ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រក្សា​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​គឺជា​កត្តា​សំខាន់

6 ឆ្នាំ មុន

ទំនុកចិត្ត​ជួយ​ឱ្យ​អ្នក​ឈ្នះ​តាំងពី​មិន​ទាន់​ចាប់ផ្តើម
ទំនុក​ចិត្តជា​រឿង​ចាំបាច់​ដែល​គ្រប់​គ្នា​ត្រូវការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ពេល​ដែក​ប្រឈម​មុខ​នឹង​បញ្ហា​ធំ ឬ​សម្រេចចិត្ត​សំខាន់​ណាមួយ​ក្នុង​ជីវិត ។ ជា​រឿង​ធម្មតា មនុស្ស​ទូទៅ​មិន​អាច​

ទំនុកចិត្ត​ជួយ​ឱ្យ​អ្នក​ឈ្នះ​តាំងពី​មិន​ទាន់​ចាប់ផ្តើម
ទំនុក​ចិត្តជា​រឿង​ចាំបាច់​ដែល​គ្រប់​គ្នា​ត្រូវការ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ពេល​ដែក​ប្រឈម​មុខ​នឹង​បញ្ហា​ធំ ឬ​សម្រេចចិត្ត​សំខាន់​ណាមួយ​ក្នុង​ជីវិត ។ ជា​រឿង​ធម្មតា មនុស្ស​ទូទៅ​មិន​អាច​រក្សា​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​គ្រប់ពេលវេលា​ឡើយ ។ យើង​អាច​រៀនសូត្រ​នូវ​វិធីសាស្ត្រ​បង្កើន​ទំនុកចិត្ត ដើម្បី​ហៅ​មក​វិញ​នូវ​ទំនុកចិត្ត​ដែល​បាត់បង់​ទៅ​ដូច​ខាងក្រោម​នេះ ៖

១-​គិតដល់​ភាព​ជោគជ័យ​កន្លង​មក ៖
ចូរ​គិតដល់​ភាព​ជោគជ័យ​របស់​អ្នក​កន្លង​មក​នា​អតីតកាល ដោយ​សរសេរ​ក្នុង​សៀវភៅ​កត់ត្រា​ភាព​ជោគជ័យ ព្រមទាំង​ផ្តល់​ពិន្ទុ​ពី​១-១០ ថា ភាព​ជោគជ័យ​នីមួយ​ៗ​មាន​សារសំខាន់​ក្នុង​ជីវិត​ច្រើន​ប៉ុនណា ដើម្បី​ប្រើ​ក្នុង​ការ​ចាត់​ចំណាត់ថ្នាក់​ភាព​ជោគជ័យ​ដែល​មាន មិន​ថា​អ្នក​ទទួល​បានការ​ជ្រើសរើស​ជា​ប្រធាន​ថ្នាក់ ការ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង ការ​ដើរ​កម្សាន្ត​តាម​ក្តី​សុបិន​របស់​ខ្លួន ការ​ទទួល​បាន​ជោគជ័យ​ពី​គម្រោង​ផ្សេង​ៗ ឬ​ការ​ទទួល​បាន​ភាព​ញញិម​នៅ​ពេល​យើង​ជួយ​អ្នក​ដទៃ​ជាដើម ។

២-​គិតដល់​ចំណុចខ្លាំង ៖
នៅ​ពេល​អាន​សៀវភៅ​កត់ត្រា​ភាព​ជោគជ័យ អ្នក​អាច​គិតដល់​ភាពរឹងមាំ​របស់​ខ្លួន​ថា អ្នក​ប្រើ​សមត្ថភាព ឬ​ជំនាញ​អ្វី​ដើម្បី​បង្កើត​ភាព​ជោគជ័យ​ផ្សេង​ៗ​ដែល​បាន​កត់​ត្រាទុក​ក្នុង​សៀវភៅ បន្ទាប់​មក​ផ្តល់​ពិន្ទុ​ពី​១-១០ ដូច​ជា ការ​ដាក់​ផែនការ ការ​ធ្វើ​បទ​បង្ហាញ ឬ​ភាព​រហ័សរហួន​ក្នុង​ការ​រៀនសូត្រ និង​តម្រូវ​តាម​កាលៈទេសៈ ។

