ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​កណ្តៀង ចុះ​បង្ក្រាប​ល្បែងស៊ីសង​(​បៀ​) នាំ​មក​អប់រំ​ ៦​នាក់

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង ចំនួន​០៨​នាក់ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​វិល ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង ចំនួន​០៨​នាក់ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​វិល ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍ បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​បៀ​) នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សំ អាត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្ថិត​នៅ​ភូមិ​ក្បាល​រមាស ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ឯក អ៊ុ​ន ស៊ី អធិការ​នគរបាល​ស្រុក​កណ្ដៀង បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៦​នាក់ នាំ​យក​មក​អប់រំ​ផង​ដែរ ។

អ្នក​ញៀន​ល្បែងស៊ីសង​(​បៀ​) ទាំង​០៦​នាក់ រួម​មាន ៖
១- ឈ្មោះ សំ អាត (​ម្ចាស់ផ្ទះ​)
២- ឈ្មោះ សាន ហ៊ុំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ
៣- ឈ្មោះ ប៉ិ ត្រប់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ
៤- ឈ្មោះ ជា ចាន់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ
៥- ឈ្មោះ ឈិ​ត រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
និង​៦- ឈ្មោះ ជា ច​ន្ធូ ភេទ​ស្រី អាយុ​២៣​ឆ្នាំ
អ្នក​ទាំងអស់​គ្នា រស់នៅ​ភូមិ​ឃុំ​ដូច​ខាងលើ និង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ បៀ​ចំនួន ៦២​សន្លឹក កម្រាល​ភួយ​ចំនួន​០១ កម្រាល​ការុង​ចំនួន​០១ នឹង​កម្រាល​កន្ទេល​ចំនួន​០១ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ រួច​ហើយ​ឲ្យ​វិល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ រីឯ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កម្ទេច​ចោល​នៅ​នឹង​កន្លែង តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