអស់ រួមមាន ទី១- ឈ្មោះ អ៊ុន ផាត ភេទស្រី អាយុ៣៨ឆ្នាំ​ ទី២- ឈ្មោះ អ៊ុន មាស ភេទស្រី អាយុ ៣២ឆ្នាំ ទី៣- ឈ្មោះ នួន ញ៉ាញ់ ភេទស្រី អាយុ ៥៦ឆ្នាំ​។ ទាំង ៣នាក់ រស់នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី៤- ឈ្មោះ សៀវ យុគ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិ អូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។​ ទី៥- ឈ្មោះ ដួង ចាន់ ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីអប់រំ​​ណែនាំ ប៉ូលិសក៏បានឱ្យ​ស្រ្តីទាំងអស់ ធ្វើកិច្ច​សន្យា ឈប់លេងបៀរ ដែលជាល្បែងស៊ីសងតទៅទៀត ព្រោះជាអំពើខុសច្បាប់ បង្កបញ្ហាដល់សន្តិសុខសង្គម នាំឱ្យកើតអំពើហិង្សាក្នុងគ្រួសារ។ បើសិនជាពួកគេទាំងនោះ បន្តលេងទៀត នគរបាលនឹងចាត់ការ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្ត។     

ប្រភពបន្តទៀតថា វត្ថុតាង ដែលដកហូត រួមមាន៖ បៀរចំនួន ០២ហ៊ូ កំរាលសំរាប់លេង ចំនួន០១កំរាល និងកន្ទេលចំនួន ០១ផ្ទាំងផងដែរ។ ក្រោយពី​អប់រំណែនាំ និងធ្វើកិច្ចសន្យា​ ព្រមទាំងផាកពិន័យគ្រប់ៗគ្នា​រួចហើយ ទើប​ប៉ូលិស​អនុញ្ញាតឲ្យស្ត្រីមេផ្ទះទាំង ៥នាក់នោះ ត្រឡប់ទៅផ្ទះវិញ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