ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អាហ្វ្រិក​​​ទាមទារ​​ឱ្យ​បញ្ឈប់​​ការ​វាយប្រហារ​​ប្រឆាំង​លីប៊ី​​ជា​បន្ទាន់

15 ឆ្នាំ មុន

ក្រុម​​​សហភាពអាហ្វ្រិក​​​សម្រាប់​​ប្រទេស​លី​ប៊ី ​កាលពីថ្ងៃទី​​២០​ មីនា បានអំពាវ​នាវ​​​​ឱ្យបញ្ឈប់​​​ការ​វាយប្រហារ​​​ប្រឆាំង​​ប្រទេស​លីប៊ីជា​បន្ទាន់ ​ក្រោយពី​សហរដ្ឋអាមេរិក​ បារាំង និង​អង់គ្លេស ​បើកប្រតិបត្តិការ​​សឹក​ប្រឆាំង​​កងទ័ព​​របស់​លោក​មូអាម៉ា ​កាដាហ្វី ។​
ក្រោយ​​ពីកិច្ច​​ប្រជុំមួយ​​រយៈ​ពេល​ជាង​​​៤ម៉ោង ​​នៅក្នុង​ទីក្រុង Mauritanian សហភាព​អាហ្វ្រិក​​​ បានស្នើ​​ដល់​អាជ្ញាធរ​លីប៊ី ​ឱ្យធានា​រ៉ាប់​​​រង​នូវ​​ជំនួយ​មនុស្សធម៌​​​​សម្រាប់​អ្នក​ដែល​​ត្រូវ​ការ​​ ព្រមទាំង​​ការពារ​ជនបរទេស ​ដែល​​រស់​នៅ​ក្នុង​ប្រទេស​​លីប៊ី ។​
ក្រុម​​សហភាព​​អាហ្វ្រិក​គ្រោង​​​បើកកិច្ច​ប្រជុំ​​​មួយនៅក្នុង​ទីក្រុង​​​អាឌីល ​អាបាបា ​​រដ្ឋធានី​​​អេត្យូ​ពី​​នៅថ្ងៃទី​​២៥ មីនា ខាង​មុខ ​​​ដោយ​​មាន​​​តំណាង​​មក​ពី​​​សម្ព័ន្ធ​​​​អារ៉ាប់​​​ អង្គការ​​​សន្និ​សីទ​​​អ៊ិស្លាម​​ ​សហ​គមន៍​អឺរ៉ុប និង​អង្គការ​ស​ហ​ប្រជាជាតិ ​សំដៅ​​បង្កើត​​យន្ត​ការ​​មួយ​សម្រាប់​​​ការ​ពិគ្រោះ​​​យោ​បល់​គ្នា​​​ និងចាត់វិធានការ​​​​​រួមគ្នា ​ដើម្បីដោះស្រាយ​វិបត្តិ​​​នៅ​លីប៊ី ៕