ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌិត ទីណា ៖ ដើម្បីកែទម្រង់របៀបធ្វើកសិកម្មទាំងមូល គឺត្រូវការពេលមួយ និងការចូលរួមទាំងអស់គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយ​រូប​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​បាន​និង​កំពុង​ចុះ​តាម​មូលដ្ឋាន​ពិនិត្យ​មើល​សកម្មភាព​របស់​កសិករ និង​ការ​ដាំ​ដុះ​បន្លែ ពិសេស​គឺ​ការ​ពង្រីក​ផលិតកម្ម​បន្លែ​។…

រាជធានី​ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​រដ្ឋមន្ត្រី​វ័យក្មេង​មួយ​រូប​ទើប​ឡើង​កាន់​តំណែង​ថ្មី​ៗ​បាន​និង​កំពុង​ចុះ​តាម​មូលដ្ឋាន​ពិនិត្យ​មើល​សកម្មភាព​របស់​កសិករ និង​ការ​ដាំ​ដុះ​បន្លែ ពិសេស​គឺ​ការ​ពង្រីក​ផលិតកម្ម​បន្លែ​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហោះ​រូបភាព​មួយ​ចំនួន​ដែល​រូប​លោក​បាន​ចុះ​ទៅ​កាន់​ទីតាំង​មួយ​កន្លែង​ដែល​មានការ​ផលិត​បន្លែ ដោយ​អម​ជាមួយ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​កាលពី​រាត្រី​ថ្ងៃ​ទី ២១ ខេ​វិច្ឆិកា ថា «​គោលដៅ​ទៅ​ថ្ងៃ​អនាគត គឺ​ពង្រីក​ផលិតកម្ម​បន្លែ ជា​ពិសេស​បន្លែ​មាន​សុវត្ថិភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​អ្នក​ប្រើប្រាស់ ហើយ​កសិករ​ត្រូវ​មាន​ផែនការ​ដាំ​ដុះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​»​។

លោក ឌិ​ត ទីណា បាន​សរសេរ​បន្ត​ថា «​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព ត្រូវការ​ផ្ទះ​សំណាញ់​ដែល​មាន​ស្តង់ដារ​បច្ចេកទេស ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កសិករ​អាច​ផលិត​បាន​តាម​តម្រូវការ​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ​គួរ​ជួយ​សាងសង់​ផ្ទះ​សំណាញ់​ជូន​កសិករ ដោយ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​»​។

ជាមួយនឹង​ការ​ជម្រុញ​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ដាំ​ដុះ​និង​ការ​ធ្វើ​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​អ្នក​ទទួលទាន​នោះ គេ​សង្កេត​ឃើញ​ថា ការ​បង្ហោះ​របស់​លោក​រដ្ឋមន្ត្រី​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចូល​ទៅ​បញ្ចេញ​មតិយោបល់​។

