ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចមិន​ធ្លាប់​មានទេ​ ថ្ងៃ​តែ​១ ចៅក្រម​តែ​១ ចេញ​ដីកា​៤ ឲ្យ​ឃុំខ្លួន​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ ដាក់​ពន្ធនាគារ PJ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ញឹ​ម ពិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​…

រាជធានី​ភ្នំពេញ ៖ លោក ញឹ​ម ពិសាល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​ (​ដល់​ទៅ​៤​ដីកា ក្នុង​ថ្ងៃ​តែ​មួយ​)​ សម្រេច​ឃុំខ្លួន​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ ដាក់​ពន្ធនាគារ ​PJ ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។ ការ​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើប គឺ​យោង​ទៅ​លើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ។

សូម​ជម្រាប​ថា លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆិ កា ឆ្នាំ​២០២២ បាន​បើក​ការ​ស៊ើបសួរ ​លើ​អ្នកជំនួញ​ហា​យ​សូរ​ម្នាក់ ​ពាក់​ពន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ ដូរ​បាន (​ឆបោក​) លើ​ទឹកប្រាក់​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ផុត​ម៉ោង​ការងារ​រដ្ឋបាល ​តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ ​ទៅ​សមត្ថ​កិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ដែល​លោក​ព្រះរាជអាជ្ញា​រង​បាន​កាន់​សំណុំរឿង​មួយ ។

ពេល​លោក សេង ហៀ​ង សួរ​ចប់ ជនសង្ស័យ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​លោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង បន្ត​បើក​ការ​ស៊ើបសួរ​សំណុំ រឿង​ថ្មី​មួយទៀត ទើប​​ព្រះរាជអាជ្ញា បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ទើប​សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន នោះ​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់លោក​ចៅក្រម ។

ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ជន សង្ស័យ​មិន​ទាន់​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​ឃុំខ្លួន​ទេ ពោល​គឺ​មាន​សំណុំរឿង​២​ទៀត ស្ថិត​ក្នុង​ដៃ​ស្ថាប័ន​អយ្យការ​បន្ត​បើក​ការ​ស៊ើបសួរ ក្នុង​នោះ​មាន​សំណុំរឿង​មួយ​ ស្ថិត​នៅ​លោក វង្ស សាវ៉ា​ត ព្រះ​រាជ​អាជ្ញា​រង និងសំណុំរឿង​មួយទៀត​ ស្ថិត​នៅ​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ការ​ស៊ើបសួរ ។

ដូច្នោះ​ វាសនា​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ ​រូប​នេះ ទំនង​​ត្រូវ​នាំ​ទៅ​ពន្ធនាគារ​នៅ​ថ្ងៃ​បន្ទាប់ ដោយ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​នោះ​ឡើយ ។

សូម​ជម្រាប​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ​រូប​នេះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដា​វី​ន បុរីវរជន ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំ​ពេញ ដែល​ស្ត្រី​អ្នកជំនួញ​ល្បី​ខាង​ឆបោក​មនុស្ស​ជា​ច្រើន​នាក់ មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ការ​ឃាត់ខ្លួន​នោះ​ គឹ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល​ដោយ​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង ។

អ្នក​តាម​ប្រមាញ់​ព័ត៌មាន ​បាន​សង្កេត​ឃើញ​ថា ​នារ​សៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កម្លាំង​កង​អាវុធហត្ថ​ បាន​ដឹក​អ្នកជំនួញ​ហាយ​សូរ តាម​រថយន្ត​មួយ​គ្រឿង​ បំពាក់​ដោយសា​រ៉ែ​ន ចូល​ដល់​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​ តែ​ម្តង មិន​បាន​ដាក់​ឲ្យ​ចុះ​ដើរ​ពី​ក្រៅ​ដូច​ជនសង្ស័យ​ ពាក់​ព័ន្ធ​លួច​ឆក់​ប្លន់ ​ឬ​គ្រឿងញៀន​នោះ​ទេ ដែល​អ្នក​មាត់ដាច​ខ្លះ​និយាយ​ថា ជនសង្ស័យ​ជា​អ្នកមាន​ធនធាន​ ចង់​ទិញ​យក្ស​ជិះ​លេង​ក៏​បាន​ដែរ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ ​បន្ទាប់​ពី​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ បញ្ជូន​ជនសង្ស័យ​ទៅ​ដល់ គេ​បាន​សង្កេត​ឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​២ ទៅ៣នាក់ ខ្លះ​កាន់​ពាក្យបណ្តឹង​ ដើម្បី​ដាក់​ចូល​បន្ថែម ខ្លះ​កាន់​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​តំណាង​អយ្យការ ​ទើប​និង​ចេញ​ថ្មី​ៗ តាម​ឃ្លាំមើល​ចំណាត់​ការ​របស់​អយ្យការ ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ ។

