ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ធ្វើទុក្ខ​ទោស​គាត់​ទេ​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​ជំហរ​ថា ទោះបី​មាន​បញ្ហា​ស្មុគស្មាញ​យ៉ាងណា​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​គណបក្ស​នៅ​តែ​ដើរទៅ​មុន​ជា​និច្ច​។

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​ជំហរ​ថា ទោះបី​មាន​បញ្ហា​ស្មុគស្មាញ​យ៉ាងណា​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​គណបក្ស​នៅ​តែ​ដើរទៅ​មុន​ជា​និច្ច​។

លោក កឹ​ម សុខា បាន​ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​វី​ដេ​អូ​ឃ្លឹ​ប​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា « ដូច​បងប្អូន​បានដឹង​ហើយ​ថា យើង​បាន​ឆ្លងកាត់​នូវ​សោកនាដកម្ម​ទុក្ខវេទនា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឥឡូវនេះ​ទោះបី​បញ្ហា​នៅ​ស្មុគស្មាញ​ច្រើន​ក៏​ដោយ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ថា យើង​នៅ​តែ​ដើរទៅ​មុខ  ហើយ​ពេល​នេះ​យើង​ជិត​ដល់​គោលដៅ​ហើយ​»​។

​ជាមួយ​គ្នា​នោះ​ដែរ លោក កឹ​ម សុខា បាន​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា អ្វី​ដែល​ពលរដ្ឋ​ចង់បាន គឺ​ចង់បាន​ការ​ផ្លាស់​ប្តូរ​ដោយ​វិជ្ជមាន និង​សន្តិវិធី ព្រមទាំង​បាន​សេចក្តីសុខ​ទាំងអស់​គ្នា​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សង្កត់ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ដំណើរ​មក​ដល់​ពេល​នេះ​បាន​ឆ្លង​ការ​ការ​លំបាក​វេទនា​ច្រើន​យ៉ាងណា ។ ប៉ុន្តែ​ទោះបី​មានការ​ធ្វើទុក្ខបុកម្នេញ ឬ​ភ្លៀង​ស្គរ​យ៉ាងណា​ក្តី ក៏​យើង​ដើរទៅ​មុខ​ដែរ​។

​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ​ធ្លាប់​ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​លោក​សុខ ឥ​សាន សម្តែង​ការ​សោកស្តាយ  និង​ថា មិន​មាន​អ្នក​ណា​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គឺ​មាន​តែ​បុគ្គល​នៅ​ក្នុង​បក្ស​នេះ​ជា​អ្នក​ប្រព្រឹត្ត​ខុស  ហើយ​គេ​អនុវត្ត​តាម​ច្បាប់​។