តួយ៉ាង អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​រូប បាន​ចូលរួម​បង្ហាញ​ការ​យល់​ឃើញ​ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ឆ្ងល់​ដល់​ហើយ ឯកឧត្តម នៅ​ប្រទេស​របស់​យើង កន្លង​មក​កសិករ ផលិត​បន្លែ​បាន​ហើយ តែ​ថា​គ្មាន​ទីផ្សារ តែ​ដល់​ប្រជាជន ដែល​នៅ​តាម​ខេត្ត​នានា ឬ​ក៏​ទីក្រុង​នោះ ជាវ​ឬ​ក៏​គាំទ្រ ផលិតផល​ក្នុងស្រុក​នោះ បែរជា​រាល់​ទំនិញ​ទាំងនោះ​ថ្លៃ​មួយ​គុណ​និង​ពីរ ឬ​ក៏​គុណ​និង​បី​ក៏​មាន​ដែរ​! របស់​នាំ​ចូល​ពីរ​ជិតខាង​អស់​ថ្លៃ​ដឹក​ជញ្ជូន​ឆ្ងាយ អស់​ថ្លៃ​ឆ្លង​ដែន និយាយ​រួម​អស់​ថ្លៃ​ចំណាយ​ច្រើន​ជាង ម៉េច​ក៏​របស់​នាំ​ចូល​ទៅ​ជា​តម្លៃ​ធូរ​ថ្លៃ​ជាង ទៅ​វិញ0x017d7​»​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខាងលើ​បាន​បន្ត​ថា «​នេះ​មួយ​ចំណែក​នូវ​មាន​ច្រើន​ទៀត ដូច​ជា ត្រី សាច់សត្វ​គ្រប់​ប្រ​ភេ​ត ផលិតផល​កែ​ឆ្នៃ​ដោយ​កូន​ខ្មែរ ទាំងអស់ អោយ​តែ​ផលិត​បាន គឺ​មាន​តម្លៃ​ថ្លៃ​ជាង របស់​នាំ​ចូល​ពី​ជិតខាង​ទៅ​ទៀត ! រួច​តាំង​និយាយ​ថា ខ្មែរ​មិន​ជួយ​ខ្មែរ ខ្មែរ​មិន​គាំទ្រ​ផលិតផល​ខ្មែរ​ជាដើម ! តើ កន្លង​មក ឯកឧត្តម មាន​ដែល​គត់​សំគាល់ ដូច​ជា ខ្ញុំ​ដែរ ឬទេ បាទ ។ ខ្ញុំ​សូម​អ​ព្យា​ស្រ័យ ពី ឯកឧត្តម ផង​ចុះ ពីព្រោះ ខ្ញុំ​សិក្សា​បាន​តិចតួច​ណាស់ ហើយ​ក៏​មិន​យល់​នូវ​បញ្ហា​ដូច​ជំរាប​ជូន​ខាងលើ​នោះ​ដែរ ឯកឧត្តម បាទ​!»​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា បងប្អូន​យើង​គួរ​យល់​អំពី បញ្ហា​ផលិតកម្ម​ទ្រង់ទ្រាយ​តូច និង​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ (small production VS Scale production)​។

ដើម្បី​ដោះស្រាយ​បញ្ហា​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម និង​បង្កើន​ចំណេញ​ដល់​កសិករ​ក្នុងស្រុក លោក ឌិ​ត ទីណា បាន​ពន្យល់​ថា «​កសិករ​យើង​មាន​ដី​តូច ផលិត​តិច​ៗ ប្រើ​មធ្យោបាយ​ដោយ​ខ្លួនឯង​មន​អាច​ប្រើ​មធ្យោបាយ​រួម​បាន ដាំ​ដុះ​ដោយ​មិន​មាន​ផែនការ​ជា​ទំ​ហុំ​ផលិតផល​និង​ពេលវេលា​ប្រមូល​ផល​ជាមួយ​តម្រូវការ​ទីផ្សា​។ ល​។ មធ្យោបាយ​គឺ​ការ​កែ​ទម្រ​ង​របៀប​ធ្វើ​កសិកម្ម​ទាំងមូល​។ ទាំង​កសិករ ទាំង​ឈ្មួញកណ្ដាល ទាំង​អ្នកលក់ ទាំង​អ្នកទិញ ទាំង​មន្ត្រី​កសិកម្ម ត្រូវ​ធ្វើការ​រួម​គ្នា​ទើប​ជំនះ​បញ្ហា​កាត់​បន្ថយ​ថ្លៃដើម និង​បង្កើន​ចំណេញ​បាន​ដល់​គ្រប់​គ្នា​ក្នុង​ច្រវាក់​ផលិតកម្ម​បាន​»​។

យ៉ាងណាមិញ គ្រប់ការ​កែទំរង់​គឺ​មិន​អាច​ធ្វើ​ឡើង​ត្រឹម​រយៈពេល​ខ្លី ឬ​មួយ​រាត្រី​ឡើយ​។ លោក ឌិ​ត ទីណា ក៏​បាន​បញ្ជាក់​បន្ថែម​ថា «​ខ្ញុំ​ត្រូវការ​ពេល​មួយ​រួម​ផ្សំ​នឹង​ការ​កែប្រែ​ឥរិយាបថ​របស់​ទាំងអស់​គ្នា ទើប​សម្រេច​កំណែរ​ទម្រង់​ដ៏​ធំ​នេះ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