ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ឈ្នះ​ពាន​លើក​ទី 2

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ស៊ុត​មិន​សំចៃ​ជើង​របស់​ក្លិប Barcelona កីឡាករ Lionel Messi បាន​ឈ្នះ​ពាន «La Liga’s Player of the Month» ប្រចាំ​ខែមេសា ជា​លើក​ទី​២ ក្នុង​អាជីព​បាល់ទាត់​នៅ​ក្លិប​អ្នកមាន​បុណ្យ ។

ខ្សែប្រយុទ្ធ​ស៊ុត​មិន​សំចៃ​ជើង​របស់​ក្លិប Barcelona កីឡាករ Lionel Messi បាន​ឈ្នះ​ពាន «La Liga’s Player of the Month» ប្រចាំ​ខែមេសា ជា​លើក​ទី​២ ក្នុង​អាជីព​បាល់ទាត់​នៅ​ក្លិប​អ្នកមាន​បុណ្យ ។

ក្នុង​ការ​បង្ហាញខ្លួន​ចំនួន​៤៩​ប្រកួត​សម្រាប់​រដូវ​កាល​នេះ Messi រកបាន​៥១​គ្រាប់ ខណៈ​គ្រាប់​បាល់​សរុប​នៅ​ក្លិប Barcelona មាន​ចំនួន​៥០៤​គ្រាប់ ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ពានរង្វាន់​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ​២០១៣​មក កីឡាករ Messi ទើបតែ​ឈ្នះ​ពាន​នេះ​លើក​ទី​២​ប៉ុណ្ណោះ រីឯ​ការ​ឈ្នះ​លើក​ដំបូង​គឺ​នៅ​ខែមករា ឆ្នាំ​២០១៦ ។ ចំណែក​កីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធ​ក្លិប Real Madrid ក៏​ឈ្នះ​ពានរង្វាន់​នេះ ទើបតែ​២​លើក​ផង​ដែរ​នៅ​ខែវិច្ឆិកា ២០១៣ និង​ឧសភា ២០១៥ ។ 

ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី Messi អាច​រកបាន​៨​គ្រាប់​ក្នុង​ការ​ប្រកួត​៦​លើក​នៅ​ខែមេសា ដោយ​ស៊ុត​បាន​២​គ្រាប់​ផ្ទួន​ៗ​ពេល​ប៉ះ​ក្រុម Sevilla, Sociedad, Real Madrid និង​ក្លិប Osasuna ៕