ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​កត្តា​ផ្សេង​ៗ​មុន​នឹង​សម្រេចចិត្ត​ទិញ​ដីធ្លី

6 ឆ្នាំ មុន

ការ​សម្រេចចិត្ត​ទិញ​ដី​គួរតែ​ថ្លឹងថ្លែង និង​ពិចារណា​ទៅ​លើ​កត្តា​ផ្សេង​ៗ​ឲ្យ​បាន​ល្អ ចៀសវាង​ការ​សម្រេចចិត្ត​ដោយ​ភាព​ប្រថុយប្រថាន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ឱកាស និង​ផល​ចំណេញ​ផ្សេង​ៗ ។ តើ​យើង​គួរ​ឈ្វេងយល់​ទៅ​លើ​កត្តា​សំខាន់​ៗ​អ្វីខ្លះ ?

ការ​សម្រេចចិត្ត​ទិញ​ដី​គួរតែ​ថ្លឹងថ្លែង និង​ពិចារណា​ទៅ​លើ​កត្តា​ផ្សេង​ៗ​ឲ្យ​បាន​ល្អ ចៀសវាង​ការ​សម្រេចចិត្ត​ដោយ​ភាព​ប្រថុយប្រថាន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ឱកាស និង​ផល​ចំណេញ​ផ្សេង​ៗ ។ តើ​យើង​គួរ​ឈ្វេងយល់​ទៅ​លើ​កត្តា​សំខាន់​ៗ​អ្វីខ្លះ ?

១-​កុំ​ទិញ​ដី​មិន​ធ្លាប់​ឃើញ ៖
ត្រូវ​ពិនិត្យ​ដី​ជាក់ស្តែង​ជា​មុន យើង​នឹង​បានឃើញ​ពី​បរិវេណ​ព័ទ្ធ​ជុំវិញ ព្រោះ​ពេល​ខ្លះ​បើ​ជ្រើសរើស​ដី​តាម​ការ​ណែនាំ​ពី​គម្រោង​នោះ យើង​មិន​អាច​ដឹង​ពី​ទិស​ដៅ​ពិតប្រាកដ​ទេ ឬ​ក៏​អាច​បាត់បង់​ឱកាស​ក្នុង​ការ​វិនិយោគ​ដើម្បី​ទទួល​ប្រាក់​ចំណេញ​ក៏​មាន ។

២-​ពិនិត្យ​ប្លង់ និង​ព្រំប្រទល់​ដី​ឲ្យ​ច្បាស់លាស់ ៖
ប្រសិនបើ​គ្មាន​ព្រំប្រទល់​ទេ អ្នក​គួរតែ​រក​បង្គោល​ឈើ​មក​សម្គាល់​ទុកជា​មុន និង​ពិនិត្យ​ជាមួយ​អ្នកលក់​ថា វា​ត្រឹមត្រូវ​ឬទេ ។

៣-​ប្រវត្តិ​ដី ៖
យើង​អាច​សិក្សា​ពី​ប្រវត្តិ​របស់​ដី​នោះ​ថា មានការ​ទិញ​-​លក់​ផ្លាស់​ប្តូរ​បែប​ណា ហើយ​ការ​ទិញ​-​លក់​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ឬ​ក៏​មានការ​ប្តឹងផ្តល់​គ្នា ។ ការ​អភិវឌ្ឍ​ដី​ដំណើរការ​ទៅ​យ៉ាង​ល្អជា​មួយ​ម្ចាស់​ដើម ឬ​ដី​នៅ​ក្បែរ​ខាង​ឬទេ ហើយ​ដី​នោះ​ធ្លាប់​ធ្វើ​អ្វី​ពី​មុន​មក ។ វា​នឹង​ជា​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​បំផុត​ការ​សម្រេចចិត្ត​ទិញ ។

៤-​ស្គាល់គ្នា​ជាមួយ​ម្ចាស់​ដី​ក្បែរ​ខាង ៖
សួរ​មតិយោបល់​ពី​ការ​អភិវឌ្ឍ​ដី ឬ​អារម្មណ៍​របស់​ពួក​គេ​ចំពោះ​គម្រោង ។ ក្នុង​ករណី​មាន​មនុស្ស​ចូល​រស់នៅ​រួច​ហើយ យើង​អាច​សួរ​ពី​ការ​បង្ក​លក្ខណៈ​ងាយស្រួល ឬ​មាន​សេវា​សាធារណៈ​ផ្សេង​ៗ (​ទឹក ភ្លើង និង​ផ្លូវ​) ។ វា​បង្កើត​ឡើង​ដូច​អ្វី​ដែល​បាន​ឃោសនា​ឬទេ មិន​ថា​អ្នក​ជិតខាង​នឹង​ចូល​ចិត្ត​ទីនោះ​ក៏​ដោយ ពួក​គេ​នឹង​ជជែក​គ្នា​ឱ្យ​អ្នក​ស្តាប់ ។

