ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តមណ្ឌលគិរី​អន្ទង​ចិត្ត​អ្នកទេសចរមក​កម្សាន្ត​ឥត​​ដាច់​​សោះឡើយ​​

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយ​អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី​ចាប់ផ្តើម​ចុះ​ត្រជាក់​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ ហើយ​ទេសភាព តាម​ដងភ្នំ​ប្រែ​ពណ៌​តាម​រដូវ​កាល ហើយក៏បាន​អន្ទង​ចិត្ត​អ្នកទេសចរ​ទៅ​អ្នក​ទស្សនា​កម្សាន្ត​ឥត​ដាច់​សោះឡើយ​ ទោះបី​មិនមែន​ថ្ងៃ​បុណ្យ​ទាន​ ឬ​ឈប់​សម្រាកក្តី ​។ ខណៈ​អាកាសធាតុ​អំណោយផលគួប​ផ្សំ​ជាមួយ​ប្រ​ព័​ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ល្អ​ស្អាត…

ខេត្តមណ្ឌលគិរី ៖ ដោយ​អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី​ចាប់ផ្តើម​ចុះ​ត្រជាក់​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ ហើយ​ទេសភាព តាម​ដងភ្នំ​ប្រែ​ពណ៌​តាម​រដូវ​កាល ហើយក៏បាន​អន្ទង​ចិត្ត​អ្នកទេសចរ​ទៅ​អ្នក​ទស្សនា​កម្សាន្ត​ឥត​ដាច់​សោះឡើយ​ ទោះបី​មិនមែន​ថ្ងៃ​បុណ្យ​ទាន​ ឬ​ឈប់​សម្រាកក្តី ​។

ខណៈ​អាកាសធាតុ​អំណោយផលគួប​ផ្សំ​ជាមួយ​ប្រ​ព័​ន្ធ​ផ្លូវ​ធ្វើ​ដំណើរ​ល្អ​ស្អាត នៅតាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី អាច​ទទួល​ស្វា​គម​ន៍​អ្នកទេសចរ​គ្រប់ពេល​ពេលវេលា​ ។​ ជាមួយ​គ្នា​នេះ​ រដូវ​ពណ៌​មាស ដែល​ជា​ការ​ហៅ​ត​គ្នា​របស់​អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី គឺ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ព្រោះតែ​វាលស្មៅ​ដ៏​ធំធេង​បាន​ផ្លាស់​ប្តូរ​ពណ៌​ពី​បៃតង​ទៅ​ជា​កំរាល​ព្រំ​មាស​ដាច់​កន្ទុយភ្នែក ស្រប​ជាមួយ​អាកាសធាតុ​ក្រោម​២០​អង្សា គឺជា​បទ​ពិសោធ​ន៏​ដ៏​អស្ចារ្យ​ថ្មី​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស​ដែល​ខេត្ត​ដទៃ​មិន​មាន​ចំណុច​ទាំងនេះ​។

ក្រៅពី​ភាព​រីករាយ​ដែល​អ្នកទេសចរ​អាច​ទទួល​បាន​ដោយ​ធម្មជាតិ គេ​នៅ​អាច​ទស្សនា​កម្សាន្ត​តាម​បណ្តា​រមណីយដ្ឋាន​កែ​ច្នៃ​រាប់​សិប​កន្លែង​ដែល​អ្នក​វិនិយោគ​កំពុង​សម្រុក​អភិវឌ្ឍ​ន៏​ជា​រៀងរាល់ថ្ងៃ​ ។​ រីឯការ​ផ្គត់ផ្គង់​ទីកន្លែង​ស្នាក់​នៅ កន្លែង​ទទួលទាន​អាហារ​នានា អ្នកទេសចរ​លែង​ព្រួយបារម្ភ​ដូច​អំឡុង​១០​ឆ្នាំ​មុន​ទៀត​ហើយ ដ្បិត​បញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ល្អ​ប្រសើរ​ពី​ប្រជាពល រដ្ឋ​ដែល​ប្រកប​របរ​នេះ ដ្បិត​ការ​រីក​ចម្រើន​នា​ពេល​សព្វថ្ងៃ​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី មានផ្ទះ​សំណាក់ សណ្ឋាគារ រី​ស៊​ត រាប់​មិន​អស់​រង់ចាំ​ស្វា​គម​ន៏​អ្នក​ដើរ​លេង​ក​ម្ស​ន្ត​។

ម្យ៉ាង​ដោយ​រដូវ​នេះ ​ជា​រដូវ​ប្រមូល​ផល​របស់​ប្រជា​កសិករ​ក្នុង​តំបន់ អ្នកទេសចរ​ក៏​អាច​ស្វែងរក​ការ​ទិញ​នូវ​ផលិតផល​ធម្មជាតិ​ដូច​ជា កាហ្វេ ម្រេច បន្លែ និង​ឱ​ថស​បុរាណ ពី​អ្នក​ភូមិ​ដែល​បាន​តាំង​លក់​នៅ​តាម​រមណីយដ្ឋាន​នានា​ផង​ដែរ​៕​

សាយ

អត្ថបទសរសេរ ដោយ