បើ​តាម​មេធាវី​ ២ទៅ៣​នាក់​នោះ ​ពួកគេនិយាយ​ថា សំណុំរឿង​ស្ត្រី​អ្នកជំនួញ​ហា​យ​សូរ ​(​ពេជ្រ ស្រី​មុំ​) ​មាន​០៥​ករណី សុទ្ធតែ​រឿង​ព្រហ្មទណ្ឌ ឆបោក ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​ (​ស្អែក​ស្អុយ​) ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សំណុំរឿង​នីមួយ​ៗ ​មិន​ស្ថិត​នៅ​ព្រះរាជអាជ្ញា ឬ​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់​នោះ​ទេ គឺ​មាន​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​ ៤នាក់​កាន់​រឿង​ក្តី​ផ្សេង​ៗ​គ្នា ដែល​ការ​ស៊ើបសួរ​ និង​ត្រូវ​ចំណាយពេល​សួរ​បន្តបន្ទាប់​គ្នា​ដែរ ។

អ្នកសារព័ត៌មានបាន​សង្កេត​ឃើញ​ទៀត​ថា អ្នកជំនួញ​ហា​យ​សូរ ​(​ពេ​ជ ស្រី​មុំ​) ​មិនមែន​សមត្ថ​កិច្ច​ទើប​នឹង​ចាប់ខ្លួន​មួយ​ករណី នេះ​ទេ គឺ​ចាប់ខ្លួន​ ០៣​លើក​ មក​ហើយ ជាក់ស្តែង​ ៖
លើក​ទី​១. ​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​អាគា Rise Commercial Buil ding នៅ​ខណ្ឌ​បឹង​កេងកង តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​មាន​ទឹកប្រាក់​ចំនួន ៧៧៦.០០០ ដុល្លារអា​មេ​រិ​ក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹ​ម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ពាណិជ្ជករ ។

លើក​ទី​២. ​រំលង​បាន​ប្រហែល​១​ខែ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​ឃាត់ខ្លួន ពាក់​ពន្ធ​ពី​បទ​. ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បក រណ៍​អាច​ជួញដូរ​បាន ​(​សែក​ស្អុយ​) ​ដដែល ពេល​នោះ​ជនសង្ស័យ​បាន​ដាក់​ប្រាក់​តម្កល់ ​ដើម្បី​ធានា​ខ្លួន ទើប​តំណាង​អយ្យការ​អនុញ្ញាតិ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ។

ហើយ​លើក​ទី​៣.​នេះ​ ជនសង្ស័យ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ម្តង និង​កំពង់​បន្ត​នីតិវិធី ។ បើ​តាម​មេធាវី​ម្នាក់​ការពារ​ក្តី​ឲ្យ​ក្រុម​មួយ ​បាន​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ ពឹងពាក់​តាម​ផ្លូវច្បាប់ ឲ្យ​រៀបចំ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ពេជ្រ ស្រី​មុំ ដែរពាក់​ពន្ធ​ពី​បទ​.​ឆបោក​លើ​ទឹកប្រាក់​ប្រមាណ ៩៣៤,៩៦០ដុល្លារ​អា​មេ​រិ​ក ដែល​ជន​សង្ស័​យ​បាន​ប្រើប្រាស់មូល​ប្ប​ទាន​ប័ត ​អត់​សាច់ប្រាក់​ចំនួន​ ៩​សន្លឹក ជា​(​សែក​ស្អុយ​)​ទាំងអស់ ។

សូម​ជួយ​តាមដានជាមួយកោះសន្តិភាព​តទៅ​ទៀត និង​រង់ចាំ​មើល​លើក​នេះ ​តើ​ស្ត្រី​ជំនួញ​ហា​យ​សូរ ពេជ្រ ស្រី​មុំ មាន​វាសនា​បែប​ណា ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