៥-​ដី​មាត់ទឹក ៖
បើ​អ្នករក​តំបន់​មាត់ទឹក គឺ​ត្រូវ​ពិនិត្យ​កម្រិត​ទឹក​ផង​ថា មាន​កម្រិត​ទឹកជា​រឿយ​ៗ​ឬទេ ។ ប្រសិនបើ​ផ្លាស់​ប្តូរ តើ​នឹង​ឡើង​ចុះ​ខុស​គ្នា​ខ្លាំង​តិច​ប៉ុនណា ។

៦-​ទឹកជំនន់ និង​ភ្លៀង ៖
យើង​មើលទៅ​លើ​បញ្ហា​ទឹកជំនន់​ថា តើ​មាន​ឬ​អត់ ប្រសិនបើ​មាន​ធ្លាប់​ឡើង​កម្រិត​ខ្ពស់​ប៉ុនណា សម្រាប់​នៅ​ពេល​សាងសង់​ផ្ទះ នឹង​អាច​កំណត់​ទុកជា​មុន​បាន ។ ចំណែក​រឿង​រដូវ​កាល​វិញ រដូវភ្លៀង​នឹង​មាន​បញ្ហា​ច្រើន​បំផុត ទាំង​រឿង​ទឹក​និង​ខ្យល់ ខណៈ​ផ្ទៃដី​ខ្លះ​ទទួល​ខ្យល់​ខ្លាំង នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ។

បើ​យើង​មិនដឹង និង​សាងសង់​លំនៅ​ឋាន​ដោយ​មិន​បាន​គិត​ពី​បញ្ហា​នេះ ខណៈ​ពេល​ភ្លៀង​ធ្លាក់​មក ដំបូល​និង​សំយាបផ្ទះ​នឹង​មិន​អាច​ទប់ទល់​បាន​ទេ ។ បញ្ហា​កើត​នៅ​ពេល​ក្រោយ គឺ​ផ្លាស់​ប្តូរ​ដំបូល ការពារ​សាច​ទទឹក និង​ការ​ជ្រួលច្របល់​ចិត្ត ។

៧-​ផ្លូវ​គមនាគមន៍ ៖
ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ដល់ទី​កន្លែងធ្វើការ សាលារៀន​របស់​កូន​ៗ ផ្សារ និង​ហាង​លក់ទំនិញ​គ្រប់មុខ ។ ចំណុច​ទាំងនេះ​ជា​រឿង​ដំបូង​ក្នុង​ការ​ជ្រើសរើស​ទីតាំង​រស់នៅ ព្រោះ​វា​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ ។ ប្រសិនបើ​ចំណុច​ខាងលើ​នេះ​ស្ថិត​ក្នុង​ទិស​ដៅ​ផ្សេង​គ្នា យើង​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ ព្រោះថា ពេលវេលា​របស់​យើង​នឹង​បាត់បង់​ទៅ​ជាមួយ​ការ​ធ្វើ​ដំណើរ​មួយ​ផ្នែក​ធំ ។

៨-​ពិនិត្យ​មើល​រចនាសម្ព័ន្ធ ៖
ត្រូវ​ឱ្យ​ប្រាកដ​ចិត្ត​ទាំង​រឿង​អគ្គិសនី ប្រព័ន្ធ​ទឹក ទឹក​សំណល់ និង​ផ្លូវ ។ ពេល​ខ្លះ​ប្រព័ន្ធ​ទឹក​ភ្លើង​មិន​ទាន់​ទៅ​ដល់ ហើយ​ពេល​ដែល​យើង​ស្នើ​សុំ​ភ្ជាប់​បណ្តាញ ខាង​បណ្តាញ​នឹង​ឱ្យ​ចេញថ្លៃ​ត​ភ្ជាប់​ខ្សែ​ដាំ​បង្គោល​ខ្លួនឯង ទាំង​ដែល​វា​ជា​របស់​សាធារណៈ ហើយ​គេ​នឹង​លើក​ហេតុផល​ថា នៅ​មិន​ទាន់​មាន​ផែនការ​ពង្រីក ឬ​គ្មាន​ថវិកា​។ បើ​អ្នក​ត្រូវការ​ប្រើប្រាស់ គឺ​ត្រូវ​តែ​យល់ព្រម​ចំណាយ មិន​ដូច្នេះ​ទេ ក៏​ត្រូវ​រង់ចាំ​យូរ​ដែរ ។

៩-​ប្រៀបធៀប​ដី​ពី​ច្រើន​គម្រោង ៖
កុំ​ប្រញាប់​សម្រេចចិត្ត​ដោយ​គ្រាន់តែ​ឃើញ​គម្រោង​ដំបូង​ហើយ​ចូល​ចិត្ត​នោះ ព្រោះ​ការ​ដែល​យើង​បាន​ប្រៀបធៀប នឹង​ធ្វើ​ឱ្យ​ការ​សម្រេចចិត្ត ឬ​ការ​ចរចា​ទទួល​បាន​ប្រយោជន៍​ខ្លាំង​បំផុត​។ ភាព​ល្អិតល្អន់ ប្រសើរ​ជាង​ទឹកភ្នែក​នៅ​ពេល​ក្រោយ ៕