ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុម័ត​ការ​លក់​មី​ស៊ី​ល

6 ឆ្នាំ មុន

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ ឧសភា ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត​គម្រោង​នៃ​ការ​លក់​មី​ស៊ី​ល​១៦០​គ្រាប់ ឱ្យ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ ឧសភា ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​អនុម័ត​គម្រោង​នៃ​ការ​លក់​មី​ស៊ី​ល​១៦០​គ្រាប់ ឱ្យ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ ។

ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​បញ្ជាក់​ថា ការ​លក់​នេះ​រួម​មាន​មី​ស៊ី​ល PATRIOT ADVANCED CAPABILITY-3 (PAC-3) ចំនួន​៦០​គ្រាប់ និង​មី​ស៊ី​ល PATRIOT GUIDANCE ENHANCED MISSILE TACTICAL (GEM-T) ១០០​គ្រាប់ ។ គម្រោង​លក់​នេះ​នឹង​រួមចំណែក​ដល់​នយោបាយ​ការ​បរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ដោយ​កែ​លម្អ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​សំខាន់​មួយ​ដែល​ជា​កម្លាំង​ដើម្បី​ស្ថេ​រ​ភាព និង​ការ​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​នៅ​មជ្ឈិម​បូ​ព៌ា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​បន្ត​ថា គម្រោង​លក់​នេះ​នឹង​ពង្រឹងសមត្ថភាព​របស់​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​ក្នុង​ការ​ប្រឈម​មុខ​ចំពោះ​ការ​គំរាមកំហែង​ដល់​ដែនអាកាស និង​មី​ស៊ី​ល ដោយ​បញ្ជាក់​ថា​ការ​លក់​អាវុធ​នេះ​នឹង​ពុំ​ផ្លាស់​ប្តូរ​តុល្យភាព​ខាង​យោធា​ក្នុង​តំបន់​ឡើយ ។

សហរដ្ឋអាមេរិក និង​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​ជា​សម្ព័ន្ធមិត្ត​នយោបាយ​គន្លឹះ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ជិត​ស្និទ្ធ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ ។ អេ​មី​រ៉ាត់ អា​រ៉ាប់​រួម ស្ថិត​ក្នុង​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ សហរដ្ឋអាមេរិក​ក៏​គាំទ្រ​ដែរ ដល់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុត​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ៕