ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករស់នៅអគារ​ប៊ូឌិញបាន​យល់ព្រម​​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​អស់​ជា​ច្រើន​ម៉ោង រវាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​អស់​ជា​ច្រើន​ម៉ោង រវាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa ជាមួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ​នោះ ត្រូវ​បាន​ពួក​គាត់​យល់ព្រម​ចាកចេញ​ហើយ ដោយ​សម្រេច​ក្នុង​១​ម៉ែត្រការ៉េ​តម្លៃ​១,៤០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ទោះបីជា​យ៉ាងណា ក៏​មាន​ពលរដ្ឋ​ខ្លះ​នៅ​តែ​មិន​យល់ព្រម​តាម​សំណង​នេះ​ទេ ដែល​ជា​ភាគច្រើន​អ្នក​ដែល​មាន​ផ្ទះ​ជាន់​ដី ។ គិត​មក​ដល់​វេលា​ម៉ោង​ម៉ោង​០១ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១២ ឧសភា នេះ គឺ​ឃើញ​ពលរដ្ឋ​បាន​ចូល​ទៅ​ផ្តិត​មេដៃ​យល់​ព្រម ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ផ្ទាល់ ។

គួរ​បញ្ជាក់​ថា អគារ​ប៊ូ​ឌី​ញ «​ស​» នេះ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រុមហ៊ុន​ជប៉ុន Arakawa សិក្សា​អភិវឌ្ឍន៍​ទៅ​ជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប មាន​កម្ពស់​ប្រមាណ​២១​ជាន់ ។