ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខណ្ឌមានជ័យ ខ្លោចចិត្តអាណិត​លោក​យាយ​២​រូប​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ទីទាល់​ក្រ ​ស្ថិត​នៅ​មូលដ្ឋាន​របស់​ខ្លួន ​និង​មិន​ចង់​ដំអក់​​យូរ​ នឹក​ពេល​ដឹង​ថា​​ពិបាក ​លោក​ពេជ្រ កែវ​មុនី​ អភិបាល​ខណ្ឌមានជ័យ​ បាន​រួសរាន់​ចុះ​ទៅ​ដល់​ផ្ទះ​លោក​អ៊ំ​ស្រីចំនួន២​រូប ​។ ​ការ​ចុះ​ទៅ​នេះ​ គឺ​ចុះ​ទាំង​ភ្លៀង​ សួរ​សុខទុក្ខ​ ក្រោម​ដំណក់ភ្លៀង​ ​​។

កាន់តែ​បង្កើន​ការ​គិតគូ​រជួយ​ដល់​ប្រជាពលរដ្ឋ​លោក​ពេជ្រ កែវ​មុនី​ រមែង​ចុះ​ទៅ​ដល់ទី​តាំង​នានា​​ក្នុង​តំបន់​ដែ​រ លោក​គ្រប់គ្រង​សំដៅ​ចង់​ដឹង​ទាំង​ការ​លំបាក​ភាព​សុខ​ស្រួល​ និង​ការ​កែលំអ​​ស្ថាបនា​ផ្សេង​ៗ​ មិន​ថា​ផ្លូវ ​ឬ​ទីតាំង​រស់​​នៅឡើយ​ ។ លោកយាយ​ដែល​មាន​ឈ្មោះ​ថា យាយ​មឿ​ន អាយុ​៧៩​ឆ្នាំ ដែល​ជា​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង រស់នៅ​ម្នាក់ឯង​ ដោយ​ចិ​ញ្ចិ​ម​សត្វ​ឆ្មា ​និង​ឆ្កែ​ ធ្វើ​ជា​កូន កាល​ពីមុន​ពេល​គាត់​នៅ​មាន​កម្លាំង​គាត់​ដើរស៊ី​​ឈ្នួល​គេ រក​ព្រឹក​ខ្វះ​ល្ងាច ពេល​ខ្លះ​ដេក​អត់បាយ​ក៏​មាន តែ​ពេល​នេះ ​លោកយាយ​ដើរ​លែង​រួច​ធ្វើការ​លែង​កើត​ហើយ ។

​​ដោយ​មើលឃើញ​ពី​ស្ថានភាព​ការ​រស់នៅ​ខ្វះ​​ខាត​ទីទាល់​ក្រ​​របស់​លោកយាយ​លោក​ពេជ្រ កែវ​មុនី​ ក៏បាន​​ចុះ​មក​សួរសុខទុក្ខ​ភ្លាម​ៗ​​ផង​ដែរ ។ ក្នុង​ការ​ចុះ​សួរសុខទុក្ខ​នេះ លោក​ពេជ្រ កែវ​មុនី ក៏​បាន​ឧបត្ថម្ភ​សម្ភារ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ។ អភិបាល​ខណ្ឌ លោក ពេជ្រ កែវ​មុនី ស្រក់​ទឹកភ្នែក​ទាំង​យប់ ដោយសារ​តែ​ឃើញ​ស្ថានភាព​របស់​លោកយាយ ដែល​រស់នៅ​ក្រោម​តង់​ភ្លៀង​ធ្លាក់​ជោកជាំ ​។

បន្ត​ពី​លោកយាយ​ទី​១ នៅ​​យប់​ដដែល​នោះ​ លោក​ពេជ្រ កែវ​មុនី បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​ភ្លាម​ៗ​ទាំង​កណ្តាល​ភ្លៀង ជាមួយ​លោក​យាយទី២ ដែល​កំពុង​រស់នៅ​ជ្រក​ក្រោម​តង់​ម្នាក់ឯង​គ្មាន​គ្រួសារ ដោយ​លោកយាយ​ដើ​រស៊ី​ឈ្នួល​​កោសខ្យល់​ឱ្យ​​គេ ដើម្បី​ជិ​វិត​មួយ
​ក្រ​ពះ​តែ​ប៉ុ​ណ្ណោះ ដែល​គាត់​រស់នៅ​ក្បែ​រ​វត្ត​ស្ទឹង​មាន​ជ័យ ។​