ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ស្មានថា ធ្វើ​អាក្រក់​ហើយ​គេចខ្លួន​បាន​នោះ ទោះ​ក្នុង​មន្ទីរពេទ្យ​ក៏​ដោយ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ពេល​នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​របួស កាលពី​ថ្ងៃ​ច័ន្ទ ពី​បទ​សម្លា.ប់​ជីវិត​លោក​វេជ្ជបណ្ឌិត និង​ប្រពន្ធ​របស់​គាត់ ដែល​ជា​

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ខណៈ​ពេល​នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​របួស កាលពី​ថ្ងៃ​ច័ន្ទ ពី​បទ​សម្លាប់​ជីវិត​លោក​វេជ្ជបណ្ឌិត និង​ប្រពន្ធ​របស់​គាត់ ដែល​ជា​វេជ្ជបណ្ឌិត​ដូច​គ្នា​។

លោក​វេជ្ជបណ្ឌិត Richard Field អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​របស់​លោក គឺ​លោកស្រី​វេជ្ជបណ្ឌិត Lina Bolanos អាយុ​៣៨​ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្លាប់​នៅ​ក្នុងផ្ទះ​នាទី​ក្រុង Boston រដ្ឋ Massachusetts កាលពី​យប់​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​។

តាម​ប្រសាសន៍​របស់​មេធាវី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​ស្លាប់​លោក​វេជ្ជបណ្ឌិត​បាន​ផ្ញើ​សារ​ប្រាប់​មិត្តភក្តិ​ពី​រឿងរ៉ាវ​ធ្ងន់ធ្ងរ​កំពុង​កើតឡើង​លើ​ខ្លួន​លោក ដែល​មាន​ខ្មាន់កាំភ្លើង​នៅ​ក្នុងផ្ទះ​។

ក្រោយ​ពេល​នោះ​បន្តិច ប៉ូលិស​បាន​មក​ដល់ទី​តាំងនៅ​ម៉ោង​៨​និង​៤០​នាទី​យប់ ហើយ​ចូល​ទៅ​ក្នុងផ្ទះ​របស់​លោក​វេជ្ជបណ្ឌិត​ដោយ​ប្រើ​សោ​ដែល​បាន​ជ្រុះ​នៅ​មុខ​ផ្ទះ​។ ពួក​គេ​ក៏​បានឃើញ​ជនសង្ស័យ ហើយ​ក៏​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​នោះ​។

ជាមួយ​គ្នា​នេះ​ដែរ ប៉ូលិស​បានឃើញ​កា​តាប​មួយ​ដែល​ច្រក​សុទ្ធតែ​គ្រឿងអលង្ការ អាវុធ​ក្លែងក្លាយ និង​កាំបិត​មួយ​ដើម​។

ជនសង្ស័យ​នោះ​មានឈ្មោះ​ថា Bampumim Teixeira អាយុ​៣០​ឆ្នាំ ដែល​មក​ស្នាក់​នៅ​ព្យាបាល​របួស​ត្រូវ​គ្រាប់​ចំនួន​៣​គ្រាប់​។ ប៉ូលិស​បាន​ធ្វើការ​ចាប់ខ្លួន​នៅ​ផ្ទាល់​នឹង​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ច័ន្ទ ពី​បទ​ឃា​តុ​កម្ម​ជីវិត​មនុស្ស​២​នាក់​៕