ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ក្លាយជា​ម្ចាស់​ជើងឯក​ប្រឺ​មី​ញេ​លី​គ

6 ឆ្នាំ មុន

ទីបំផុត​ក្លិប​តោ​ខៀវ Chelsea បាន​ក្លាយជា​ម្ចាស់​ជើងឯក​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ រដូវ​កាល ២០១៦-២០១៧ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម West Brom ក្នុង​លទ្ធផល ១-០ កាលពី​

ទីបំផុត​ក្លិប​តោ​ខៀវ Chelsea បាន​ក្លាយជា​ម្ចាស់​ជើងឯក​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ រដូវ​កាល ២០១៦-២០១៧ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម West Brom ក្នុង​លទ្ធផល ១-០ កាលពី​រាត្រី​ថ្ងៃ​សុក្រ  ទី​១២ ឧសភា​កន្លង​ទៅ ព្រោះតែ​គម្លាត​ពិន្ទុ​រវាង​ក្រុម​លេខ​១ Chelsea និង​ក្រុម​លេខ​២ Tottenham មាន​រហូត​ដល់​១០​ពិន្ទុ ហើយ​នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បិទ​រដូវ​កាល ។

ក្លិប Chelsea ដែល​មាន​លោក Antonio conte ជា​គ្រូបង្វឹក​នៅ​សល់​២​ប្រកួត​ក្នុង​ទឹកដី​របស់​ខ្លួន​ទៀត ដោយ​ប៉ះ​ជាមួយ​ក្រុម Watford នៅ​ថ្ងៃ​ទី​១៥ និង​ប៉ះ​ក្រុម Sunderland នៅ​ថ្ងៃ​ទី​២១ ដែល​ជា​ការ​ប្រកួត​បង្គ្រប់កិច្ច​ជា​លើក​ចុង​ក្រោយ ។

នេះ​គឺជា​ការ​គ្រង​ជើងឯក​ប្រឺ​មី​ញេ​លី​គ​លើក​ទី​៦ ផង​ដែរ របស់​ក្លិប Chelsea ចាប់តាំងពី​ឆ្នាំ​១៩៥៥, ២០០៥, ២០០៦, ២០១០, ២០១៥ និង​ឆ្នាំ​២០១៧​នេះ ៕