៣-​គិត​ពី​អ្វី​តម្រូវការ និង​សំខាន់​បំផុត ៖
គិត​ពី​គោលបំណង​ក្នុង​ជីវិត អ្វី​សំខាន់​បំផុត និង​អ្នក​ត្រូវការ​ក្នុង​ជីវិត ។ គោលបំណង​សម្រាប់​ជីវិត​ប្រៀប​ដូច​ជា​ត្រីវិស័យ​ជីវិត​របស់​អ្នក​ដែរ វា​ជា​ប្រភព​ដើម​របស់​ទំនុកចិត្ត​ដែល​យើង​មាន និង​ជា​ហេតុផល​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ទាំងអស់​ដែល​សំខាន់​ក្នុង​ជីវិត មិន​ថា​អ្នក​នឹង​យល់ព្រម ឬ​បដិសេធ ហើយ​ជា​ហេតុផល​ក្នុង​ការ​ភ្ញាក់​ពី​គេង​រៀង​រាល់​ព្រឹក និង​ទំនុកចិត្ត​យ៉ាង​ពេញលេញ​ដើម្បី​ធ្វើ​រឿង​ដែល​ចង់​ទទួល​ជោគជ័យ ។

៤-​រៀនសូត្រ ឬ​បន្ថែម​ជំនាញ ៖
នៅ​ពេល​ដឹង​ពី​តម្រូវការ​របស់​ខ្លួន​ហើយ អ្នក​សាកល្បង​ពិចារណា​ប្រៀបធៀប​ជាមួយ​ចំណុចខ្លាំង​ថា នឹង​ត្រូវ​រៀនសូត្រ ឬ​បន្ថែម​ជំនាញ​ឱ្យ​ខ្លួនឯង​អ្វីខ្លះ ពី​ទីកន្លែង​ណា អ្នក​ណា មាន​អ្នក​ណា​ដែល​យើង​អាច​យក​ជា​គំរូ​តាម ឬ​ជាទី​ប្រឹក្សា​ជួយ​បំពេញ​ទំនុកចិត្ត និង​បង្កើត​គោលដៅ​ឱ្យ​ក្លាយជា​ការ​ពិត​ឆាប់រហ័ស ។

៥-​រក្សា​ទំនុកចិត្ត ៖
គិត​ពី​អារម្មណ៍​នៅ​ពេល​អ្នក​បាន​សម្រេច​ភាព​ជោគជ័យ​ក្នុង​រឿង​ណាមួយ មាន​ក្តី​សុខ និង​មោទនភាព​បំផុត គឺជា​តិច​និក​ជួយ​បំពេញ​ទំនុកចិត្ត ។ ក្តី​សុខ និង​កម្លាំងចិត្ត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ដែល​អ្នក​ត្រូវការ​តាំងពី​ចាប់ផ្តើម​ធ្វើ នៅ​ពេល​មានការ​ធ្លាក់​ទឹកចិត្ត​ដោយសារ​ឧបសគ្គ​ផ្សេង​ៗ ឬ​ជួប​បរាជ័យ រហូត​ដល់​ទទួល​បាន​ជោគជ័យ ។

៦-​បង្កើន​ទំនុកចិត្ត​ពី​ការ​សរសើរ​គ្រប់ពេល​ទទួល​ជោគជ័យ ៖
ការ​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត អ្នក​អាច​កត់ត្រា​នូវ​ភាព​ជោគជ័យ និង​ចំណុចខ្លាំង​នៅ​ក្នុង​សៀវភៅ ហើយ​ចាប់ផ្តើម​កំណត់​គោលដៅ​បន្ទាប់ ។ ប្រសិនបើ​ធ្វើ​បែប​នេះ​រហូត​ក្លាយជា​ទម្លាប់ អ្នក​នឹង​រក​ឃើញ​ថា ខ្លួនឯង​មាន​ទំនុកចិត្ត និង​ក្តី​សុខ​ជា​និច្ច ហើយ​ជីវិត​របស់​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ ៕